ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានអញ្ជើញធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ គ្មានផ្សែងផលិតផលថ្នាំជក់។ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
បន្ទាយមានជ័យ៖ សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនកម្មករ និយោជិតនៅខេត្តបន្ទាយមានជ័យ ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសដែលត្រូវបានបិទ ឬគ្រោងបិទដំណើរការ ដោយសារផលប៉ះពាល់ ពីការឈ្លានពានរបស់ថៃ សូមកុំមានការព្រួយបារម្ភអំពីការបាត់បង់ការងារ និងសូមទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារថ្មីៗ ខណៈបច្ចុប្បន្នមានឱកាសការងារជាង ៩ម៉ឺនកន្លែង។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ការបិទរោងចក្រមិនមែនមានន័យថាកម្មករបាត់បង់ការងារឡើយ ហើយបច្ចុប្បន្នកម្ពុជា...
ភ្នំពេញ៖ ក្រោយកិច្ចប្រជុំជាមួយមន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រុមហ៊ុន នីឌិច ដាយ ខាសធីង (ខេមបូឌា) ឯ.ក ដែលគ្រោងបិទដំណើរការដោយសារ ផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ បានឯកភាពគិតគូរ និងទូទាត់សិទ្ធិ អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករ និយោជិត ស្របតាមច្បាប់ស្តីពីការងារ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ផ្លូវការពីការរញ្ជួយដីភ្លោះនៅថ្ងៃទី២៤ ខែមិថុនា ដោយរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៤៣៨នាក់ កើនឡើង ១៣៧នាក់ពីសប្តាហ៍មុន។ ព្រឹត្តិបត្រនេះបានឧ្យដឹងថា ផ្ទះចំនួន ៣៣៥ខ្នងត្រូវបានប្រគល់ជូនគ្រួសារ ដែលរងផលប៉ះពាល់ ហើយអគារចំនួន ៥៩១០៩ ខ្នងត្រូវបានត្រួតពិនិត្យ ដើម្បីកំណត់ថាតើវាមានសុវត្ថិភាពសម្រាប់លំនៅដ្ឋានបន្ដទៀតឬអត់។ ក្នុងចំណោមអគារដែលបានវាយតម្លៃ អគារចំនួន ៣៤៦៨០ត្រូវបានគេរកឃើញថា អាចរស់នៅបាន អគារចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនមានឆន្ទៈ ក្នុងការទទួលយកកិច្ចព្រមព្រៀងប្រភេទ ដែលលោកចាត់ទុកថា ចាំបាច់នោះទេ ដោយសាររយៈពេលចរចារយៈពេល ៦០ថ្ងៃរវាងភាគីទាំងពីរបានបញ្ចប់។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេនឹងមិនធ្វើកិច្ចព្រមព្រៀងប្រភេទដែលខ្ញុំមានអារម្មណ៍ថា ចាំបាច់នោះទេ”។ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចរចានោះទេ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន ប៊ីល ២៤ បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់យកឧបករណ៍ឌីជីថល ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងកសាងកំណត់ត្រាប្រតិបត្តិការដែលអាចទុកចិត្តបាន ដើម្បីបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ ៖ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អោងឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាពេលខាងមុខ ។ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំមីយ៉ាន់ម៉ានេះ ត្រូវបានប្រកាសឡើងដោយស្ថាប័ន ព្រឹទ្ធសភា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨ ខែសីហា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រសួងការពារជាតិបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួន ៣១៦ គ្រឿងកាលពីថ្ងៃចន្ទ។ ក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ចន្លោះម៉ោង៨ព្រឹកនិង៨យប់់ ម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ប្រព័ន្ធការពារដែនអាកាស ដែលកំពុងបំពេញបេសកកម្មបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៣១៦ គ្រឿង ។ ការប្រកាសនេះត្រូវបានគេកត់សម្គាល់ថាយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់លើទឹកដីនៃទីក្រុង Belgorod, Bryansk, Kaluga,...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈដែលរោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើង ដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ។ រោងចក្រ សហគ្រាសទាំង៣ រួមមាន ក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល...
ភ្នំពេញ៖ ថ្នាក់ដឹកនាំសហជីពធំៗ នៅកម្ពុជាមើលឃើញថា ក្រសួងការងារ បានធានាពីសិទ្ធ និងអត្ថប្រយោជន៍ស្រប តាមច្បាប់ចំពោះរោងចក្រ៣ ដែលផ្អាកដំណើរការដោយសារថៃ ឈ្លានពាន និងការបិទច្រកព្រំដែនដែលបង្កជាផលប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម និងការនាំចេញនាំចូល។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា លោកសោកស្តាយចំពោះព័ត៌មានថារោងចក្រត្រូវបិទទ្វារ ដោយសារការឈ្លានពានរបស់ថៃ ។ លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល...