ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ រាយការណ៍ អំពីការលុកលុយថ្មី ដោយយន្តហោះចិន ចូលក្នុងតំបន់ការពារ

បរទេស ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ ពីការលុកលុយថ្មីមួយ ធ្វើឡើងដោយកង កម្លាំងដែនអាកាសចិន ចូលក្នុងតំបន់កំណត់ ការពារដែន អាកាសតៃវ៉ាន់ ដោយប្រើប្រាស់យន្តហោះចម្បំាង ៨គ្រឿង និងយន្តហោះដទៃ ពីរគ្រឿងទៀត ហើយមួយគ្រឿង ក្នុងចំណោមនោះ បានហោះកាត់តាមច្រកសមុទ្រ យុទ្ធសាស្ត្រ Bashi Channel ។

នៅក្នុងហេតុការណ៍ដ៏ថ្មីបំផុតនេះ ក្រសួងការពារជាតិតៃវ៉ាន់ និយាយថា មានយន្តហោះចម្បាំង J-16 ចំនួន៤គ្រឿងនិងយន្តហោះចម្បាំង J-10 ចំនួន៤គ្រឿងរបស់ចិន ចូលរួមក្នុងការបំពាននេះ ក៏ដូចជាយន្តហោះព្រមានប្រាប់មុន និងយន្តហោះប្រឆាំង នាវាមុជទឹកផងដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមេសាស ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា កងទ័ពអាកាសតៃវ៉ាន់ បានបង្កើនការល្បាតដែនអាកាស និងបានព្រមានឲ្យយន្តហោះចិនទាំងនោះចាកចេញ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ដែលចិនអះអាងថាជាកម្មសិទ្ធិខ្លួននោះ នាពេលថ្មីៗនេះ បាននិយាយត្អូញត្អែ ពីបេសកកម្មដដែលៗពីរបីខែកន្លងទៅ ធ្វើឡើងដោយកងកម្លាំងទ័ព អាកាសចិននៅជិតកោះតៃវ៉ាន់ ស្ថិតនៅក្នុងភាគនិរតី នៃតំបន់ការពារដែន អាកាស ជិតប្រជុំកោះ Pratas ដែលតៃវ៉ាន់គ្រប់គ្រង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top