ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជា ចំពោះមន្ត្រីនគរបាលរូបណា ដោះលែងមេក្លោង នាំផ្លូវពលករខ្មែរ មកកម្ពុជា គេចវេសមិនធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង ។ តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ...
បរទេស ៖ យោងតាមការសេចក្តី ថ្លែងការណ៍ប្រកាស ដោយប្រធានប្រតិបត្តិ នៃក្រុមហ៊ុនផលិតឧិសថបារាំង Sanofi បានបញ្ជាក់នៅថ្ងៃនេះថា បេក្ខភាពវ៉ាក់សាំងកូវីដ របស់ខ្លួនទំនងជានឹង មិនទាន់រួចរាល់នៅឡើយ សម្រាប់ឆ្នាំនេះ ។ កាលពីខែធ្នូកន្លងមក Sanofi ធ្លាប់បាននិយាយថា ក្រុមហ៊ុនមានគោលដៅ ក្នុងការធ្វើឲ្យបានអជ្ញាបណ្ណទទួលស្គាល់ដើម្បីអាចចាប់ផ្តើម ការចាក់វ៉ាក់សាំងរបស់ខ្លួន យ៉ាងឆាប់បំផុត នៅដើមឆ្នាំ២០២១នេះ ។...
បរទេស៖ ក្រុមបាតុករប្រឆាំង រដ្ឋាភិបាល នៅក្នុងប្រទេសថៃ គ្រោងនឹងធ្វើមហាបាតុកម្ម នៅថ្ងៃទី ២០ ខែកុម្ភៈនេះ ដើម្បីទាមទារឱ្យមានការ ដោះលែងមេដឹកនាំ ៤ នាក់របស់ពួកគេ។ ពួកគេក៏បានប្តេជ្ញាបង្កើន ការប្រមូលផ្តុំផងដែរ លុះត្រាតែមេដឹកនាំត្រូវបានដោះលែង ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ...
បរទេស ៖ នៅថ្ងសៅរ៍នេះរដ្ឋធំបំផុតទី២ របស់ប្រទេសអូស្ត្រាលី Victoria ត្រូវបានប្រកាសបិទទ្វារ ជាបណ្តោះអាសន្នរយៈ ពេល៥ថ្ងៃ ដោយអជ្ញាធរ បានប្រកាសថា គឺដើម្បីអាចការពាររលក វាយប្រហារទី៣ ដោយសារកូវីដ និងជាពិសេសកូវីដពូជក្លាយ ដែលមានប្រភពពីអង់គ្លេស។ ករណីឆ្លងក្នុងសហគមន៍មួយ ករណីត្រូវបានរកឃើញ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ មុនការប្រកាសបិទ ដែលវាបានធ្វើឲ្យមាន ករណីសង្ស័យចំនួន១៤...
បរទេស ៖ ទាហាន របស់ប្រទេសមីយ៉ានម៉ា កំពុងតែតាមប្រមាញ់ មនុស្ស៧នាក់ ដែលគាំទ្រការតវ៉ាប្រឆាំង រដ្ឋប្រហារក្នុងខែនេះ ហើយពួកគេនឹងប្រឈមមុខ បទចោទប្រកាន់ ជុំវិញការបញ្ចេញមតិ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគម្រាមកំហែង ដល់ស្ថិរភាពជាតិ ។ នៅក្នុងចំណោមមនុស្ស ទាំង៧នាក់នោះ លោក Min Ko Naing ធ្លាប់ជាមេដឹកនាំការតវ៉ាមួយ...
រ៉ូម៖ គិតមកត្រឹមថ្ងៃសុក្រទី១២ ខែកុម្ភៈនេះលោក Mario Draghi អតីតប្រធានធនាគារកណ្តាលអ៊ឺរ៉ុប ដែលកំពុងទទួលបានការគាំទ្រ ពីសំណាក់គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ដើម្បីអាចចូលរួម ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី នាពេលខាងមុខនេះ។ អតីតប្រធានធនាគារកណ្តាលរូបនេះ ត្រូវបានស្នើសុំឲ្យមកជំនួសតំណែង របស់នាយករដ្ឋមន្ត្រីចាស់ ហើយការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយប្រធានាធីបតីអ៊ីតាលីលោក Sergio Mattarella ក្នុងពេលឆាប់ៗនេះជាមិនខាន ។ លោក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក ទើបតែបានប្រកាស ដាក់ទណ្ឌកម្មទៅលើ មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងពួកគេផងដែរ ។ រតនាគារជាតិ អាមេរិកបានធ្វើការប្រកាស សេចក្តីសម្រេចចុងក្រោយមួយ របស់ខ្លួនទៅលើមីយ៉ាន់ម៉ា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ថា អតីតមេដឹកនាំនិងមេដឹកនាំយោធា បច្ចុប្បន្នចំនួន១០រូប ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅ របស់អាមេរិកព្រមជាមួយនឹងក្រុមហ៊ុនចំនួន៣ទៀត...
ភ្នំពេញ ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើម សិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១ ។ យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភៈនេះ បានឲ្យដឹងថា...