អង្គការសហប្រជាជាតិ ៖ បេសកជនចិនម្នាក់បានបដិសេធ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិកលើ បញ្ហាសមុទ្រចិនខាងត្បូង។ ចិន បដិសេធយ៉ាងដាច់អហង្ការ ចំពោះការកត់សម្គាល់ខុសឆ្គង របស់តំណាងសហរដ្ឋអាមេរិកអំពី “ការទាមទារដែនសមុទ្រដ៏ធំទូលាយ និងខុសច្បាប់របស់ចិន” នៅក្នុងសមុទ្រចិនខាងត្បូង នេះបើយោងតាមលោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ។ លោកបានប្រាប់ការជជែកពិភាក្សាបើកចំហមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីនីតិរដ្ឋអន្តរជាតិថា “ខ្ញុំចង់សង្កត់ធ្ងន់ថា ចិនមានអធិបតេយ្យភាព ដែលមិនអាចប្រកែកបានលើកោះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយភាគី ពាក់ព័ន្ធរៀបចំអនុវត្តការងារ ចត្តាឡីស័ក ដើម្បីត្រៀមធ្វើចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមាន ក្នុងបណ្តាប្រទេសតំបន់អាស៊ី។ បើតាមលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញ ចុះពិនិត្យកាអនុវត្តការ ងារចត្តាឡីស័ក...
បរទេស៖ អតីតស្ត្រីទីមួយរបស់ប្រទេសកូរ៉េខាងត្បូង លោកស្រី គីម កឿនហេ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ២០ ខែ ពីបទទទួលយកអំណោយដ៏ប្រណីត ប៉ុន្តែត្រូវបានដោះលែង ពីការចោទប្រកាន់មួយចំនួន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ចៅក្រម វូ អ៊ីនស៊ុង...
កំពង់ស្ពឺ ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទ ចំណុះមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាននិងហេដ្ឋារចនាសម្ព័ននានានៅដំណាក់ដំរីរួចរាល់១០០%ហើយ ។ លោក ជាម...
បរទេស៖ អំឡុងពេលហោះហើរហ្វឹកហាត់ យន្តហោះ Yak-130 មួយគ្រឿងបានជួបប្រទះបញ្ហាមួយនៅជិតភ្នំហុនវិញ ស្រុកដុងហ័រ (អតីតខេត្តភូយៀន)។ អ្នកបើកយន្តហោះបានបញ្ជាយន្តហោះឱ្យឆ្ងាយពីតំបន់លំនៅដ្ឋាន មុនពេលលោតឆ័ត្រយោងនៅព្រឹកថ្ងៃទី២៨ ខែមករានេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមព័ត៌មានពីក្រសួងការពារជាតិវៀតណាម នៅវេលាម៉ោង ៧:២៧នាទីព្រឹក លោកអនុសេនីយ៍ឯក ឌិញ...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឱ្យមានការស្តារឡើងវិញ នៃតំបន់ហ្គាហ្សាមុន ពេលត្រូវបានដកទ័ព ឬការបង្កើតរដ្ឋប៉ាឡេស្ទីន នៅទីនោះទេ ខណៈដែលក្រុមហាម៉ាស់ បានជំរុញឱ្យផ្តល់អំណាច យ៉ាងឆាប់រហ័សដល់គណៈកម្មាធិការបច្ចេកទេស ដែលមានភារកិច្ចគ្រប់គ្រងតំបន់នោះ។ លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ម៉ឺងម៉ាត់មួយ មួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានរកឃើញសាកសពរបស់ចំណាប់ខ្មាំងចុងក្រោយ...
ម៉ិកស៊ិក៖ ការសម្រេចចិត្តផ្អាកការដឹកជញ្ជូនប្រេង ទៅកាន់ប្រទេសគុយបា ដែលគ្រោងធ្វើឡើងនៅដើមខែនេះគឺជា “ការសម្រេចចិត្តអធិបតេយ្យភាព” មិនមែនជាលទ្ធផល នៃសម្ពាធពីសហរដ្ឋអាមេរិកនោះទេ នេះបើតាមការលេីកឡេីងប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum។ ក្រុមហ៊ុនប្រេងរដ្ឋ Petroleos Mexicanos (Pemex) ដែលគ្រប់គ្រង ការដឹកជញ្ជូន “ធ្វើការសម្រេចចិត្តដោយខ្លួនឯង” ប្រធានាធិបតី បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃ របស់លោកស្រី...
ម៉ិកស៊ិក៖ ម៉ិកស៊ិក ប្រឈមមុខនឹង ហានិភ័យជាច្រើន ដែលអាចប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០២៦ រួមទាំងការធ្លាក់ចុះ ដែលអាចកើតមាននៅក្នុងបរិយាកាស នៃភាពមិនប្រាកដប្រជាបច្ចុប្បន្ន ដែលបណ្តាលមកពីការផ្លាស់ប្តូរ ដែលអាចកើតមាននៅក្នុងគោលនយោបាយ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ធនាគារកណ្តាលម៉ិកស៊ិក (Banxico)។ នៅក្នុង “កម្មវិធីគោលនយោបាយរូបិយវត្ថុសម្រាប់ឆ្នាំ ២០២៦” របស់ខ្លួន Banxico បានឧ្យដឹងថា សេដ្ឋកិច្ចម៉ិកស៊ិក ត្រូវបានគេរំពឹងថានឹងកើនឡើង...
រតនគីរី ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់អគារសិក្សាប្រមាណជា ៤ពាន់ខ្នង ហើយក្រសួង នឹងបន្តយកចិត្តទុកដាក់ កៀរគរធនធានថវិកា ដើម្បីបន្តសាងសង់ និងជួសជុលអគារសិក្សាបន្ថែមទៀត។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ៥បន្ទប់ និងអគារសិក្សាជួសជុលរួចរាល់ចំនួន...