ពោធិ៍សាត់÷លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ ការដាក់បង្គោលភ្លើងថ្មី និងដាក់អំពូលសូឡាបំភ្លឺ ប្រភេទ Solar LED ចំនួន ១៨បង្គោល នៅលើស្ពានបេតុងថ្មី ស្ថិតក្នុងភូមិបោះពួយ...
នាពេលថ្មីៗកន្លងទៅនេះ លោកElon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនTeslaរបស់សហរដ្ឋអាមេរិកបានចុច Like ប្រទេសចិនលើបណ្តាញទំនាក់ទំនងសង្គម ហើយបាន”សូមណែនាំយ៉ាងខ្លាំងឱ្យគេទៅទស្សនាប្រទេសចិន” ដែលបានបំផុសភាពកក់ក្តៅ នៃការស្វែងយល់ពីប្រទេសចិនរបស់ទេសចរបរទេសម្តងទៀត។ ពួកគេបាននាំគ្នាកោតសរសើរថា ”ប្រទេសចិនស័ក្តិសមនឹងស្វែងយល់ម្តងហើយម្តងទៀត ម្តងមិនគ្រប់គ្រាន់ទេ” “ខ្ញុំចង់ទៅទស្សនាប្រទេសចិនម្តងហើយម្តងទៀត”… ទិន្នន័យមួយក្រុមបានបង្ហាញយ៉ាងច្បាស់ថា ៖ នៅឆមាសទីមួយឆ្នាំនេះ ចំនួនជនបរទេសដែលចូលដែនប្រទេសចិនបានឈានដល់២២លាន៩សែន១ម៉ឺន៤ពាន់នាក់ ដែលកើនឡើង២០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះ ជនបរទេសដែលចូលមកដោយលើកលែងទិដ្ឋាការមានចំនួន៧៧,៧% ដែលកើនឡើង៣០,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទន្ទឹមនឹងការធ្វើឱ្យសុក្រឹតភាពនូវគោលនយោបាយដូចជា”សងពន្ធវិញភ្លាម”សម្រាប់ការបង្វិលពន្ធសងវិញនៅពេលចេញពីដែនចិន ចំនួនអ្នកទេសចរបរទេសដែលបានបង្វិលពន្ធសងវិញនៅពេលចេញពីដែនប្រទេសចិននៅឆមាសទីមួយឆ្នាំនេះបានកើនឡើង ៣៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ហេតុអ្វីបានជាប្រទេសចិនធ្វើឱ្យអ្នកទេសចរបរទេសចូលចិត្តមិនចង់ត្រឡប់ទៅវិញ? លោកDai Bin ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍របស់ចិនបានថ្លែងថា ប្រទេសចិនមានប្រវត្តិសាស្ត្រដ៏យូរលង់និងទឹកដីធំទូលាយ ដែលអាចបំពេញតម្រូវការខាងវិស័យទេសចរណ៍ច្រើនបែបយ៉ាង បើអ្នកទេសចរបរទេសគ្រាន់តែមកម្តងគឺពិបាក”ស្វែងយល់ច្បាស់” បានទេ។ ហើយបទពិសោធពីជីវភាពរស់នៅដ៏ទំនើបដែលកំពុងត្រូវកែលម្អជាបន្តបន្ទាប់ គោលនយោបាយផ្តល់ភាពងាយស្រួលដែលត្រូវលើកកម្ពស់កម្រិតជាបន្តបន្ទាប់...
បរទេស៖ អ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទថា ខ្លួនកំពុងធ្វើការដើម្បីបញ្ចប់សេចក្តីថ្លែងការណ៍រួម ជាមួយប្រទេសអូម៉ង់លើផែនការគ្រប់គ្រង ការដឹកជញ្ជូនកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស ។ ការបើកផ្លូវទឹកឡើងវិញទាំងស្រុងសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម គឺជាតម្រូវការសំខាន់ របស់សហរដ្ឋអាមេរិក ប៉ុន្តែវានៅតែមិនច្បាស់លាស់ថា តើកិច្ចព្រមព្រៀងនេះ នឹងបំពេញតាមលក្ខណៈវិនិច្ឆ័យ របស់ទីក្រុងវ៉ាស៊ីនតោនឬអត់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា ការប្រកាសនេះបានកើតឡើងនៅពេលដែលរយៈពេលចរចា ៦០ ថ្ងៃដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជិតផុតកំណត់ហើយ...
បរទេស៖ សេដ្ឋកិច្ចប្រទេសថៃ បានកើនឡើងត្រឹមតែ ១,៩% ធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៦ ដែលជាកំណើនយឺតបំផុត ក្នុងចំណោមសេដ្ឋកិច្ចសំខាន់ៗ ចំនួនប្រាំមួយរបស់អាស៊ានបើប្រៀបធៀបទៅនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC)។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា លោក Danucha Pichayanan អគ្គលេខាធិការ NESDC...
បរទេស៖ ទីក្រុងតេអេរ៉ង់នឹងផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ពលរដ្ឋអ៊ីរ៉ង់ណាដែលសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិក ។ នេះបើតាមមេបញ្ជាការកងទ័ពលោក Amir Hatami បានប្រកាស ដោយព្រមានទីក្រុងវ៉ាស៊ីនតោនកុំឱ្យដាក់កងទ័ពនៅលើដីអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃអាទិត្យ ក្នុងសុន្ទរកថាដែលផ្សាយដោយទូរទស្សន៍រដ្ឋ IRIB លោក Hatami បាននិយាយថា គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងបន្ទាប់ពីមាន “សំណើជាច្រើន”...
បរទេស៖ ក្រុមឧស្សាហកម្មថៃ ចំនួនប្រាំបីដែលទទួលខុសត្រូវចំពោះការនាំចេញក្នុងទំហំទឹកប្រាក់ ៥២,២៣ ពាន់លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ អាចប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើប្រភពដើមផលិតផល និងដំណើរការផលិត ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្កើនការអនុវត្តច្បាប់ប្រឆាំងនឹងការដឹកជញ្ជូនខុសច្បាប់។ យោងតាមសារព័ត៌មាន Asia News Network ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា យោងតាមការវិភាគរបស់សាស្ត្រាចារ្យរង លោកបណ្ឌិត Aat Pisanwanich...
សៀមរាប ៖ វីតាល់ បន្តបង្ហាញការប្តេជ្ញាចិត្តរយៈពេលវែង អស់រយៈពេល ៦ឆ្នាំជាប់ៗគ្នា ក្នុងការចូលរួមលើកកម្ពស់សុខភាពកុមារ និងការថែរក្សាបរិស្ថាន តាមរយៈការបន្តជាម្ចាស់ឧបត្ថម្ភធំ និង សមាជិកគណៈកម្មការរៀបចំ ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១២ ដែលបានប្រព្រឹត្តទៅ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរ...
ភ្នំពេញ ៖ លោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី ៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហើបគម្រោងថ្មី ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសិក្សាផ្លូវអាទិភាព សម្រាប់រថយន្តក្រុង ចូលមកកណ្តាលរាជធានីភ្នំពេញ ដោយជ្រើសរើសផ្លូវអាទិភាពចំនួន ១ខ្សែ ដើម្បីសាកល្បង ។ ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងឱកាសប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការ ផែនការអភិវឌ្ឍន៍ទេសចរណ៍ រាជធានីភ្នំពេញ២០២៦ -២០៣០ ធ្វើឡើងដើម្បីសម្រេចបាននូវចក្ខុវិស័យ...
ពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំងមឿង នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំវេទិកា ពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ។ វេទិកានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក...