ភ្នំពេញ៖ “ការជ្រើសរើស និងការបញ្ជូនពលករ ទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់” ។ នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។លោកបានសង្កត់ធ្ងន់ថា៖ “គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយ ដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ បន្ដផ្ដល់សេចក្ដីរាយការណ៍ ពីករណីសង្ស័យមានបទល្មើសកើតឡើង ពិសេសបទល្មើសគ្រឿងញៀន ក្នុងគោលដៅ ដែលខ្លួនកំពុងឈរជើងការពារមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការ ឬឈានទៅបង្ក្រាប ឲ្យបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត...
កំពង់ធំ: នៅថ្ងៃទី២៩ ខែ ឧសភាឆ្នាំ២០២៥ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយស សមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកា បេឡាមរណៈសង្គ្រោះជូនគ្រួសារពលី ស្ថិតនៅក្នុងភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំ ការសួរសុខទុក្ខពីសំណាក់លោក...
សៀមរាប: នៅចុងឆ្នាំ ២០២៥ខាងមុខនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងប្រៃសណីយ៍ និងទូគមនាគម បានខិតខំប្រឹងប្រែង តម្លើងបង្គោលអង់តែនអ៊ីនធឺណិត ចំនួន ២១ បន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនងទូរសព្ទនិងការប្រើអ៊ីនធើណិត internet ។ នេះជាការលើកឡើងរបស់លោក សេង...
កំពង់ឆ្នាំង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការ ជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ ពីគ្រប់ភាគីពាក់ព័ន្ធនឹង ការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង...
កំពង់ធំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោកមេឃុំត្រពាំងឬស្សី លោក អ៊ុត វណ្ណារីន និងសហការី បានអញ្ជើញចុះពិនិត្យមើល ការចិញ្ចឹមនិងមើលថែពពែ ស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោក អ៊ុត វណ្ណារីន បានឱ្យដឹងថា ដោយផ្ដោតទៅលើការការពារ ធនធានធម្មជាតិ ក្រុមប្រឹក្សាឃុំបានស្វែងរកមូលនិធិ ដើម្បីគាំទ្រទៅ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានច្រានចោល របាយការណ៍មួយនៅក្នុងកាសែត New York Times ដែលអះអាងថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានគម្រាម បង្អាក់កិច្ចចរចា នុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ដោយផែនការវាយលុកទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយហៅវាថា ព័ត៌មានក្លែងក្លាយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា សេចក្តីថ្លែងការណ៍ ចុងក្រោយបំផុត និង សកម្មភាពបង្កហេតុ របស់រដ្ឋសមាជិកសហភាពអឺរ៉ុប មួយចំនួនកំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តសម្រាប់ ដំណោះស្រាយដោយសន្តិវិធី នៃជម្លោះអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់គាត់បានឆ្លើយតប ទៅនឹងការកត់សម្គាល់ របស់អធិការបតីអាល្លឺម៉ង់លោក...
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សភាពការណ៍នៅតំបន់ ព្រំដែនមុំបី ស្ថិតក្នុងព្រះវិហារ កុំរាលដាលទៅប្រាសាទ ព្រះវិហារ ប្រាសាទមាន់ ប្រាសាទតាក្របី ហើយកុំឱ្យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាដើម។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្តចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា នៅល្ងាចថ្ងៃ២៩ ឧសភានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃនឹងជួបពិភាក្សាគ្នា ក្រោយកើតមានការប៉ះទង្គិចគ្នាមួយប្រាវ កាលពីព្រឹកថ្ងៃ២៨ ឧសភា ។ សម្តេចតេជោ បន្តថា ការជួបពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណា កុំឲ្យសភាពការណ៍នេះ រីករាលដាលនៅបន្ទាត់ពព្រំដែន នៅកន្លែងផ្សេងទៀត និងកុំឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ...