បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថាប្រទេសរុស្ស៊ីនឹងបង្កើន យុទ្ធនាការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ហើយស្វែងរកការបំផ្លាញរាល់ធាតុទាំងអស់ដែលប្រើប្រាស់ដោយលោកខាងលិច ដើម្បីទ្រទ្រង់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងគៀវ។ អ្នកការទូតកំពូលរូបនេះកំពុងធ្វើអត្ថាធិប្បាយ លើសកម្មភាពរបស់អ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច ដែលពួកគេអះអាងថា មានគោលបំណង ដាក់សម្ពាធលើទីក្រុងមូស្គូ ក្នុងការចរចាសន្តិភាព។ លោក Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា រុស្ស៊ីនៅតែបន្តស្វែងរក...
បរទេស៖ សេតវិមានអាមេរិក បានចោទប្រទេសជាង ៤០ រួមទាំងកាណាដា ម៉ិកស៊ិក និងជប៉ុន ពីបទជួយទីក្រុងប៉េកាំងឱ្យគេច វេសពន្ធរបស់សហរដ្ឋអាមេរិក ដោយខុសច្បាប់ ដោយផ្លាស់ប្តូរផ្លូវពាណិជ្ជកម្ម តាមរយៈប្រទេសដែលមានពន្ធនាំចូលរបស់អាមេរិកទាបជាងប្រទេសចិន។ យោងតាមសារព័ត៌មាន FINACIAL TIMES ចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា សេតវិមានបាននិយាយនៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា “ការបោកប្រាស់ផ្ទេរទំនិញដ៏អស្ចារ្យ”។ សេតវិមានក៏បានលើកឡើងពីរបាយការណ៍របស់រដ្ឋាភិបាលអាមេរិក និងវិស័យឯកជនផ្សេងទៀត...
បរទេស៖ លោក Purbaya Yudhi Sadewa រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានជំរុញឱ្យក្រុមហ៊ុន Toyota ផ្លាស់ប្តូរមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ របស់ខ្លួនពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ដោយនិយាយថា ទីក្រុងហ្សាការតាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការលើកទឹកចិត្តដើម្បីធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជាមូលដ្ឋានផលិតកម្មដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងសន្និសីទយានយន្តអន្តរជាតិ Gaikindo...
បរទេស៖ ការនាំចេញរថយន្តដឹកទំនិញអគ្គិសនី របស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ីដទៃទៀត បានកើនឡើងយ៉ាងខ្លាំង ដែលបន្ថែមទៅលើការកើនឡើង នៃការលក់ក្នុងស្រុក ដោយសារតម្លៃប្រេងឥន្ធនៈខ្ពស់ ដែលជាលទ្ធផលនៃសង្គ្រាមអ៊ីរ៉ង់ បានបង្កើនល្បឿននៃការធ្វើអគ្គិសនី ភាវូបនីយកម្មក្នុងតំបន់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ថា ការទទួលយករថយន្តដឹកទំនិញអគ្គិសនីយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ចាប់ពីរថយន្តធុនស្រាល រហូតដល់រថយន្តសណ្តោង បានការពារទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកមួយផ្នែកពីផលប៉ះពាល់នៃជម្លោះ។ ឥឡូវនេះ ប្រទេសដទៃទៀតកំពុងប្រញាប់ប្រញាល់ធ្វើតាម។ ក្នុងរយៈពេលបួនខែបន្ទាប់ពីសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យស្ដ្រីដាក់ពាក្យប្រឡងប្រកួតប្រជែងចូលបម្រើការជាស្មៀនឃុំ ដើម្បី បម្រើការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្នុងកិច្ចប្រជុំ ក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ បានដាក់ចេញគោលដៅឆ្នាំ២០៥០ឱ្យមានស្ត្រីធ្វើស្មៀនឃុំ និងសង្កាត់ ឱ្យបាន៥០ភាគរយ ព្រោះនៅពេលស្មៀនចូលនិវត្តន៍នឹងមានការជ្រើសរើសថ្មី ដូច្នេះជំរុញស្រ្តីដាក់ពាក្យចូលប្រឡង ។សម្តេចតេជោក៏បានលើកទឹកចិត្តដល់ស្ត្រីឱ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងសង្កាត់...
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងបេឡាជាតិសន្តិសុខសង្គម តំណាងក្រសួងសុខាភិបាល អ្នកជំនាញការរបស់អង្គការអន្តរជាតិខាងការងារ(ILO) និងក្រុមការងារបច្ចេកទេស សរុបប្រមាណ ៦០រូប នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈនេះ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ (Sonya Elmer DETTELBACHER) អនុប្រធានថ្មីនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង...
សៀមរាប ៖ សិស្សានុសិស្សប្រមាណ ៣០០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប បានចុះទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រោងជាង ឧបករណ៍បច្ចេកទេស ព្រមទាំងឱកាសការងារដែលពាក់ព័ន្ធនឹងជំនាញនីមួយៗ។ ទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងបន្ទាប់ពីក្រុមការងារការិយាល័យទំនាក់ទំនងរបស់វិទ្យាស្ថាន បានចុះតម្រង់ទិសវិជ្ជាជីវៈ និងផ្សព្វផ្សាយអំពីការសិក្សាជំនាញបច្ចេកទេសដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំស្តីពី ការទប់ស្កាត់ការយកកុមារ ទៅបង្កើតមាតិកាតាមបណ្តាញ សង្គមដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីទាក់ទាញការចាប់អារម្មណ៍ការកម្សាន្ត ឬ រកប្រាក់ចំណូល។ ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានការផលិតការបង្ហោះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា បណ្តាញទំនាក់ទំនងសង្គម Facebook , TikTok និងបញ្ញាសិប្បនិម្មិត(AI)មានក្រមសីលធម៌ជាខ្លាំង ចុះហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋ មិនព្រមចាត់វិធានការរឿងអសីលធម៌លើបណ្តាញសង្គម?។ ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ក្រសួងព័ត៌មាន ត្រូវពិនិត្យឱ្យបានជាប់ជានិច្ចនៅលើបណ្តាញសង្គមរឿងក្រមសីលធម៌ និងការជេរប្រមាថនានា...