ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ត្រឹមតែកាន់មុខតំណែង រយៈពេល៩ខែប៉ុណ្ណោះ លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្ត អាមេរិក ក៏ត្រូវបានទម្លាក់ ពីមុខតំណែងហើយ ។ កាលពីថ្ងៃទី៣ខែតុលាតាមម៉ោងក្នុងតំបន់ នៅសភា តំណាងរាស្រ្ត ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ សមាជិកសភាតំណាងរាស្រ្ត ទាំងឡាយបានទម្លាក់ លោក Kevin McCarthy ចេញពីមុខតំណែង ជាប្រធានសភាតំណាងរាស្រ្ត...
ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា លទ្ធផល នៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម របស់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី (Siem Reap Angkor International Airport-SAI) នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ អាកាសចរណ៍ស៊ីវិល...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិក ត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍអនាគតបៃតង (Green future) នៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ នាឱកាសអញ្ជើញ ជួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិនិត្យមើលករណីការបណ្តុះបណ្តាល នាយទាហាន ច្រើនជាងពលទាហាន ដែលជាករណីមិនចាំបាច់ ហើយត្រូវកាត់បន្ថយ កុំឲ្យចំណាយថវិកា ចោលគ្មានប្រយោជន៍ ។ ក្នុងពិធីអបអរសាទទិវាគ្រូបង្រៀនថ្ងៃទី៥ តុលា សម្តេចធិបតី ហ៊ុន...
បរទេស ៖ មេបញ្ជាការកងទ័ពអាកាស ឥណ្ឌា លោក VR Chaudhari បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញថា កងទ័ពអាកាសឥណ្ឌា នឹងបញ្ឈប់ការហោះហើរ យន្តហោះចម្បាំង MiG-21 ដែលសល់ពីសម័យសូវៀត របស់ខ្លួននៅឆ្នាំ២០២៥ ខាងមុខ នៅពេលដែលពួកវានឹងត្រូវជំនួស ដោយយន្តហោះចម្បាំង Tejas Mark 1A ដែលមានតួនាទីច្រើនជាងមុន។...
បាងកក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា មន្ត្រីរដ្ឋាភិបាលម្នាក់ បានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងតិច១៣នាក់ បានរងរបួស នៅគ្រាដែលគ្រាប់បែកលាក់ មួយបានផ្ទុះនៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ ។ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់រដ្ឋាភិបាល ដោយដកស្រង់ សម្តីឧបនាយករដ្ឋមន្ត្រី Somsak Thepsutin...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ CNN បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានរកឃើញវិធីសាស្ត្រ ដ៏ស្របច្បាប់មួយ ក្នុងការផ្ទេរអាវុធ ដែលខ្លួនរឹបអូសបានពីប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំង នឹងប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងទៀតថា ទីបញ្ជាការកណ្តាល របស់យោធាអាមេរិក ឬCENTCOM បានប្រគល់គ្រាប់រំសេវមួយលានគ្រាប់ ដល់កងកម្លាំងយោធាអ៊ុយក្រែន រួចហើយកាលពីដើមសប្តាហ៍នេះ ។...
បរទេស ៖ ផ្សារទំនើប Siam Paragon បានចូលរួមរំលែកទុក្ខ ចំពោះឧប្បត្តិហេតុបាញ់ប្រហារដ៏ធំ ដែលបានកើតឡើង នៅផ្សារទំនើបមួយនេះ ខណៈកំពុងផ្តល់ជំនួយដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ព័ត៌មានចុងក្រោយពីអគ្គស្នងការនគរបាលជាតិ បានបង្ហាញថា...
ហុងកុង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៦រ៉ិចទ័រ វាយប្រហារដែនកោះ មីដាណាវ របស់ប្រទេសហ្វីលីពីន ។ មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ ហៅកាត់ថា GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារដែនកោះ មីនដាណាវ ប្រទេសហ្វីលីពីន នៅវេលាម៉ោង១១និង២១នាទីថ្ងៃពុធនេះ ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះដែលមានជម្រៅ១២៩,៩គីឡូម៉ែត្រ...