ភ្នំពេញ ៖ ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ សហការជាមួយ ម្លាំងនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សានេះ និងឃាត់ខ្លួនបុរសម្នាក់ ដែលជាសន្ដិសុខ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ លោក សុខ...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែល...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៣៩ ជូនកម្មករនិយោជិត សរុបចំនួន ៤ ៧៨៦ នាក់ នៅរោងចក្រ សហគ្រាសចំនួន ១៩ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល ៕
ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹង អំពីក្រុមហ៊ុន អាកាសចរណ៍ ANA ថា នឹងមានជើងហោះហើរ ពីទីក្រុងណារីតា-ភ្នំពេញ-ណារីតា សម្រាប់ខែធ្នូ ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបាលតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកអំណោយម៉ាស ជាង២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ នៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា ។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ប្រធានាធិបតីចិន លោក Xi Jinping បានមានប្រសាសថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស អាល្លឺម៉ង់ ពាក់ព័ន្ធទៅនឹងបញ្ហាវ៉ាក់សាំង កូវីដ១៩ និងក៏ដូចជាជំរុញ ឱ្យវ៉ាក់សាំងទាំងនោះ ត្រូវបានចែកចាយ ដោយយុត្តិធម៌...
បរទេស៖ នាយកដ្ឋានអភិរក្សជាតិ (DOC) បាននិយាយនៅថ្ងៃពុធថា ត្រីបាឡែនចំនួន ៩៧ ក្បាល និងត្រីដូហ្វីន ៣ក្បាល បានស្លាប់នៅមាត់ច្រាំងដ៏ធំមួយ នៅលើកោះ Chatham ដែលនៅដាច់ស្រយាល ក្នុងប្រទេសនូវែលហ្សេឡង់ ដែលគេសង្ស័យថា អាចមកពីលក្ខខណ្ឌរលកសមុទ្រធំៗ ឬ វត្តមានត្រីឆ្លាមពណ៌ដ៏ធំ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូន រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដេីម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា រួមមាន...
ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោយពីកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តជួបប្រជុំ តាមរយៈប្រព័ន្ធ Virtual...