បរទេស៖ ការជំរុញរបស់ក្រសួង ការបរទេសអាមេរិក ក្នុងការបញ្ចូលឃ្លាថា “ វីរុសវូហាន” នៅក្នុងសេចក្តីថ្លែងការណ៍រួម ជាមួយសមាជិកក្រុម ៧ ផ្សេងទៀត បន្ទាប់ពីការប្រជុំ របស់រដ្ឋមន្ត្រីការបរទេស ស្តីពី វីរុសកូរ៉ូណា កាលពីថ្ងៃពុធ ត្រូវបានច្រានចោល ដែលបណ្តាលឱ្យមានសេចក្តីថ្លែង ការណ៍ដាច់ដោយឡែក និងការបែងចែកនៅក្នុងក្រុម។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៦...
បរទេស ៖ ទូរទស្សន៍BBCចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមិនានេះបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេដឹងថា បានរៀបចំផែនការបំផ្ទុះ មន្ទីរពេទ្យមួយកន្លែង ដែលកំពុងទទួលព្យាបាល អ្នកជំងឺដោយសារវិរុសកូរ៉ូណា នៅក្នុងរដ្ឋMissouriនោះ ត្រូវបានបាញ់សម្លាប់ហើយ ដោយក្រុមភ្នាក់ងារស៊ើប ការណ៍ពិសេសFBIនៅថ្ងៃនេះ។ ការប្រឈមមុខដាក់គ្នា ត្រូវបានធ្វើឡើង នៅពេលដែលFBI បានព្យាយាមចូល ទៅចាប់ខ្លួនបុរស ដែលត្រូវបានដឹងថា ស្ថិតនៅក្នុងវ័យ៣៦ឆ្នាំរូបនេះ។ ប្រភពដដែលបានសរសេរទៀតថា...
ភ្នំពេញ៖ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លង នៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានា របស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់វិធានការ រឹតបន្តឹងជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ ក្រសួងសុខភិបាលកម្ពុជា ដោយចាប់ផ្តើម អនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៥៩នាទីតទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៧...
WHO៖ ការជក់បារីគ្រប់ប្រភេទទាំងអស់ គឺមានគ្រោះថ្នាក់ដល់ប្រព័ន្ធ រាងកាយរួមមានប្រព័ន្ធ សរសៃឈាម បេះដូង និងប្រព័ន្ធដកដង្ហើម។ វីរុសកូវីដ១៩ ក៏អាចបង្កគ្រោះថ្នាក់ ដល់ប្រព័ន្ធទាំងនេះដែរ ។ ព័ត៌មានពីប្រទេសចិន ដែលជាប្រភពដើម នៃវីរុសកូវីដ១៩ បង្ហាញថា អ្នកដែលមានជំងឺ សរសៃឈាម បេះដូង និងផ្លូវដង្ហើម ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ បើមិនដូច្នេះទេគឺមានហានិភ័យខ្ពស់ ក្នុងការវិវត្តទៅជារោគសញ្ញា...
ភ្នំពេញ ៖ ករណីជនជាតិចិន ២នាក់ ក្នុងចំណោម១៧៤ ដែលមានអាការៈ លើសកម្ដៅ និងបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត ដោយត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែក ពីគេផងនោះ ត្រូវក្រសួងសុខាភិបាល បញ្ជាក់ថា លទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ១៩ និងបានអនុញ្ញាត អោយចេញពីមន្ទីរពេទ្យ ខេត្តស្វាយរៀង នៅថ្ងៃនេះ ។ យោងតាមសេចក្តីជូនព័ត៌មាន...
ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាម បានសម្រេច ឧបត្ថម្ភសម្ភារ:ប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺឆ្លង Covid-19 ដល់កម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុក ស្ថានទូតកម្ពុជា ប្រចាំវៀតណាម ។ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក ចាយ ណាវុធ ឯកអគ្គរាជទូត អមដោយមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ ក្នុងគោលបំណង រក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច អំឡុងពេល រងផលប៉ះពាល់ ពីការរីករាលដាលពីវីរុស កូវីដ១៩ ជាពិសេស ដើម្បីសម្រាលបន្ទុក ដល់អ្នកខ្ចីប្រាក់ ដែលកំពុងប្រឈម និងការធ្លាក់ចុះនូវប្រាក់ចំណូលជាចម្បង និងមានការលំបាក ក្នុងការទូទាត់សងនោះ ធនាគារជាតិ នៃកម្ពុជា បានសម្រេចដាក់ ឲ្យអនុវត្តនូវសារាចរ ណែនាំដលល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់...
បរទេស៖ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានបង្ហាញថា រហូតដល់ ១៤ ភាគរយនៃអ្នកជំងឺ ដែលបានជាសះស្បើយពីវីរុសកូវីដ១៩ នៅក្នុងប្រទេសចិន គឺបានរកឃើញមេរោគជាថ្មីទៀត នៅធ្វើតេស្តម្តងទៀត។ បើតាមការស្រាវជ្រាវ បានបង្ហាញថា ប្រហែលជា ៣ ទៅ ១៤ ភាគរយនៃអតីតអ្នកជំងឺ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសនេះម្តងទៀត។ យោងតាមសារព័ត៌ Daily Mail...
បរទេស ៖ បច្ចុប្បន្នសហរដ្ឋអាមេរិក មានករណីឆ្លងវីរុសកូវីដ១៩ ច្រើនជាងនៅប្រទេស អ៊ីតាលី និងប្រទេសចិន ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេស ដែលមានការរីករាលដាលធំ ជាងគេបំផុត នៅលើពិភពលោក។ ចំនួនករណីសរុបនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៨២.៤០៤ នាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅចិនចំនួន ៨១.៧៨២ ករណី និងប្រទេស អ៊ីតាលី ៨០.៥៨៩ ។...