ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសថា ស្ថានទូតអាមេរិកនៅភ្នំពេញ បានដំណើរការធម្មតាវិញហើយ បន្ទាប់ពីលោក ដូណាល់ ត្រូវចុះហត្តលេខាអនុម័ត លើច្បាប់ចំណាយថវិកា របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក សម្រាប់ពេលបច្ចុប្បន្ន៕
ភ្នំពេញ ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ត្រូវមានជំនឿជឿជាក់ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ប្រកបដោយពុទ្ធិបញ្ញាញាណ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន ២ របស់ខេត្តបាត់ដំបងគឺស្រុកថ្មគោល និងស្រុកមោងឫស្សី ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា...
មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ១៥៧ គ្រឿង គ្រាប់បែកបំពាក់ដោយប្រព័ន្ធនាំមួយគ្រាប់ និងមីស៊ីល Neptune រយៈចម្ងាយឆ្ងាយមួយគ្រាប់។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ក៏បានបំផ្លាញទូកគ្មានមនុស្ស បើកអ៊ុយក្រែនចំនួន ៤ គ្រឿងផងដែរ។ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមក រុស្ស៊ីបានបំផ្លាញយន្តហោះចំនួន ៦៦៨ គ្រឿង ឧទ្ធម្ភាគចក្រចំនួន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបដិសេធការអះអាងប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រុមប្រទេសទាំងប្រាំពីរ (G7) ថ្មីៗនេះ ដោយហៅពួកគេថា “គ្មានមូលដ្ឋាន និងមិនទទួលខុសត្រូវ”។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 កាលពីថ្ងៃពុធ នៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់ពួកគេនៅក្នុងតំបន់ Niagara ប្រទេសកាណាដា។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការស្ទាក់ស្ទើររបស់អ៊ុយក្រែន ក្នុងការចូលរួមក្នុងកិច្ចសន្ទនា ទុកឱ្យរុស្ស៊ីគ្មានជម្រើស ក្រៅពីការបន្តឆ្ពោះទៅរកការសម្រេច បាននូវគោលដៅរបស់ខ្លួន ដោយមធ្យោបាយយោធាជំនួសវិញ ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Sergey Kislitsa បានប្រាប់កាសែត The...
ភ្នំពេញ ៖ លោក ម៉ូវ ម៉ានិត ពីអភិបាលខណ្ឌសែនសុខ ត្រូវបានប្រកាសឱ្យកាន់តំណែង ជាអភិបាលខណ្ឌច្បារអំពៅ ខណៈដែល លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ មកជាអភិបាលខណ្ឌសែនសុខវិញ ជាមួយគ្នានេះ លោក ជា ពិសី ត្រវបានប្រកាស ឱ្យកាន់ជាអភិបាលខណ្ឌទួលគោក សម្រាប់អាណត្តិទី២។ ក្នុងឱកាសដោះដូរអភិបាលខណ្ឌនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា នៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថា ការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយឡើយ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានចុះទៅសាកសួរសុខទុក្ខ...
បរទេស៖ នាវាផ្ទុកយន្តហោះទំនើបបំផុត របស់អាមេរិក ត្រូវបានគេរំពឹងថា នឹងទៅដល់ដែនទឹកពីប្រទេសវេណេហ្ស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលជាការបត់បែននៃអំណាចយោធាអាមេរិក ដែលគេមិនបានឃើញនៅអាមេរិកឡាទីន អស់ជាច្រើនជំនាន់មកហើយ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកជំនាញ មិនយល់ស្របលើលទ្ធភាព ដែលយន្តហោះចម្បាំងអាមេរិក នឹងហោះចេញពីនាវា USS...
ភ្នំពេញ ៖ ក្រុមសហជីពធំៗ នៅកម្ពុជា បានកោតសរសើរនូវភាពសកម្ម និងវិធានការច្បាស់លាស់ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការរកការងារ ជូនដល់បងប្អូនពលករខ្មែរ ដែលបានត្រឡប់មកពីថៃ និងអំពាវនាវ ដល់បងប្អូនអតីតពលករទាំងអស់ ដែលមិនទាន់មានការងារធ្វើ សូមចូលរួមពិព័រណ៍ការងារ របស់ក្រសួងការងារ ដែលបន្តរៀបចំជាបន្តបន្ទាប់ ។ លោក សំ សឿន...