ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងអង់គ្លេស នឹងធ្វើសហសមយុទ្ធ យោធា

បរទេស ៖ មន្ត្រីការពារជាតិអ៊ុយក្រែន នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ុយក្រែន និងប្រទេសអង់គ្លេស នឹងធ្វើសហសមយុទ្ធ យោធា នៅក្នុងរដូវក្តៅនេះ ដែលចូលរួមដោយកទ័ព របស់ប្រទេសទាំងពីរ ហើយនេះជាទង្វើមួយ ដែលអាចធ្វើឲ្យ រុស្ស៊ី ក្តៅក្រហាយ ។

អគ្គសេនាធិការកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនោះ នឹងចូលរួមដោយបុគ្គលិក យោធាជាង១.០០០នាក់ មកពីប្រទេសតិចបំផុត ចំនួន៥ ស្ថិតក្នុងសម្ពន្ធភាព យោធាណាតូ ។

អ៊ុយក្រែនបាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សមយុទ្ធ ឈ្មោះ Cossack Mace នេះ គឺជាសមយុទ្ធអន្តរជាតិទ្រង់ទ្រាយធំ ដែលនឹងពង្រឹងសហប្រតិបត្តិការ រវាងកងកម្លាំង របស់ប្រទេសអ៊ុយក្រែន និងកងទ័ពរបស់អង្គការណាតូ ។

គួរបញ្ជាក់ថា ណាតូបានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញអ្វីដែលខ្លួននិយាយថា ជាការបង្កើនយោធាដ៏ធំរបស់រុស្ស៊ី នៅជិតប្រទេសអ៊ុយក្រែនភាគខាងកើត ក្រោយរុស្ស៊ីព្រមានថា ការកើនកម្តៅដ៏ខ្លាំងក្លាក្នុងជម្លោះ នៅតំបន់ Donbass របស់ប្រទេសអ៊ុយក្រែន អាចបំផ្លាស់ប្រទេសអ៊ុយក្រែនបាន៕
ប្រែសម្រួល៖ប៉ាង កុង

To Top