បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ចៅក្រមនៃប្រទេសបារាំង បានសម្រេចសាលក្រម ដាក់ទោសមន្ត្រីប៉ូលីស ចំនួនបួននាក់ក្រោមការស៊ើបអង្កេតបទឧក្រិដ្ឋជុំវិញការវាយដំ ទៅលើតន្រ្តីករ និងផលិតករស្បែកខ្មៅ នៅឯស្ទូឌីយោរបស់គាត់នៅទីក្រុងប៉ារីស កាលពីដើមខែនេះ ។ ប្រភពដដែលបានសរសេរទៀតដែរថា ខ្សែវីដេអូរបស់មន្រ្តីស្បែកស ដែលវាយប្រហារទៅលើផលិតករ ដែលមានឈ្មោះថាលោក Michel Zecler បានបែកធ្លាយតាំងតែពីកាលពីសប្តាហ៍មុនហើយវាបានធ្វើឲ្យ មានកំហឹងយ៉ាងខ្លាំង...
ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសវៀតណាម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានវត្តមាន នៅទីក្រុងហូជីមិញ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់ខណៈដែលវៀតណាម រកឃើញករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៅទីក្រុងហូជីមិញ។ យោងតាមសេចក្តីជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រុងហូជីមិញ បានឲ្យដឹងថា ការអំពាវនាវខាងលើ បានធ្វើឡើង បន្ទាប់ពីនៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន៣៩៩,៧២០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលទទួលបាន ចំនួន១៨,៦០២,២៨៥លានដុល្លារ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយឡែក ខែវិច្ឆិកា ឆ្នាំ២០២០ នេះ...
បរទេស ៖ នៅថ្ងៃចន្ទនេះយោង តាមការការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្ត្រអង់គ្លេស បានបង្ហាញថា ករណីឆ្លងកូវីដ១៩ បានធ្លាក់ចុះដល់ទៅ ៣០ភាគរយនៅក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងពេល នៃការបិទទ្វាប្រទេសជាលើកទី ២ ។ យោងតាមរបាយការណ៍បណ្តោះអាសន្ន ពីសំណាក់កម្មវិធីទទួលបន្ទុក កិច្ចការងារវាយតំលៃ ពេលវេលាពិតប្រាកដ នៃករណីឆ្លងក្នុងសហគមន៍ឬ REACTដែលបានធ្វើតេស្តទៅលើមនុស្សជាង ១០៥ ០០០ នាក់បានបង្ហាញថា...
បរទេស ៖ នៅថ្ងៃចន្ទនេះ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ អ្នកទោស ៨ នាក់ត្រូវបានសម្លាប់និងជាង ៥០ នាក់ទៀត រងរបួសនៅក្នុងការប៉ះទង្គិចគ្នា ជាមួយឆ្មាំនៅឯពន្ធនាគារស្រីលង្កា ។ ប្រភពដដែលបានសរសេរទៀតថា ប្រទេសស្រីលង្កាចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានការកើនឡើង នៃករណីឆ្លងវីរុសកូវីដ១៩ យ៉ាងខ្លាំង ហើយក្នុងនោះផងដែរពន្ធនាគារ នៅទូទាំងប្រទេសត្រូវបាន រាយការណ៍ពីការឆ្លងថ្មី...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខពិសេស របស់ប្រធានាធិបតីលោក មូន ជេអ៊ីន កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យប្រទេសជប៉ុន សហការជាមួយកូរ៉េខាងត្បូង ក្នុងការទប់ស្កាត់“ សង្គ្រាមត្រជាក់ថ្មី” ចំពេលមានការប្រកួតប្រជែងរវាងចិន និងអាមេរិក កាន់តែខ្លាំងឡើង។ លោកមូន ជុងអ៊ីន ទីប្រឹក្សាពិសេសផ្នែកកិច្ចការការទូត បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលានិមិត្ម ជាមួយអ្នកជំនាញជប៉ុន និងកូរ៉េខាងត្បូងដោយជំរុញឱ្យទីក្រុងសេអ៊ូល និងតូក្យូបញ្ចុះបញ្ចូលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ឱ្យចៀសវាងការកើនឡើងភាពតានតឹង ។...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥.៨២៨នាក់ គិតត្រឹមថ្ងៃសុក្រ ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងវ៉ាក់សាំង បានចុះហត្ថលេខា នៅក្នុងប្រទេសហ្វីលីពីន ។ ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់៥.៨២៨នាក់ ក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៥២២.៥៨១នាក់ ជាមួយគ្នានេះដែរ...
YAOUNDE ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់ បានស្លាប់ កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានអគ្គីភ័យបានកើតឡើង នៅអគារស្នាក់នៅមួយកន្លែង ស្ថិតនៅតំបន់ Far North របស់ប្រទេសកាម៉េរូន ។ អគ្គីភ័យបានកើតឡើងនៅឯតំបន់ Guider នៅក្រុងដែលទាក់ទាញ Mayo...
ភ្នំពេញ ៖ ដើម្បីរួមចំណែកស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម នឹងបន្ដរៀបចំពិព័រណ៍ ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២ ០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ការរៀបចំ ព្រឹត្តិការណ៍នេះ...