បាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រូវមានប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ តាមរយៈសេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នាថ្ងៃទី១៣ កក្កដា នេះ ថា យោងតាមព្រឹត្តិបត្រព្យាករណ៍ ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ធ្វើយ៉ាងណាការពារការដក់លិចទឹកភ្លៀង លើផ្លូវសំខាន់ៗ ក្រោយពីសកម្មភាពស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀង នៅភូមិសាស្ត្រខណ្ឌកណ្ដាលក្រុង បានអនុវត្តជាបន្តបន្ទាប់ ខណៈខណ្ឌ៧មករា បន្ទាប់ពីខណ្ឌចំការមន និងខណ្ឌដូនពេញ។ ជាក់ស្តែងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង...
បរទេស៖ តម្លៃប្រេងបានហក់ឡើងខ្ពស់នៅថ្ងៃច័ន្ទ ដោយសារអ៊ីរ៉ង់ បានពង្រីកការវាយប្រហារលើបណ្តារដ្ឋនៅក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីការវាយប្រហារ ដោយសហរដ្ឋអាមេរិក ដែលការណ៍នេះបានគំរាមកំហែងដល់ការ ដឹកជញ្ជូនថាមពលតាមរយៈច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent (Brent crude futures) បានកើនឡើង ២,៣៤ ដុល្លារ...
បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបបានរាយការណ៍ អំពីករណីស្លាប់លើសពីកម្រិតធម្មតា (excess deaths) ជាង ១០,០០០ នាក់ ក្នុងអំឡុងពេលមានរលកកំដៅខ្លាំងមិនធ្លាប់មាន ដែលបានគ្របដណ្តប់លើផ្នែកខាងលិច នៃទ្វីបនេះកាលពីចុងខែមិថុនា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យដែលចេញផ្សាយដោយ EuroMOMO ដែលជាបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC)...
បរទេស៖ កងកម្លាំង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយបកគ្នាទៅវិញទៅមកដោយមីស៊ីល និងដ្រូនយ៉ាងខ្លាំងក្លា ដោយទីក្រុងតេហេរ៉ង់ បានកំណត់គោលដៅលើទីតាំងនានារបស់សហរដ្ឋអាមេរិកនៅក្នុងបណ្តារដ្ឋនានានៅទូទាំងតំបន់ឈូងសមុទ្រកាលពីថ្ងៃអាទិត្យ ហើយបានប្រកាសថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ជាថ្មីម្តងទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ហិង្សាដែលបានកើតឡើងជាថ្មីនេះ បានបង្កើតឱ្យមានមន្ទិលសង្ស័យ កាន់តែខ្លាំងឡើងលើអនាគត នៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អភិបាលក្រុងមូស្គូលោកSergei Sobyanin បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើកប្រហែលជា៣០០ គ្រឿងបានធ្វើដំណើរឆ្ពោះ សំដៅទីក្រុងមូស្គូក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ អភិបាលក្រុងបាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងនេះភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសនៅរយៈចម្ងាយឆ្ងាយ មុនពេលទៅដល់តំបន់នោះ ដោយបន្ថែមថាយន្តហោះគ្មានមនុស្សបើកចំនួន ៤៥ គ្រឿងត្រូវបានបាញ់ទម្លាក់នៅពេលពួកគេចូលទៅជិតទីក្រុងមូស្គូ។ យោងតាមទិន្នន័យសរុបរបស់ទីភ្នាក់ងារព័ត៌មានរុស្សី TASS ដោយផ្អែកលើទិន្នន័យ ដែលចេញផ្សាយបានបញ្ជាក់ទៀតថា ការប៉ុនប៉ងវាយប្រហារ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យបានបើកការវាយ ប្រហារជុំថ្មីមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ បញ្ជាការបាននិយាយនៅក្នុងការបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖នៅម៉ោង៥ល្ងាចថ្ងៃនេះ កងកម្លាំង នៃទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ សេចក្តីបញ្ជាក់បន្ថែមថាគោលដៅ គឺដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើទាហានជើងទឹកស៊ីវិល និងកប៉ាល់ពាណិជ្ជកម្មដោយសេរីឆ្លងកាត់ច្រកសមុទ្រ Hormuz។ រំលឹកដែរថាកិច្ចព្រមព្រៀងសន្តិភាពដែលធ្លាប់បានចុះហត្ថលេខាដោយអាមេរិកនិងអ៊ីរ៉ង់សម្របសម្រួលដោយប៉ាគីស្ថានត្រូវបានលោកប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ថែរក្សាទី តាំង និងបញ្ចៀសការសាងសង់ណាមួយ ប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រ នៃបូជនីយដ្ឋានចងចាំនៃកម្ពុជា។ តាមរយៈសារលិខិត ក្នុងឱកាសខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា ទិន្នន័យចំណោលប្រជាជនថ្មី ក្នុងសេណារីយ៉ូអត្រាលទ្ធភាព មានកូនថយចុះក្នុងល្បឿន មធ្យម បង្ហាញថា «ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់ នៅឆ្នាំ២០៥០»។ យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជាឆ្នាំ២០២៤ ប្រជាជនកម្ពុជា មានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨%...
បរទេស ៖ យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានបញ្ជាក់ថាយោធារុស្ស៊ីបានធ្វើការវាយប្រហារ លើកំពង់ផែ Chernomorsk របស់អ៊ុយក្រែន ក្នុងតំបន់ Odessa ដោយបានប្រើប្រាស់ដ្រូនបំផ្ទុះនាវាជាច្រើនគ្រឿងដែលចតចោលនៅទីនោះ ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារនេះមានគោលបំណង កាត់បន្ថយសមត្ថភាពរបស់សត្រូវក្នុងការដឹកជញ្ជូនអាវុធ និងសម្ភារៈយោធានៅក្នុងតំបន់ប្រតិបត្តិការសមុទ្រខ្មៅ ។ យោងតាមក្រសួងបានឱ្យដឹងទៀតថា យ៉ាងហោចណាស់មាននាវាចំនួន៤គ្រឿងត្រូវបានបុក រួមទាំងសាឡាងទូកខ្នាតតូច ទូកល្បាត...