បរទេស៖ ការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល បានធ្វើឱ្យបុរសប៉ាឡេស្ទីនម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សា ដែលជាការវាយប្រហារមួយ ដែលយោធាអ៊ីស្រាអែល បាននិយាយថា បានកំណត់គោលដៅ លើមេបញ្ជាការក្រុមហាម៉ាសម្នាក់ ដែលកំពុងរៀបចំផែនការ វាយប្រហារប្រឆាំងនឹងកងទ័ពអ៊ីស្រាអែល ដែលកំពុងប្រតិបត្តិការនៅក្នុងទឹកដីនោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា វាគឺជាការវាយប្រហារតាមអាកាស លើកដំបូងក្នុងរយៈពេល...
បរទេស៖ ប្រទេសថៃបានបដិសេធ របាយការណ៍របស់សារព័ត៌មាន Bloomberg ដែលបានផ្សាយថា រដ្ឋាភិបាលមានគម្រោងប្រើប្រាស់ កិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខជាមួយសហរដ្ឋអាមេរិក ជាកម្លាំងចលករក្នុងការចរចា លើពន្ធគយរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា សារព័ត៌មាន Bloomberg ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលថៃម្នាក់ បានរាយការណ៍ថា ប្រទេសថៃកំពុងពិចារណាដាក់បញ្ចូលកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងសំណើតបតវិញ មុនពេលការបន្តកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីឡើងវិញនៅចុងខែនេះ...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារនៅថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកព្យាករណ៍បានបន្ទាបការព្យាករណ៍ពីតម្រូវការប្រេងសកលសម្រាប់ឆ្នាំ ២០២៦ ដោយសារតែការរំខាន ពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ទោះបីជាការរឹតបន្តឹងការផ្គត់ផ្គង់ ពីជម្លោះបានផ្តល់កន្លែងទំនេរ សម្រាប់ទីផ្សារក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ប្រេង Brent បានធ្លាក់ចុះ ១,២៩ ដុល្លារ ឬ...
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមអនុវត្តការអន្តរាគមន៍ពិសេស របស់រាជរដ្ឋាភិបាល តាមរយៈការចុះបណ្តុះបណ្តាល ជំនាញកសិកម្មនៅតាមសហគមន៍ ដល់គ្រួសារ និងបងប្អូនរបស់អតីតពលករ ដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយជួយប្រជាពលរដ្ឋចំនួ ៦៦០នាក់បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ តាមរបាយការណ៍របស់វិទ្យាស្ថាន ការបណ្តុះបណ្តាលត្រូវបានផ្តោតលើជំនាញកសិកម្ម ដែលអាចអនុវត្តបាននៅតាមគ្រួសារ និងសហគមន៍ ដោយរួមមាន ការចិញ្ចឹមមាន់ ការដាំដំណាំបន្លែ និងការចិញ្ចឹមជ្រូក។ ក្នុងនោះ វគ្គបណ្តុះបណ្តាលស្តីពី...
សៀមរាប ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៣ពាន់មានជំនាញ ការងារ និងប្រាក់ចំណូលសមរម្យ។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិព ហុបច្ចេកទេសអង្គរ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សិស្សដែលកំពុងទទួលការបណ្តុះ បណ្តាលក្នុងកម្មវិធីនេះមានចំនួន ២,៩៧១នាក់ ក្នុងនោះស្រី...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹម តែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦បានថ្លែងថា នៅក្នុងស្ថានភាពព្រំដែន ដែលមានភាពរសើប...
បរទេស៖ ទិន្នន័យគយរបស់វៀតណាមបានបង្ហាញថា ប្រទេសចិនបាននាំចូលផ្លែទុរេនវៀតណាមជិត ៩៨៨ លានដុល្លារអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៤៣,៤ ភាគរយធៀបនឹងឆ្នាំមុន ដែលស្មើនឹងជិតពាក់កណ្តាលនៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទៅកាន់ទីផ្សារ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ គឺ វៀតណាមបាននាំចេញផ្លែឈើ និងបន្លែចំនួន ២,០៤ ពាន់លានដុល្លារទៅកាន់ប្រទេសចិនក្នុងរយៈពេល៦ខែដំបូង...
បរទេស៖ ពិព័រណ៍កំពុងបញ្ចប់ទៅដោយរលូន ដោយក្រុមអាជីវករកំពុងវេចខ្ចប់តូបរបស់ពួកគេ ហើយមនុស្សក៏ចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបន្ទាប់មក ស្រាប់តែមានជម្លោះមួយកើតឡើងជុំវិញករណីលួចម៉ូតូ និងបានប្រែទៅជាហិង្សាបាញ់ប្រហារគ្នាតែម្តង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ជនសង្ស័យម្នាក់ដែលត្រូវបានម្ចាស់ម៉ូតូ និងអ្នករៀបចំព្រឹត្តិការណ៍ឃាត់ខ្លួន បានរត់គេចខ្លួនហើយបានត្រឡប់មកវិញជាមួយមិត្តភក្តិដែលកាន់កាំបិត និងកាំភ្លើងខ្លីផលិតនៅក្នុងស្រុក។ មួយសន្ទុះក្រោយមក ការបាញ់ប្រហារបានផ្ទុះឡើងក្នុងហ្វូងមនុស្សនៅពិព័រណ៍ ដានឃុនថុត ក្នុងខេត្ត នគររាជសីមានៅយប់ថ្ងៃពុធ។...
បរទេស៖ FBI កំពុងស៊ើបអង្កេតពីរបៀបដែលបុគ្គលិក IT កូរ៉េខាងជើងម្នាក់ ទទួលបានការងារពីចម្ងាយនៅក្នុងទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា លោក Todd Hemmen អនុប្រធានរង នៃសាខាសមត្ថភាពតាមអ៊ីនធឺណិត របស់ FBI បានបង្ហាញករណីនេះនៅថ្ងៃទី ២៨...
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំដល់ប្រជាកសិករនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល ។ ការណែនាំនេះធ្វើឡើង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកបណ្ឌិត កៅ...