ព័ត៌មានអន្តរជាតិ

ចិន នាំមុខគេបំផុត នៅលើពិភពលោក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងគ្រប់គ្រងជំងឺរាតត្បាត

ប៉េកាំង ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានឱ្យដឹងថា ប្រទេសចិន បានឈានដល់ចំណុច សំខាន់មួយនៅឆ្នាំ២០២១ ជាមួយនឹងសមិទ្ធិផលសំខាន់ៗ ដែលធ្វើឡើងនៅក្នុងពាណិជ្ជកម្មបរទេស របកគំហើញបច្ចេកវិទ្យា និងភាពធន់ នៃខ្សែសង្វាក់ឧស្សាហកម្ម ។

លោក Han Wenxiu មន្ត្រីនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចបានឲ្យដឹងនៅក្នុងអត្ថបទមួយកាលពីពេលថ្មីៗនេះ ដោយលើកឡើង ពីវឌ្ឍនភាព របស់ប្រទេសក្នុងការ សម្របសម្រួលការគ្រប់គ្រង ជំងឺរាតត្បាត និង សេដ្ឋកិច្ចថា “ប្រទេសចិន បានកាន់តំណែងឈានមុខគេ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងជំងឺ រាតត្បាតទូទាំងពិភពលោក ក្នុងឆ្នាំ២០២១” ។

យោងតាមការព្យាករណ៍ របស់ធនាគារពិភពលោក កំណើនផលិតផល ក្នុងស្រុកសរុប (GDP) ពិតប្រាកដ របស់ប្រទេសចិន នឹងឈានដល់ ៨ភាគរយនៅឆ្នាំ២០២១ ហើយ “សន្ទុះរបស់ខ្លួនត្រូវបានគេរំពឹងថា នឹងកើនឡើង ដែលត្រូវបានគាំទ្រដោយជំហរ សារពើពន្ធ ដែលគាំទ្របន្ថែមទៀត” ។

អ្នកជំនាញក៏បានព្យាករណ៍ថា GDP សម្រាប់មនុស្សម្នាក់ របស់ប្រទេសចិន នឹងលើសពី ១២០០០ដុល្លារអាមេរិក ដែលជិតនឹងរង្វាស់ នៃប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ដែលត្រូវបានចាត់ថ្នាក់ ដោយធនាគារពិភពលោក ។

សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ បានដំណើរការស្ទុះងើបឡើងវិញគួរឱ្យចាប់អារម្មណ៍ពីការធ្លាក់ចុះ ដែលបណ្តាលមកពីជំងឺរាតត្បាត។ អត្រាកំណើន នៃសូចនាករសេដ្ឋកិច្ចសំខាន់ៗបានស្ថិតនៅក្នុងជួរសមហេតុផល ក្នុងឆ្នាំមុន ដោយសារកំណើនសន្ទស្សន៍ តម្លៃអ្នកប្រើប្រាស់ និងការស្ទង់មតិអត្រាអ្នកអត់ការងារ ធ្វើនៅទីក្រុងមានកម្រិតទាប ហើយការងារនៅទីក្រុងថ្មីជាង ១២លានកន្លែង ត្រូវបានបង្កើតឡើង។

លោក Han បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសចិន ទទួលបានសន្ទុះខ្លាំងក្នុងឆ្នាំកន្លងទៅ ខណៈដែលក្រុមហ៊ុន នាំចេញធំជាងគេ របស់ពិភពលោក បានប្រកាសនូវចំណែកឯតទគ្គកម្មខ្ពស់ នៃពាណិជ្ជកម្មពិភពលោក ដែលចង្អុលបង្ហាញពីភាពធន់រឹង មាំនៃសេដ្ឋកិច្ច របស់ប្រទេស។

ទិន្នន័យចុងក្រោយបំផុត ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចូល និងនាំចេញទំនិញសរុប របស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងឈានដល់ ៦ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើនពីមួយឆ្នាំ ទៅមួយឆ្នាំមានចំនួនប្រហែល ១,៣ពាន់ពាន់លានដុល្លារ ។

ក្នុងនាមជាសសរស្តម្ភ សម្រាប់ខ្សែ សង្វាក់ផ្គត់ផ្គង់ ពិភពលោក រថភ្លើងដឹកទំនិញចិន-អឺរ៉ុប បានលេចចេញជាចំណុចសំខាន់មួយទៀត ដែលពិចារណាលើតួនាទីសំខាន់ របស់ពួកគេក្នុងការ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ស្ថិរភាពតម្លៃទំនិញប្រើប្រាស់ និងជួយប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩៕

ដោយ ឈូក បូរ៉ា

To Top