បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គណបក្សសាធារណរដ្ឋកំពុងរៀបចំច្បាប់ ដើម្បីដាក់ទណ្ឌកម្មប្រទេសណាក៏ដោយ ដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមកលើប្រទេសរុស្ស៊ី ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ច...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបើកចំហរក្នុងការចរចា ជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីកាត់បន្ថយភាពតានតឹង និងការភ័យខ្លាចសង្គ្រាម ដែលកំពុងបន្ត រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ វិច្ឆិកា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា «ក្រោយពីមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម...
តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការ អនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការរង...
បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងចាត់ទុកជាអំពើស្មោកគ្រោកបំផុត នឹងមិនអាចទទួលយកបានឡើយ ចំពោះទាហានឈុតខ្មៅរបស់ថៃ បានរំលោភបំពានលើរាងកាយលើពលករខ្មែរជានារីម្នាក់។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងបែបនេះ បន្ទាប់ពីទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ លើពលករខ្មែរជានារីម្នាក់ ក្នុងពេលដែលនាង និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។...
យេរូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់នៅថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកការបាញ់ប្រហារ ទៅលើកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ពីរនាក់នៅភាគខាងត្បូង ប្រទេសលីបង់ ដោយលើកឡើងពី «ការចាត់ថ្នាក់ខុស» «ដោយសារតែស្ថានភាព អាកាសធាតុមិនល្អ» ។ បន្ទាប់ពីកំណត់អត្តសញ្ញាណ «ជនសង្ស័យពីរនាក់» នៅក្នុងតំបន់ Al-Hamames កងទ័ពអ៊ីស្រាអែលបានបាញ់ព្រមាន និងបង្ខំពួកគេឱ្យដកថយ ប៉ុន្តែបន្ទាប់ពីការពិនិត្យឡើងវិញ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មាន រាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញ សហការជាមួយមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្តេចពិតជាទទួលស្គាល់ ចំពោះភ្លេចភ្លាំង ដែលមិនបានបំពាក់អាវក្រោះ ការពារសុវត្ថិភាព ឲ្យកងទ័ពកម្ពុជា កាលពីអំឡុងមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា-ថៃ ។ ជាមួយនឹងការធ្វេសប្រហែស មិនបានបំពាក់អាងក្រោះ និងមួកដែកការពារសុវត្ថិភាព ដល់កងទ័ពកម្ពុជានេះ ដោយមិននឹកស្មានថា មានសង្គ្រាមជាមួយគ្នា...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយជោគជ័យលើប្រព័ន្ធមីស៊ីលរបស់អ៊ុយក្រែនចំនួនបី រួមទាំងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត ដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក (HIMARS) ដោយក្រសួងការពារជាតិ បាននិយាយដោយបញ្ចេញវីដេអូ អំពីផលប៉ះពាល់ផងដែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លី...
លុយឌីជីថល Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុត របស់ពិភពលោក តាមតម្លៃទីផ្សារបានធ្លាក់ចុះ 1.59% នៅ ៩៣.៦៨៤ដុល្លារ គិតត្រឹមកាលពីថ្ងៃអាទិត្យ ។ យោងតាមវែបសាយ bdnews24.com បានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កាលពីដើមថ្ងៃទី ១៤ ខែវិច្ឆិកា Bitcoin បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលប្រាំមួយខែ ដោយសារការលក់ចេញយ៉ាង...