បរទេស៖ កងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ IRGC បានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះ ទៅកាន់សារព័ត៌មាន Press TV ថា មូលដ្ឋានទ័ពអាកាស Ayn al-Asad ត្រូវបានវាយប្រហារ បន្ទាប់ពីមីស៊ីល រាប់សិបគ្រាប់ ត្រូវបានបាញ់សំដៅ ទៅលើទីតាំង ដែលមានកងកម្លាំងអាមេរិកឈរជើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយ នៅថ្ងៃអង្គារនេះថា មានភាពចាំបាច់ ឲ្យមានមធ្យោបាយសំខាន់ៗ ដើម្បីធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយប្រទេសកូរ៉េខាងជើង ហើយលោកបានបន្ថែមថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយ មេដឹកនាំកូរ៉េខាងជើង ក្នុងទីក្រុងព្យុងយ៉ាង ប្រសិនបើចាំបាច់។ នៅក្នុងសុន្ទរកថាឆ្នាំថ្មីប្រចាំឆ្នាំមួយ នៅក្នុងទីក្រុងសេអ៊ូល លោក...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក W. Patrick Murphy បានប្រកាសបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសម្រេចឲ្យបាន ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា (CSDGs) ពីឆ្នាំ២០១៩-២០៣០។ ការគាំទ្ររបស់លោក W. Patrick Murphy ធ្វើឡើងក្នុងជំនួបជាមួយលោក ឆាយ...
សេអ៊ូល៖ ប្រភពការទូត បានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេធ៊ីន គ្រោងនឹងធ្វើទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីពិគ្រោះយោបល់ ឬកិច្ចពិភាក្សា ៣ផ្លូវជាមួយប្រទេសជប៉ុន បន្ទាប់ពីមានការគំរាមកំហែងជាថ្មី ពីប្រទេសកូរ៉េខាងជើង។ លោក Chung Eui-yong ប្រធានការិយាល័យសន្តិសុខជាតិ របស់ការិយាល័យ Cheong...
ភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួន ក្រោយបង្កឱ្យមានអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ដោយមានពាក្យបណ្ដឹង ពីម្ចាស់ផ្ទះចំនួន៣ ។ គួបញ្ជាក់ថា កាលពីវេលាម៉ោង២នឹង៥០នាទី រសៀល ថ្ងៃទី៥ខែមករា ឆ្នាំ២០២០ នៅចំនុចហាងកាត់សក់ជនជាតិចិន យីហោ (រចនាបថអន្តរជាតិ)មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ផ្ទះលេ៥៣៩ ក្រុម១ ភូមិ១ សង្កាត់បឹងកេងកង២...
កណ្តាល៖ នាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារ គណ:ពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹង មូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខពិសេស របស់លោកប្រធានាធិបតី មូន ជេអ៊ីន បានលើកឡើងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្ហាញ ភាពបត់បែនបន្ថែមទៀត ដើម្បីបំបែកភាព ជាប់គាំងក្នុងការចរចា នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ។ ទីប្រឹក្សាពិសេសលោកមូន ជុងអ៊ីន បានថ្លែងនៅក្នុងសិក្ខាសាលាសាធារណៈ នៅទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ការជាប់គាំងដែលកំពុង បន្តអាចបង្ខំឱ្យកូរ៉េខាងត្បូង ផ្តាច់ចេញពីការឯកភាព...
សេអ៊ូល៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក លោក Lee Soo-hyuck បានស្នើឱ្យប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណា ល់ ត្រាំ ដើម្បីបន្តបង្ហាញភាព ជាអ្នកដឹកនាំលើបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង ហើយលោក ត្រាំ ក៏បានលើកឡើងជាការឆ្លើយតបថា លោកនឹងធ្វើដូច្នេះ។ ស្ថានទូតបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាលោកលី បានធ្វើសំណើរក្នុងអំឡុងពេលពិធីសេតវិមាន ដើម្បីបង្ហាញលិខិតសម្គាល់របស់លោកដល់លោកប្រធានាធិបតី ដូណាល់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ ដើម្បីជ្រាបជាព័ត៌មាន សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖