ភ្នំពេញ ៖ តំណាងសមាជិកសភាមកពី ១៦ ប្រទេសទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានប្រកាសអនុម័តជាផ្លូវការនូវ «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំលើកទី ៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPFGH) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ ២០២៦។ សេចក្តីថ្លែងការណ៍រួមភ្នំពេញនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួមគ្នាយ៉ាងមោះមុត ក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC)...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ចូលរួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦៕
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ នៃគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួងការងារ អ្នកជំនាញការរបស់អង្គការអន្តរជាតិខាងការងារ តំណាងអន្តរក្រសួង តំណាងសមាគមនិយោជក សហជីព...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានមានគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធានាឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបទទួលបានការអប់រំ ប្រកបដោយគុណភាព និងឥរិយាបថល្អ។ ជាក់ស្ដែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អាជ្ញាធរច្រកសមុទ្ររបស់អ៊ីរ៉ង់ឬPGSA ដែលជាស្ថាប័នទទួលបន្ទុកចរាចរណ៍ ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz បានច្រានចោលការអះអាង របស់មន្ត្រីអាមេរិកដែលថាផ្លូវទឹកបើកទ្វាឡើងវិញ។ PGSA បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើ X កាលពីថ្ងៃពុធថា ៖ការទាមទារ និងការបង្ហោះម្តងហើយម្តងទៀតដោយមន្ត្រីសហរដ្ឋអាមេរិកថា ច្រកសមុទ្រ Hormuz មិនត្រូវបានរារាំងទៀតទេ មិនផ្លាស់ប្តូរការពិតទេ។ ខ្លួនបាននិយាយថាច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំង...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្មអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារ នៃគម្រោង ការស្តារជីវភាព និង...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំងបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរបស់ប្រទេស បារាំងប្រចាំនៅសាធារណរដ្ឋអាហ្វ្រិក កណ្តាលត្រូវបាន ពិន័យចំពោះការប្រព្រឹត្តិខុសផ្លូវភេទ ជាមួយស្ត្រីក្នុងស្រុកប្រហែល៣០នាក់ នៅឯគេហដ្ឋានផ្លូវការ របស់គាត់នៅទីក្រុង Bangui ។ ឯកអគ្គរដ្ឋទូតលោក Bruno Foucherបាននាំស្ត្រីប្រហែល៣០នាក់ ដែលមានអាយុចន្លោះពី២០ទៅ៣០ឆ្នាំ ចូលទៅក្នុងលំនៅដ្ឋាន របស់គាត់នៅចន្លោះខែ មករាឆ្នាំ២០២៤និងខែមីនាឆ្នាំ២០២៦ នេះបើយោងតាម ទស្សនាវដ្តីបារាំង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតវ៉ាស៊ិនតោនប៉ុស្តិ Washington Post បានរាយការណ៍ថា យោធាអាមេរិកបានបាត់បង់យន្តហោះគ្មាន មនុស្សបើក MQ-9 Reaper ចំនួន៤៥ គ្រឿង ឬមួយភាគបួននៃការផ្គត់ផ្គង់ទាំងមូលនៃយានឈ្លបយកការណ៍របស់ខ្លួន ក្នុងអំឡុងពេលសង្គ្រាមលើប្រទេសអ៊ីរ៉ង់។ ការខាតបង់នេះបានធ្វើឱ្យអ្នកជាប់ពន្ធដែលជាជនជាតិអាមេរិកចំណាយទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ។តួលេខនៃការបាត់បង់នេះត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីមន្ត្រីអាមេរិកបីនាក់ដែលមិនបញ្ចេញឈ្មោះ។ មន្ត្រីអាមេរិកទីបួនបានប្រាប់ កាសែតថា មិនមែនយន្តហោះគ្មានមនុស្សបើកទាំងអស់ ត្រូវបានបាញ់ទម្លាក់នោះទេ។...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅទស្សនាកោះ Iturup ជាកោះដែលជប៉ុនក៏បានទាមទារជាទឹកដីរបស់ខ្លួនដែរ នៅចុងបញ្ចប់នៃខ្សែសង្វាក់ Kuril ជិតកោះ Hokkaido មួយថ្ងៃបន្ទាប់ពីសមយុទ្ធកងទ័ពជើងទឹកធំៗ និងការបាញ់មីស៊ីលដោយសម្ព័ន្ធមិត្តកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ០២២៦ថា ទីក្រុងមូស្គូ...