បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃពុធថា អត្រាអតិផរណា របស់ប្រទេសអាល្លឺម៉ង់បានកើនឡើងពីពីរខែមុនដល់ទៅ ២,៨ ភាគរយនៅក្នុងខែកក្កដា ខណៈពេលដែលអ្នកសេដ្ឋកិច្ចបានព្រមានថាកម្រិតទឹកទាបបំផុតដោយអាចបន្ថែមសម្ពាធតម្លៃបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។ លោក Ruth Brand ប្រធានការិយាល័យ ស្ថិតិសហព័ន្ធ (Destatis) បាននិយាយថា៖តម្លៃថាមពល បានបន្តកើនឡើងក្នុងអត្រាខាងលើ ជាមធ្យម ហើយដូច្នេះនៅតែជាកត្តាជំរុញដ៏សំខាន់ នៃអតិផរណា។ អត្រាអតិផរណារបស់ប្រទេសអាល្លឺម៉ង់មាន២,៣ភាគរយនៅក្នុងខែមិថុនា និង២,៦ភាគរយនៅក្នុងខែឧសភារៀងគ្នា។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាកាសយានិកពីរនាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ AH-64 Apache របស់កងទ័ពអាមេរិក បានធ្លាក់នៅវាលស្រែមួយ នៅកណ្តាលរដ្ឋតិចសាស ហើយបានផ្ទុះជាអណ្តាតភ្លើង បង្កជាភ្លើងឆេះព្រៃដ៏ធំមួយ និងជំរុញឱ្យមានការជម្លៀស ប្រជាជននៅក្នុងតំបន់ជុំវិញនោះ។ ឧទ្ធម្ភាគចក្រដែលមានមូលដ្ឋានយោធា Fort Hood បានធ្លាក់នៅជិត Salado នៅម៉ោងប្រហែល១និង៣៥ នាទីរសៀលម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ...
បរទេស៖ អង្គការសហប្រជាជាតិបានប៉ាន់ ប្រមាណថា ជនស៊ីវិលជាង ១៦.០០០ នាក់ដែលត្រូវបានឃុំខ្លួន ដោយរុស្ស៊ីក្នុងអំឡុង ពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែត្រូវបាន «ដកហូតសេរីភាពរបស់ពួកគេ» ដែលភាគច្រើនត្រូវបានឃុំខ្លួន ដោយគ្មានការទាក់ទង និងដោយហេតុផល ដែលមិនគោរពច្បាប់អន្តរជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា លោកស្រី Claudia Fuentes...
អ៊ីស្តង់ប៊ុល៖ អ្នកវិភាគឧ្យដឹងថា កិច្ចព្រមព្រៀងការពារជាតិរួមគ្នា រវាងប្រទេសទួរគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ដែលទើបចុះហត្ថលេខាថ្មីៗនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងសក្ដានុពលសន្តិសុខមជ្ឈិមបូព៌ា ខណៈដែលមហាអំណាចក្នុងតំបន់កំពុង ស្វែងរកស្វ័យភាព កាន់តែច្រើនលើការរៀបចំ សន្តិសុខរបស់ពួកគេ។ កិច្ចព្រមព្រៀងនេះ ដែលបានចុះហត្ថលេខា នៅថ្ងៃសុក្រនៅទីក្រុងម៉ាកា ប្រទេសអារ៉ាប៊ីសាអូឌីត បានចែងថា ការវាយប្រហារដោយអាវុធណាមួយប្រឆាំង នឹងប្រទេសមួយក្នុង ចំណោមប្រទេសទាំងបី នឹងត្រូវបានចាត់ទុកថា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានណែនាំបច្ចេកទេស កំណែដល់ប្រធាន អនុប្រធានមណ្ឌលកំណែ លើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំ ស្តីពី ការណែនាំបច្ចេកទេសកំណែ និងបែងចែកភារកិច្ចដំណើរការកំណែ ដល់ប្រធាន អនុប្រធានមណ្ឌលកំណែ នារសៀលថ្ងៃទី១២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រជាជាតិទាំងពីរ ។ ក្នុងសាររំលែកទុក្ខផ្ញើជូនលោក ស៊ី...
ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកជ័យសែន ខេត្តព្រះវិហារបានរំលឹកថា ការធ្វើកសិកកម្មកសិករ ត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ បន្ទាប់ពីបានជេរប្រមាថ ទៅលើកងទ័ពជួរមុខ។ នេះបើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កម្លាំងនគរបាល បាននាំខ្លួនស្ត្រីជាម្ចាស់ហាង លក់ទូរស័ព្ទម្នាក់នេះ បន្ទាប់ពីបានប្រើប្រាស់...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីសាធារណរដ្ឋកូរ៉េ ឆ្នាំសិក្សា២០២៦-២០២៧ សរុបចំនួន ២៨នាក់ (ស្រី២០នាក់) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង មុននឹងពួកគេចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ លោករដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរដល់និស្សិតទាំងអស់ ដែលទទួលបានអាហារូបករណ៍ ពីកម្មវិធីផ្សេងៗនៃប្រទេសកូរ៉េ ដែលជាមោទនភាព...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ពីយូស ហ្វ្រិក (Pius Frick) អ្នកសម្របសម្រួល ប្រចាំប្រទេស របស់ភា្នក់ងារ អភិវឌ្ឍន៍លិចតិនស្តាញ (LED) ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ...