ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារភូមិសាស្ត្រ និងឧតុនិយមបានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅលើដែនកោះបាលី ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី កាលពីរាត្រីថ្ងៃពុធ ។ ទីភ្នាក់ងារបានឲ្យដឹងថា ដំបូងឡើយ គ្រោះរញ្ជួយដីមានកម្រិត៦.០រ៉ិចទ័រ ។ មន្ត្រីមួយរូបទទួលបន្ទុកនៅទីភ្នាក់ងារ ឧតុនិមយបានបញ្ជាក់ដូច្នេះ ។មន្ត្រីបានប្រាប់ដល់ស៊ិនហួ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ ទទួលផែនចរាចរណ៍ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋ ឃើញរថយន្ដ Rolls-Royce និង Mercedes ដែលពាក់ផ្លាក លេខ ក្លែងក្លាយ «នគរបាល 2-7715» ត្រូវរាយការណ៍ទៅលេខ១១៧ ដើម្បីឲ្យសមត្ថកិច្ច ចាត់វិធាន...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាច...
បរទេស៖ នៅថ្ងៃពុធ នាយករដ្ឋមន្រ្តី អេស្ប៉ាញលោក Pedro Sanchez បានប្រាប់សមាជិក សភារបស់ខ្លួនថា ស្ថានភាពអាក្រក់បំផុត ក្នុងប្រទេស ត្រូវបានបញ្ចប់ហើយ។ ខណៈថ្លែងទៅកាន់សភាអេស្ប៉ាញ ដែលជាសភាជាន់ទាប នៃសភាក្នុងកិច្ចពិភាក្សាមួយ ដែលនឹងកំពុងពិចារណា ក្នុងការដាក់ ប្រទេសក្នុងការប្រកាស អាសន្នបន្តជាលើកទី ៦ និងចុងក្រោយ ដោយរបៀបណា ។...
បរទេស ៖ មរណភាពរបស់ George Floyd ដែលបណ្តាលមកពី ការចាប់ខ្លួនរបស់គាត់ គឺបានបណ្តាល ឱ្យមានការតវ៉ា និងកុប្បកម្មអំពើហឹង្សា នៅទូទាំងសហរដ្ឋអាមេរិក ខណៈដែល យ៉ាងហោចណាស់ មានរដ្ឋចំនួន ២៣ និងទីក្រុង Washington DC បានធ្វើឱ្យឆ្មាំជាតិ ដើម្បីទប់ស្កាត់ភាពវឹកវរ និងបញ្ឈប់ការប៉ះទង្គិចគ្នា កាន់តែខ្លាំងឡើង...
ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងថា ទោះ ក្នុងតម្លៃណាក៏ដោយ ដាច់ខាត នគរបាលអង្គរក្ស ត្រូវតែស្មោះត្រង់បម្រើ ជាតិ សាសនា ព្រះ មហាក្សត្រ និងរាជរដ្ឋាភិបាល ។ នេះបើយោងតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងពិធីប្រកាសតាំងស៊ប់...
ភ្នំពេញ ៖ ទោះបីបញ្ហាកូវីដ ១៩ កំពុងរីករាលដាលខ្លាំង នៅលើពិភពលោកក្តី សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា អះអាងថា កម្ពុជានៅតែបន្ត បញ្ជូនកងកម្លាំង មួកខៀវកម្ពុជា ទៅបំពេញបេសកកម្ម នៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) ។នេះបើយោងតាមBTV។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ អំពីផែនការសាងសង់...
សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា កូរ៉េខាងត្បូង គោរពសេចក្តី ប្រកាស ឆ្នាំ១៩៨៤ រវាងចិន និងអង់គ្លេស ដែលធានានូវស្វ័យភាព របស់ហុងកុង នៅពេលមានក្តី បារម្ភអំពីច្បាប់ សន្តិសុខដ៏ចម្រូងចម្រាស របស់ទីក្រុងប៉េកាំង ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សេរីភាពស៊ីវិលរបស់ទឹកដី ពាក់កណ្តាលស្វយ័តមួយនេះ។ កាលពីសប្តាហ៍មុនសភារបស់ប្រទេសចិន បានអនុម័តច្បាប់សម្រាប់ទីក្រុងហុងកុង ដែលក្រុមអ្នករិះគន់និយាយថា អាចដើរតួជាក្របខ័ណ្ឌច្បាប់...
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមក្រុមហ៊ុនផ្លូវដែករដ្ឋ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា សេវាកម្មផ្លូវដែក រវាងប្រទេសកូរ៉េខាងជើង និងប្រទេសរុស្ស៊ី នឹងត្រូវបន្តដំណើរសេវាកម្មវិញ នៅក្នុងខែកក្កដា ។ ក្រុមហ៊ុនសេវាកម្មផ្លូវដែករដ្ឋរុស្ស៊ី RZD Russian Railways បាននិយាយប្រាប់ថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំអន្ដរ ក្រសួងបន្ត ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ចាន់ សុទ្ធាវី...