ដាម៉ាស់៖ យន្តហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿង បានបើកការវាយប្រហារ តាមអាកាសជាច្រើន លើកកាលពីល្ងាចថ្ងៃអាទិត្យ ដោយផ្តោតលើអតីតឃ្លាំង អាវុធយោធានៅទូទាំងប្រទេសស៊ីរី នេះបើយោងតាមអ្នក ឃ្លាំមើលសង្គ្រាម។ ក្រុមសង្កេតការណ៍ សិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានរាយការណ៍ថា ការវាយឆ្មក់ចុង ក្រោយបំផុត បានវាយប្រហារមូលដ្ឋានមីស៊ីល នៅក្នុងកងវរសេនាតូចលេខ ១០៧ ក្បែរទីក្រុងហ្សាម៉ា និងឃ្លាំងអាវុធនៅតំបន់ជនបទ។ នៅព្រឹកព្រលឹម...
ហ្គាហ្សា៖ យោងតាមប្រភពផ្លូវការរបស់ប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៤៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយឆ្មក់ ជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អ្នកនាំពាក្យការពារជនស៊ីវិលហ្គាហ្សា លោក Mahmoud Basal បានប្រាប់កាសែត ស៊ិនហួថា មនុស្សយ៉ាងតិច ៤០ នាក់ត្រូវបានសម្លាប់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសតួគី បានថ្កោលទោសយ៉ាងខ្លាំង ទៅលើប្រទេសអ៊ីស្រាអែល បន្ទាប់ពីខ្លួនបាននិយាយថា ខ្លួនមានបំណងបង្កើនចំនួន ការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ ទ្វេដងនៅក្នុងតំបន់ Golan Heights ដែលត្រូវបានកាន់កាប់ ដើម្បីការពារ ការគំរាមកំហែង ដែលអាចកើតមាន។ កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថាIDF បានលុកលុយតំបន់ការពាររវាងប្រទេសស៊ីរី និងតំបន់ Golan...
កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។...
ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅ ជាមួយរដ្ឋបាលារាជធានីភ្នំពេញ ។ លោក ម៉ប់ សារិន បានថ្លែងក្នុងពិធី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤...
កណ្តាល ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុង ខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មកអនុស្ថានីយអគ្គិសនីសំពៅពូន ដែលមានប្រវែងប្រមាណ ៥៤ គីឡូម៉ែត្រ និងអនុស្ថានីយសំពៅពូន តង់ស្យុង ១១៥/២២គីឡូវ៉ុល...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ ដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីរាជការ ក្នុងឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈជាច្រើនរូប នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។...
កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានណែនាំឲ្យស្នងការនគរបាលខេត្ត បង្កើតកម្លាំងពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើស តាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងតេស្តសមត្ថភាព ភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២២ (22nd EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម ។ ក្រសួងការងារគូសបញ្ជាក់បន្ថែមថា នៅខែមេសា ឆ្នាំ២០២៥ នឹងមានការចែកពាក្យប្រឡងតេស្ត សមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២៣...
ភ្នំពេញ៖ កម្មករនិយោជិត នៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការ របស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រមានភាព ល្អប្រសើរ។ កម្មករនិយោជិត និងថៅកែ មានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ ពេញលេញស្របតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយ ដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។...