កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកម្លាំងផ្ទាល់លោក វិរៈសេនីយ៍ទោ ជុន ចាន់ ដេត អធិការស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៥នាក់ ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្ដិ៍...
មណ្ឌលគិរី ៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជួនជនសង្ស័យ១៣នាក់ ទៅស្ថាប័ណតុលាការ ដើម្បីបន្តនិតិវិធី ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំងនោះ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោឡោ សុខា...
ភ្នំពេញ ៖ ក្រុមប្រតិបត្តិការបច្ចេកទេស នៃភាគីកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៨ វិច្ឆិកា នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារ តាមស្មារតី បែបបទណែនាំបច្ចេកទេស ។ នេះបើតាមការចេញផ្សាយរបស់ AKP ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានថ្លែងថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ លើបែបបទណែនាំបច្ចេកទេស...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តី ជូនដំណឹង ក្រើនរំលឹកជាលើកទី២ ដល់ម្ចាស់យានយន្តទាំងអស់ អំពីការពន្ធលើមធ្យោបាយ ដឹកជញ្ជូន នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាម អគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះ ម្ចាស់យានយន្តមួយចំនួន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ...
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLANDដែលបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា ។ នាវាទេសចរណ៍អន្តរជាតិបាននេះ បានចូលចត់ នាវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ...
ភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើម រៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរ ដល់កេរដំណែល ១០០០ ឆ្នាំ នៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោន ស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់ខ្លួន ជនសង្ស័យចំនួន៣០នាក់ ដែលជាជនជាតិវៀតណាម ក្នុងករណីសង្ស័យប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងបាវិត។ ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើសហគមន៍អន្តរជាតិ ជួយជំរុញដល់ភាគីថៃ ឱ្យទទួលខុសត្រូវ ចំពោះករណីទាហានថៃ បានរំលោភបំពាន មកលើនារីខ្មែរម្នាក់ ខណៈ គ.ស.ម.ក. ចាត់ទុកការរំលោភផ្លូវភេទ គឺ ជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដោយ គ្មានការលើកលែង។ យោងតាមសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. ចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃ បានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នង ក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាប ជាករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន...
ភ្នំពេញ៖ អតីតពលករខ្មែរមកពីប្រទេសថៃ ប្រមាណជាង ២ពាន់នាក់ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ...