ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក ពិភាក្សាគ្នា ដើម្បីរឹតបន្តឹងចំណង ទំនាក់ទំនងទ្វេភាគី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិក និងជប៉ុន បានបើកកិច្ចពិភាក្សាគ្នា មួយនៅក្នុងទីក្រុងតូក្យូ ដើម្បីអាចអាចបង្កើនទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េ ផងដែរ។

រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Lloyd Austin បានចូលរួមកិច្ចប្រជុំ ដែលត្រូវបានគេដាក់ឈ្មោះថា 2+2 ជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi ព្រមទាំងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi ។

នៅក្នុងសេចក្តីថ្លែង ការណ៍រួម ដែលបានធ្វើឡើងនៅក្រោយ កិច្ចប្រជុំនោះផងដែរ ក៏បានបញ្ជាក់ដែរថា ភាគីបានយល់ព្រមគ្នា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយក៏បានបន្តទៅពិភាក្សាអំពីបញ្ហាលប់ ចោលកម្មវិធី នុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េផងដែរ។

គួរឲ្យដឹងដែរថា មន្ត្រីជាន់ខ្ពស់របស់អាមេរិកទាំងពីររូប បានធ្វើដំណើរមកដល់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ចាប់តាំងតែពីបាន ឡើងកាន់តំណែងថ្មី ហើយគ្រោងនឹងបន្តដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top