នៅថ្ងៃទី២៤ ខែកញ្ញាលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន ដែលបានដឹកនាំ គណៈប្រតិភូមជ្ឈិមបក្ស ដើម្បីចូលរួមពិធីអបអរសាទរខួបទី ៧០ នៃការបង្កើតភូមិភាគស្វយ័ត Xinjiang បានស្តាប់របាយការណ៍ការងារ នៃគណៈកម្មការបក្ស និងរដ្ឋបាលភូមិភាគស្វយ័ត Xinjiang ។ លោកបានសង្កត់ធ្ងន់ថា...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារ មុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរគោលការណ៍ អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ...
បាងកក ៖ អគ្គិភ័យបានឆាបឆេះ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា នៅចំណតរថយន្តអគារខុមដូរមួយកន្លែងក្បែរផ្លូវស៊ុយស៊ុកសាវ៉ាត១៧ សង្កាត់បាងប្រក់ ទីក្រុងបាងកក។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រជាជនបានជម្លៀសចេញដោយសុវត្ថិភាព ខណៈក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងការឆាបឆេះក្នុងរយៈពេល ២០ នាទី។ គ្មានការរងរបួសត្រូវបានគេរាយការណ៍។អគ្គិភ័យនេះបានបំផ្លាញយានយន្ត៣៥គ្រឿង ម៉ូតូ២៩គ្រឿង កង់៣គ្រឿង រថយន្តតូច២គ្រឿង...
បរទេស ៖ នៅម៉ោង៦និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមុខ Ranger 4601 មូលដ្ឋានកងវរសេនាធំ លេខ៤៦ ស្រុក Rueso ខេត្ត ណារ៉ាធីវ៉ាត់ បានទទួលសេចក្តីរាយការណ៍ មួយអំពីឧប្បត្តិហេតុបាញ់ប្រហារមួយអំឡុង ពេលដាក់ពង្រាយមន្រ្តី ចុះត្រួតពិនិត្យនៅមុខមូលដ្ឋាន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៣៥០កន្លែង លើ ៧មុខជំនាញ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ខណៈកម្លាំងល្បាតដល់ចំណុចបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ ប៊ូ វណ្ណៈ ភេទប្រុស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃទា...
យូអិន៖ ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្ត “សង្រ្គាមប្រល័យ ពូជសាសន៍” លើតំបន់ហ្គាហ្សា ដោយថាឧក្រិដ្ឋកម្មទាំងនេះ នឹងត្រូវបានកត់ត្រានៅក្នុង “ទំព័រនៃមនសិការអន្តរជាតិថា ជាជំពូកដ៏គួរឱ្យរន្ធត់បំផុតមួយ នៃសោកនាដកម្ម មនុស្សធម៌ក្នុង ទសវត្សរ៍ទី ២០ និងទី២១” ។ លោកបានលេីកឡេីងនៅពេលថ្លែងទៅ កាន់មហាសន្និបាតអង្គការ...
ញូវយ៉ក៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានព្រមានថា ហានិភ័យនៃពន្ធខ្ពស់ ដែលប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចពិភពលោកបានកើនឡើង ដោយអំពាវនាវនៅក្នុងសុន្ទរកថា របស់អង្គការសហប្រជាជាតិ សម្រាប់សហគមន៍អន្តរជាតិ ឱ្យបដិសេធលទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយម។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព លោក Li បានប្រាប់មហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “ភាពឯកោដោយខ្លួនឯង” មិនមែនជាចម្លើយទេ...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី នឹងបន្តការហាមឃាត់ទាំងស្រុង លើការនាំចេញប្រេងសាំង រហូតដល់ដំណាច់ឆ្នាំ២០២៥ និងដាក់ចេញនូវបម្រាម លើការនាំចេញប្រេងម៉ាស៊ូត សម្រាប់អ្នកមិនផលិត ក្នុងរយៈពេលដូចគ្នានេះ។ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak បានឧ្យដឹងថាការផ្លាស់ប្តូរនេះនឹងអនុញ្ញាត ឱ្យរុស្ស៊ីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ថែមទៀតជាមួយនឹង ផលិតផលប្រេង ដែលត្រូវបាននាំចេញនាពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា ការហាមឃាត់នេះ នឹងមិនអនុវត្ត ចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល នោះទេ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ភាពរីកចម្រើន នៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។ យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ...