ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ជំរុញការរៀបចំឯកសារគាំទ្រឱ្យកុមារ ជាកូនចៅពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ចូលសិក្សារៀនសូត្រ នៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសទទួលជួបប្រជុំពិភាក្សាជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រតិភូ...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ថៃ បានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី១៣...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ការវាយប្រហារ របស់រុស្សីកាលពីចុងខែកក្កដា បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ទាហានស៊ីឈ្នួលបរទេសក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលវាបានវាយប្រហារ លើជំរុំហ្វឹកហ្វឺនដែលបង្កើតឡើង ដោយចារកម្មយោធាអ៊ុយក្រែន។ យោធារុស្ស៊ីបានវាយប្រហារជំរំ ដែលមានទីតាំងនៅជិតទីក្រុង Kropivnitsky ភាគកណ្តាលរបស់អ៊ុយក្រែន កាលពីថ្ងៃទី២១ខែកក្កដា នៅពេលដែលក្រុមអ្នកប្រយុទ្ធបរទេស...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា Igor Driesmans បានសន្យាបន្តតាមដាន បទឈប់បាញ់រវាងកម្ពុជា-ថៃ។ បទឈប់បាញ់រវាងកម្ពុជា-ថៃ បានសម្រេចចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយ របស់RT ប្រទេសឥណ្ឌា និង ចិន បានព្រមព្រៀងនិងក៏កំពុងរៀបចំឡើងវិញ នូវជើងហោះហើរដឹកអ្នកដំណើរ ដោយផ្ទាល់ឱ្យបានឆាប់នៅ ខែក្រោយនេះវិញហើយ។ ដកស្រង់ប្រភពចេញពីកាសែត Bloomberg បានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញ ដោយបានលើកឡើង ពីមនុស្សដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងកិច្ចការងារនេះ ។ ទីក្រុងញូវដេលី បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ ដូចជា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោកDonald Trump អាចទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នាពេលខាងមុខ ខណៈដែល លោក Trump ក៏កំពុងត្រៀមជួបសមភាគីរុស្ស៊ីលោក Vladimir Putin រួចហើយនៅសប្តាហ៍នេះ ក្នុងទឹកដីរបស់សហរដ្ឋអាមេរិក ។ មេដឹកនាំទាំងពីរគ្រោងនឹង ជួបពិភាក្សាគ្នានៅរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែសីហា...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យការជឿទុកចិត្តរបស់ទីក្រុងតេអេរ៉ង់ លើទីក្រុងវ៉ាស៊ីនតោន “ទាបជាងសូន្យ” ។ លោកបានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងសំណួរ អំពីលក្ខខណ្ឌជាមុនរបស់អ៊ីរ៉ង់ សម្រាប់ការបន្តការចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ។ លោក...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់ បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រ ដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ។ នាឱកាសអញ្ជើញទទួលស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតចិន សិក្សាដែលកំពុងនៅសហរដ្ឋអាមេរិក នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋភៀសសឹក ពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ទៅលំនៅឋានខ្លួន ជាច្រើនគួរឱ្យកត់សម្គាល់ ។ ទន្ទឹមនេះ ការចាកចេញពីប្រទេសថៃរបស់ពលករខ្មែរ ក៏នៅបន្តចូលមកកម្ពុជា ជាបន្តបន្ទាប់ តែធូរស្បើយជាងមុនៗ។ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ...