ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ជាប្រទេសដំបូងគេ ដែលអនុញ្ញាតឲ្យ យន្ដហោះដ្រូន ហោះហើរនៅក្នុង ដែនអាកាសស៊ីវិល

យេរ៉ូសាឡឹម ៖ ក្រសួងដឹកជញ្ជូន និងសុវត្ថិភាពផ្លូវថ្នល់ របស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា វិញ្ញាបនប័ត្រដំបូង របស់ប្រទេស សម្រាប់យានជំនិះគ្មាន មនុស្សបើក (UAVs) ដើម្បីប្រតិបត្តិការ នៅក្នុងដែនអាកាសស៊ីវិល។

វិញ្ញាបនប័ត្រនេះ ត្រូវបានចេញដោយអាជ្ញាធរ អាកាសចរណ៍ស៊ីវិល អ៊ីស្រាអែល (CAA) ដល់ប្រព័ន្ធគ្មាន មនុស្សបើក Hermes Starliner ដែលត្រូវបានបង្កើតឡើង និងផលិតដោយក្រុមហ៊ុន Elbit Systems ដែលជាក្រុមហ៊ុនអេឡិចត្រូនិក ការពារជាតិអ៊ីស្រាអែល។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសុវត្ថិភាពផ្លូវ របស់អ៊ីស្រាអែល លោក Merav Michaeli បានលើកឡើងថា “ខ្ញុំមានមោទនភាព ដែលអ៊ីស្រាអែលក្លាយជា ប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យ UAVs ដំណើរការសម្រាប់ជាប្រយោជន៍ ដល់វិស័យកសិកម្ម បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម សាធារណៈ និងសេដ្ឋកិច្ច” ។

ការអនុម័តនេះ នឹងអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើករបស់ Elbit ហោះហើរក្នុងដែនអាកាសស៊ីវិល ដូចយន្តហោះស៊ីវិលដទៃទៀត ជាជាងការរឹតបន្តឹងលើដែនអាកាស ដែលមិនបែងចែក។

យន្តហោះដ្រូន Hermes Starliner ដែលមានស្លាបប្រវែង ១៧ ម៉ែត្រ និងទម្ងន់ ១,៦តោន អាចហោះហើរបានរយៈពេល ៣៦ម៉ោងក្នុងរយៈកម្ពស់ប្រហែល ៧៦០០ម៉ែត្រ និងអាចផ្ទុកបន្ថែម ៤៥០ គីឡូក្រាមនៃអេឡិចត្រូអុបទិក កំដៅ រ៉ាដា និងបន្ទុកផ្សេងៗទៀត។ .

វា នឹង អាច ចូលរួម ក្នុង ប្រតិបត្តិការ សន្តិសុខ ព្រំដែន និង ប្រឆាំង ភេរវកម្ម ចូលរួម ក្នុង ការធានា ព្រឹត្តិការណ៍ សាធារណៈ ធំៗ ធ្វើការ ស្វែងរក និង សង្គ្រោះ តាម សមុទ្រ អនុវត្ត បេសកកម្ម អាកាសចរណ៍ ពាណិជ្ជកម្ម និង អធិការកិច្ច បរិស្ថាន ព្រមទាំង ការងារ កសិកម្ម ច្បាស់លាស់។

CAA បានត្រួតពិនិត្យការរចនា និងការផលិត Hermes Starliner និងបានដឹកនាំដំណើរការបញ្ជាក់យ៉ាងម៉ត់ចត់រយៈពេល ៦ឆ្នាំ ដែលរួមមានការធ្វើតេស្តលើដី និងជើងហោះហើរយ៉ាងទូលំទូលាយផងដែរ៕
ដោយ ឈូក បូរ៉ា

To Top