កីឡា

កម្លាំងពេទ្យចិនសែ នៅពីក្រោយយុវតី Gu Ailing

ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ លោតវេទិកានៃការប្រកួតជិះ ស្គីព្រិលបែបសេរីក្រុមនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង យុវតី Gu Ailing ដណ្ដើមបានមេដាយមាស ។ នេះជាមេដាយមាសលើកដំបូង របស់ប្រទេសចិន នៃកីឡាព្រិលនារីក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង ជិះស្គីព្រិលបែបសេរីគឺជាកីឡា Extreme គ្រោះថ្នាក់ និងស្មុគស្មាញ ដើម្បីទទួលបាន ជោគជ័យ ក្រៅពីពឹងលើទេពកោសល្យ លើសគេ ការហ្វឹកហាត់យ៉ាងម៉ត់ចត់ និងរបបអាហារ តាមបែបវិទ្យាសាស្ត្រ វិធីការពារ របួសនិងជំងឺ វីធីព្យាបាលតាមបែប វិទ្យាសាស្ត្របន្ទាប់ពីរបួស និងការងារការពារសុវត្ថិភាព ផ្នែកវេជ្ជសាស្ត្រជាដើម គឺ ជាគន្លឹះដ៏សំខាន់ ។ យុវតី Gu Ailing បង្កើតប្រវត្តិសាស្ត្រព្រិលទឹកកក របស់ប្រទេសចិន ដែលនៅពីក្រោយនេះត្រូវបានគាំពាយ៉ាងរឹងមាំ ពីអ្នកជំនាញផ្នែកឆ្អឹងចិនសែ ។

“ចង្កេះនិងខ្នងមិន ដែលស្រួលបែបនេះទេ វាដូចជាការផ្លាស់ប្តូរឆ្អឹងខ្នងថ្មីមួយអញ្ចឹង!”។ ឆ្នាំ២០១៩ បន្ទាប់ពីហ្វឹកហាត់រួច ចង្កេះរបស់យុវតី Gu Ailing រងផលប៉ះពាល់យ៉ាងខ្លាំង ម្តាយរបស់នាងបាន អញ្ជើញលោក DongLiangjie អ្នកជំនាញផ្នែកឆ្អឹងនៃមន្ទីរ ពេទ្យចិនសែនខេត្ត Henan មកជួយព្យាល បាលនាង ។ លោក Dong Liangjieបានព្យាបាល និងម៉ាស្សា ឱ្យយុវតី Gu Ailing ដោយប្រើប្រាស់វិធីសាស្រ្ត ព្យាបាលពេទ្យចិនសែន——ការតម្រង់ឆ្អឹង បែបសៅលីញ ធ្វើឱ្យក្មេងស្រីដែលមានទេពកោសល្យនេះ លាន់មាត់ថា “ឆ្អឹងខ្នងរបស់ខ្លួនត្រូវបានផ្លាស់ប្តូរ” ។

ការតម្រង់ឆ្អឹងបែបសៅលីញក្នុងពេទ្យចិនសែន គឺជាវិធីសាស្រ្តព្យាបាលមួយប្រភេទដែលប្រើប្រាស់ចុងបាក់ឆ្អឹងតម្រង់ឱ្យចូលកន្លែងដើមវិញ និងព្យាបាលរបួសជាលិកាទន់ ។ ពេលនោះ វេជ្ជបណ្ឌិត DongLiangjie ក៏បានផ្តល់យោបល់អំពីការស្តារនីតិសម្បទាមួយចំនួនដល់យុវតីGu Ailing ៖ បន្ថែមពីលើវិធីសាស្រ្តសាមញ្ញ ក្បាច់គុនបុរាណពេទ្យចិនសែ អាចត្រូវបានប្រើសម្រាប់ការព្យាបាល ដើម្បីបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ នៃអវយវៈ ។

លោក DongLiangjie ត្រូវបានចាត់តាំងដោយអគ្គនាយកដ្ឋានកីឡាជាតិ ជាវេជ្ជបណ្ឌិតក្រុមជម្រើសជាតិ នៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ ដើម្បីផ្តល់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តសម្រាប់ Slope Obstacle Skillsនិង Ladies’SkiHalfpipe ។ ក្នុងអំឡុងពេលនៃការរៀបចំនេះ វេជ្ជបណ្ឌិត Dongនិងកីឡាករបានធ្វើដំណើរទៅប្រទេសជប៉ុន នូវែលសេឡង់និងកន្លែងផ្សេងទៀត លោកបានរួមបញ្ចូលគ្នានូវការព្យាបាលជំងឺឆ្អឹងវេជ្ជសាស្រ្ដបុរាណចិន វេជ្ជសាស្រ្ដកីឡា អាហារូបត្ថម្ភកីឡា និងចិត្តសាស្ត្រកីឡា ដើម្បីធ្វើរោគវិនិច្ឆ័យកីឡាករឱ្យបានឆាប់ លោក Dong Liangjie ក៏បានរៀនជិះស្គីក្រោមការណែនាំ របស់គ្រូបង្វឹកផងដែរ ។

នៅតែមានវេជ្ជបណ្ឌិត បែបនេះ ជាច្រើនទៀតដែលចូលរួមគាំពារសុខុមាលភាព របស់យុវតី Gu Ailing ។ លោក Zhu Jiangwei គ្រូពេទ្យមកពីមន្ទីរពេទ្យ ផ្នែកឆ្អឹងខេត្ត Sichuan គឺជាវេជ្ជបណ្ឌិតក្រុមកីឡាព្រិលបែប សេរីនិងក្រុមជំនាញ Slope Obstacle Skills ចិនសម្រាប់កីឡាអូឡាំពិករដូវរងា ។ ក្នុងអំឡុងពេលនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីឆ្លើយតបទៅនឹងលក្ខណៈសុខភាពរបស់នាង Gu Ailing លោក Zhu Jiangwei បានប្រើប្រាស់បច្ចេក ទេសពិសេស ផ្នែកឆ្អឹងពេទ្យចិនសែនខេត្តSichuan របស់ប្រទេសចិន សម្រាប់ការព្យាបាល និងបានផ្តល់យោបល់សម្រាប់វិធានការ ការពារ ដើម្បីកាត់បន្ថយការរងរបួសដល់នាង Gu Ailing ក្នុងអំឡុងពេលហ្វឹកហាត់ និងការប្រកួតបរទេសដែលបាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់នាង Gu Ailing ដើម្បីចូលរួមក្នុង ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្នុងស្ថានភាពល្អបំផុត ៕

To Top