វ៉ាស៊ីនតោន៖ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានឧ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក នឹងមានការគ្រប់គ្រងទាំងស្រុង លើដែនអាកាសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានម៉ោង ខាងមុខនេះ។ លោកស្រី Leavitt បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់សេតវិមានថា «យើងរំពឹងថា នឹងមានការគ្រប់គ្រងទាំងស្រុង លើដែនអាកាសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ»។ លោកស្រីបានបន្ថែមថា ការដាក់ពង្រាយកងទ័ពជើងគោក របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ង់...
វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការជំរុញសេចក្តីសម្រេច ស្តីពីអំណាចសង្គ្រាម ដែលមានគោលបំណងទប់ស្កាត់ ប្រតិបត្តិការយោធា របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលក្រុមប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅតែមានការបែកបាក់គ្នា យ៉ាងខ្លាំងលើបញ្ហានេះ។ ដោយការបោះឆ្នោតក្នុងសំឡេង ៥៣-៤៧សភាជាន់ខ្ពស់ដឹកនាំដោយគណបក្សសាធារណរដ្ឋ បានរារាំងសេចក្តីសម្រេចនេះ ដែលមានបំណងការពារលោក ត្រាំ ពីការបញ្ជាឱ្យវាយប្រហារយោធាបន្ថែមទៀត...
ភ្នំពេញ ៖ ផ្ទះថ្មី១២៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនបានសាងសង់ ដើម្បីប្រគល់ ជូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ លើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ការសាងសង់ផ្ទះផ្តល់ជូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨នេះ ធ្វើឡើងតាមលោកគន់ គីម អនុប្រធាន...
ភ្នំពេញ ៖ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៩៧ករណី ។ បើតាមរបាយការណ៍ ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះ ផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីអាចនឹងដកខ្លួនចេញ ពីទីផ្សារឧស្ម័នអឺរ៉ុបហើយប្តូរទិសដៅ ការផ្គត់ផ្គង់របស់ខ្លួនទៅកន្លែងផ្សេង ដោយមិនរង់ចាំសហភាពអឺរ៉ុប ហាមឃាត់ការនាំ ចូលរបស់ខ្លួននោះទេ។ លោកប្រធានាធិបតីបានធ្វើការកត់ សម្គាល់នេះកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានទទួលជួបរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto នៅវិមានក្រឹមឡាំង។ លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បាននិយាយថា នាវាមុជទឹកអាមេរិកមួយគ្រឿង បានបាញ់ពន្លេចនាវាចម្បាំង របស់កងទ័ពជើងទឹកអ៊ីរ៉ង់ នៅក្នុងមហាសមុទ្រឥណ្ឌា កាលពីថ្ងៃចន្ទ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មុននេះ បានបង្ហាញថា នាវាIRIS Dena ត្រូវបានវាយប្រហារចម្ងាយ ប្រហែល៤០ម៉ាយពីទីក្រុង Galle...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីអ៊ុយក្រែនVladimir Zelensky បានផ្តល់យោបល់ ជូនប្រទេសឈូងសមុទ្រ ពែកជាមួយនឹងគ្រូបង្ហាត់អ៊ុយក្រែន ដើម្បីជួយពួកគេការពារ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក និងកាំជ្រួចរបស់អ៊ីរ៉ង់ ។ ប៉ុន្តែយ៉ាងណាក្តីវានឹងថ្នូរនឹងទំនាក់ទំនង ជាមួយទីក្រុងមូស្គូក្នុងនាមទីក្រុងគៀវប៉ុណ្ណោះ ។ មេដឹកនាំអ៊ុយក្រែនបានស្នើឱ្យពង្រាយបុគ្គលិកយោធានៅក្រៅប្រទេស បើទោះបីជាប្រទេស របស់លោកផ្ទាល់មានការខ្វះខាត កម្លាំងពលកម្មកាន់តែខ្លាំងឡើងចំពេលមានជម្លោះ...
បរទេស៖ កាលពីព្រឹកថ្ងៃសៅរ៍ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលលោក អាលី ខាមេនី បានជួបប្រជុំគ្នា នៅបរិវេណមួយ ក្នុងទីក្រុងតេហេរ៉ង់ ទោះបីជាដឹងថា ការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងកើតឡើង នៅចំណុចណាមួយ នាពេលខាងមុខក៏ដោយ ។ មេដឹកនាំអ៊ីរ៉ង់បានរៀបចំខ្លួន ដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារជាតិ របស់ពួកគេជាមួយនឹងមីស៊ីល បាញ់ពីលើដីទៅអាកាស HQ-9B...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិលោក ប៉ែន បូណា បានលើកឡើងថា ក្នុងយុគសម័យបច្ចុប្បន្ន ដែលបច្ចេកវិទ្យាព័ត៌មាន បានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុក ជាអាវុធយុទ្ធសាស្ត្រ ដ៏មានសារសំខាន់បំផុត ដែលមិនអាចមើលស្រាលបានឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិន ក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រង សាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស...
កណ្ដាល ៖ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល បានដាក់បទបញ្ជា ដល់កម្លាំង មានសមត្ថកិច្ច គ្រប់ថ្នាក់ ត្រូវចាប់ជនណា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ មកផ្ដន្ទាទោស តាមច្បាប់កំណត់ មិនឱ្យរួចខ្លួនជាដាច់ខាត។ លោក...