បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានផ្ញើសារផ្ទាល់មាត់ ទៅកាន់មេដឹកនាំ វៀតណាម និងឡាវ និងប្រទេស គុយបា ហើយបានអំពាវនាវឱ្យមាន ទំនាក់ទំនងរឹងមាំជាងនេះ នៅក្នុងសកម្មភាព មួយ ដែលទំនងជាមានគោលបំណង ពង្រឹងទំនាក់ទំនងជាមួយបណ្តា ប្រទេសសង្គមនិយម ចំពេលមានកិច្ចចរចានុយក្លេអ៊ែរជាប់គាំងជាមួយ សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា...
CNN៖ មន្ត្រីជាន់ខ្ពស់អាមេរិកប្រាប់ CNN ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គេនៅមិនទាន់ដឹងថា មីស៊ីលទាំងនោះជាប្រភេទមីស៊ីល រយៈចម្ងាយខ្លី មធ្យម ឬ រយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប...
ភ្នំពេញ ៖ លោក គង់ សុផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានប្តូរវេន នៃក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន លើកទី៤០ តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បច្ចុប្បន្នភាព CNN បានផ្សព្វផ្សាយនៅថ្ងៃពុធ ទី២៤ ខែមីនានេះថា ប្រទេសកូរ៉េខាងជើង បានទទួលស្វាគមន៍ ដោយបាញ់មីស៊ីល ចំនួន២គ្រាប់ ដល់ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin របស់សហរដ្ឋអាមេរិក មកកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ។...
បរទេស ៖ ក្រុមសកម្មជនមីយ៉ាន់ម៉ា គ្រោងធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហារបន្ថែមទៀត នៅថ្ងៃពុធ (២៤ មីនា) រួមទាំងការធ្វើកូដកម្មស្ងាត់ ៗ ជាមួយធុរកិច្ច ជាច្រើនបានបិទ និងអំពាវនាវ ឱ្យប្រជាជន ស្នាក់នៅផ្ទះ មួយថ្ងៃបន្ទាប់ពីក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅ ក្នុងផ្ទះរបស់នាងនៅពេលកងកម្លាំង សន្តិសុខ បានបើកការបាញ់ប្រហារ ក្នុងកំឡុងពេល...
វ៉ាស៊ីនតោន ៖ លោក John Aquilino ដែលត្រូវបានតែងតាំង ជាមេដឹកនាំគណៈបញ្ជាការ សហរដ្ឋអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក បានព្រមាន នៅថ្ងៃអង្គារម្សិលមិញនេះថា ការគំរាមកំហែង នៃការឈ្លានពានរបស់ចិន ចំពោះកោះតៃវ៉ាន់ អាចនឹងកើតមានច្រើនជាងការរំពឹងទុក ខណៈដែលសង្កត់ធ្ងន់ លើសារៈសំខាន់នៃសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក – ជប៉ុន នៅក្នុងសន្តិសុខតំបន់។...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ថា លោក បេចាមីនណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃអង្គារ បានប្រកាសអំពីជ័យជម្នះ នៅក្នុងការបោះឆ្នោត របស់ប្រទេសលើកទី៤ នៅក្នុងរយៈពេល០២ឆ្នាំ។ ការប្រកាសបានធ្វើឡើង ប៉ុន្មានជាងជាង ២ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោត ត្រូវបានបិទ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនបុរសម្នាក់ យកទៅពិនិត្យសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីបុរសរូបនេះ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ មិនបានអនុវត្តឲ្យត្រឹមត្រូវ តាមវិធានសុខាភិបាល ហើយបានធ្វើដំណើរ មកខេត្តពោធិ៍សាត់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាល ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ មីនានេះ បានឲ្យដឹងថា បុរសរូបនេះមានឈ្មោះ...
ភ្នំពេញ៖ រដ្ឋបាល ខេត្តព្រះសីហនុ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ធ្លាប់មានការពាក់ព័ន្ធ ជាមួយទីតាំងទាំង ១០កន្លែង ត្រូវពិនិត្យសុខភាព កម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ហើយក្នុងករណីមានការសង្ស័យ ត្រូវទៅយក សំណាកតេស្តរកកូវីដ១៩ នៅវេទិកា ៧មករា ។ យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤...