បរទេស៖ រដ្ឋាភិបាលថៃនៅថ្ងៃពុធបានសន្យាថា នឹងរឹតបន្តឹងការគ្រប់គ្រងអាវុធ និងបង្ក្រាបអាវុធខុសច្បាប់ បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវពីរករណី នៅជិតទីក្រុងបាងកកក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បានធ្វើឱ្យមានសម្ពាធឡើងវិញ លើអាជ្ញាធរ ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសថៃមានអត្រា នៃការកាន់កាប់អាវុធ ខ្ពស់បំផុតមួយនៅអាស៊ី ទោះបីជាច្បាប់អាវុធរបស់ខ្លួនមានកម្រិតក៏ដោយ។ ការបាញ់ប្រហារពីរលើកថ្មីៗនេះ ដែលទាំងពីរនៅខេត្តណនថាបុរីភាគពាយ័ព្យនៃរដ្ឋធានីបាងកក បានបង្កើនការអំពាវនាវឱ្យមានការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង...
បរទេស៖ តុលាការស៊ីរីកាលពីថ្ងៃអង្គារ បានកាត់ទោសប្រហារជីវិត មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក បាសារ អាល់-អាសាដ បន្ទាប់ពីការកាត់ក្តីដោយកំបាំងមុខ ដោយកាត់ទោសលោក អាសាដ ពីបទឧក្រិដ្ឋ រួមទាំងការសម្លាប់ ការធ្វើទារុណកម្ម និងការចាប់ខ្លួន តាមអំពើចិត្តក្នុងអំឡុងសង្គ្រាមជិត ១៤ ឆ្នាំរបស់ប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែសីហា...
បរទេស៖ លោក Abdolnaser Hemmati ទេសាភិបាលធនាគារ កណ្តាលអ៊ីរ៉ង់ បានមានប្រសាសន៍នៅក្នុង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធមុនកិច្ចប្រជុំហិរញ្ញវត្ថុ BRICS នៅក្នុងប្រទេសឥណ្ឌាថា អ៊ីរ៉ង់នឹងចូលរួមជាមួយធនាគារអភិវឌ្ឍន៍ថ្មី (NDB) នៅពេលឆាប់ៗនេះ ដែលជាធនាគារអភិវឌ្ឍន៍ដែលបង្កើតឡើងដោយក្រុមប្រទេស BRICS។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា...
វ៉ាស៊ីនតោន៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) កងកម្លាំងអាមេរិក បានបិទឧបករណ៍ចង្កូតរបស់កប៉ាល់ដឹកទំនិញទង់ជាតិប៉ាណាម៉ាមួយគ្រឿង ខណៈដែលវាត្រូវបានចោទប្រកាន់ថា បានព្យាយាមបំពានលើការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ របស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “កងកម្លាំងអាមេរិកបានបិទឧបករណ៍ចង្កូតរបស់កប៉ាល់ M/V Vela Nova ដែលមានទង់ជាតិប៉ាណាម៉ា ខណៈដែលកប៉ាល់ដឹកទំនិញបានព្យាយាមឆ្លងកាត់ឈូងសមុទ្រអូម៉ង់ និងរំលោភលើការបិទផ្លូវរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដោយធ្វើដំណើរឆ្ពោះទៅកំពង់ផែអ៊ីរ៉ង់”។ យោងតាមបញ្ជាការ ឧទ្ធម្ភាគចក្រ MH-60 របស់កងទ័ពជើងទឹកអាមេរិក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌនិងបែបបទ នៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ថ្ងៃទី១១ ខែសីហា លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូនលោក Abelardo de la Espriellaប្រធានាធិបតីកូឡុំប៊ី ដើម្បីសម្តែងការសួរសុខទុក្ខអំពីការកើត មានគ្រោះរញ្ជួយដីដ៏ខ្លាំងនៅកូឡុំប៊ី ។ លោកXi Jinpingបានលើកឡើងថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលបានដំណឹងថា ប្រទេសកូឡុំប៊ីកើតមានគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបណ្តាលឱ្យមានមនុស្សរងរបួសនិងស្លាប់បាត់បង់ជីវិតយ៉ាងច្រើនព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ក្នុងនាមរដ្ឋាភិបាលចិននិងប្រជាជនចិន ខ្ញុំសូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះស្លាប់បាត់បង់ជីវិតនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះនិងអ្នករងរបួស។ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Abelardo de...
តាំងពីឆ្នាំ ២០២៦ មក ប្រទេសចិន តែងតែរងផលប៉ះពាល់ពីធាតុអាកាស អាក្រក់ខ្លាំង ។ គ្រប់កន្លែងបានរៀបចំចាត់ចែងការងារបង្ការ កាត់បន្ថយនិងជួយសង្គ្រោះ គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យ សម្បត្តិរបស់ប្រជាជន ឱ្យបានធំជាអតិបរមា ។ បណ្តាញទូរទ្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់ បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោក បង្ហាញ...
ថ្ងៃទី១១ ខែសីហា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន។ប្រព័ន្ធសារព័ត៌មានជប៉ុន បានសួរថា នៅខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋជប៉ុន២នាក់ត្រូវបានឃាត់ខ្លួន នៅក្រុងDalianខេត្តLiaoningដោយសារជាប់សង្ស័យពីបទ “រត់ពន្ធទំនិញដែលរដ្ឋហាមឃាត់ការនាំចេញនាំចូល”។ក្រៅពីនេះ នៅមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ជាច្រើននាក់ទៀតត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះ តើជាការពិតទេ? លោGuo Jiakunបានឆ្លើយតបថា យើងបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធរួចហើយ នៅពេលមុននេះ អាជ្ញាធរចិន បានធ្វើការស៊ើបអង្កេតនិងដោះស្រាយបទល្មើសតាមផ្លូវច្បាប់ ៕
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Tuoi Tre បានរាយការណ៍ថា វៀតណាម បានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកផលិតក្នុងស្រុកដ៏ធំ និងទំនើបបំផុតរបស់ខ្លួនរហូត មកដល់បច្ចុប្បន្ននៅក្នុងទីក្រុងដាណាង ។ យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ឯក Pham Hoai Nam អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់យោធាក្នុងការសិក្សា និងអភិវឌ្ឍឧបករណ៍ការពារជាតិទំនើបដោយឯករាជ្យ។ នាវាចម្បាំងប្រឆាំងនាវាមុជទឹកពហុបំណងនេះត្រូវបានរចនា និង សាងសង់ដោយវៀតណាម...