ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Computer Laptop ចំនួន 02 គ្រឿង និង Computer Desktop...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិកម្ពុជា បានប្រកាសច្រានចោល ការលើកឡើងរបស់សារព័ត៌មាន និងបុគ្គលមួយចំនួននៅថៃ ថា «ក្រសួងការពារជាតិកម្ពុជា បដិសេធយន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗ»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍...
បរទេស៖ មនុស្សយន្តរាងដូចមនុស្ស ដែលផលិតនៅប្រទេសចិន កំពុងបង្កើតរលកជាមួយនឹងសមត្ថភាពរបស់វាក្នុងការធ្វើចលនារ៉ូឡាតត្រឡប់ក្រោយ ដឹកនាំចរាចរណ៍ និងសូម្បីឆុងកាហ្វេ ខណៈដែលក្រុមហ៊ុនដែលកំពុងអភិវឌ្ឍវាស្វែង រកវិធីដើម្បីពង្រីក និងគ្របដណ្ដប់ទីផ្សារ។ យោងតាមសារព័ត៌មាន The Kyodo News ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិតមនុស្សយន្តនៅក្នុងប្រទេសចិននិយាយថា ពួកគេមានការបញ្ជាទិញរាប់ពាន់ទាំងពីខាងរដ្ឋាភិបាល និងអាជីវកម្មឯកជនសម្រាប់មនុស្សយន្តដែលមានរាងដូចមនុស្ស ដែលអាចធ្វើការងារ ដូចជាការតម្រៀបកញ្ចប់នៅមជ្ឈមណ្ឌលប្រៃសណីយ៍ ខណៈដែលប្រទេសចិនស្វែងរកវិធីដើម្បីដោះស្រាយនឹងចំនួនប្រជាជនវ័យចំណាស់ និងការកើនឡើងនៃថ្លៃពលកម្ម...
ថ្ងៃទី ៨ ខែមិថុនា មុនពេលចេញដំណើរទៅកាន់ក្រុងព្យុងយ៉ាង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយ អត្ថបទលើកាសែត Rodong Sinmun នៃកូរ៉េខាងជើងក្រោមចំណងជើងថា « បន្តវេនប្រវត្តិសាស្ត្រ ត្រួសត្រាយអនាគត ប្រកៀកស្មាគ្នា ដើម្បីចារទំព័រថ្មី នៃចំណងមិត្តភាពប្រពៃណី រវាងចិននិងកូរ៉េខាងជើង »...
តាកែវ ៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ បរិយាកាសនៅសាលាបឋមសិក្សាអណ្តូងសំរឹត ស្ថិតក្នុងស្រុកកោះអណ្ដែត ពោរពេញដោយស្នាមញញឹម និងសម្លេងសប្បាយរីករាយ ខណៈសិស្សានុសិស្សបាននាំគ្នាលេង កីឡាយ៉ាងសកម្ម ក្រោយទទួលបានសម្ភារកីឡា ដែលជាអំណោយរបស់មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។ ក្នុងនាមនាយកសាលា គណៈគ្រប់គ្រង លោកគ្រូ អ្នក គ្រូ...
“ការកសាងសហគមន៍ជោគវាសនារួមចិន-ឡាវឈានទៅរកកម្រិតកាន់តែខ្ពស់” ”ឡាវរំពឹងថានឹងដកស្រង់បទពិសោធអភិវឌ្ឍន៍ពីប្រទេសចិន”ល។ល ទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវនៅប្រទេសចិនពីថ្ងៃទី២ដល់ថ្ងៃទី៦ខែមិថុនា ប្រទេសទាំងពីរចិននិងឡាវព្រមទាំងមតិអន្តរជាតិបាននាំគ្នាវាយតម្លៃយ៉ាងសកម្ម។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំកំពូលនៃបក្សនិងរដ្ឋនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញឱ្យទំនាក់ទំនងចិន-ឡាវសម្រេចបាននូវការលោតផ្លោះថ្មី ដោយពួតដៃគ្នាកសាងសហគមន៍ជោគវាសនារួមចិន-ឡាវគ្រប់រដូវកាលក្នុងយុគសម័យថ្មី ។ ឥស្សរជនវិភាគបានសម្គាល់ឃើញថា នេះនឹងជំរុញយ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-ឡាវនិងបុព្វហេតុទំនើបកម្មដែលមានលក្ខណៈពិសេសរៀងៗខ្លួនឱ្យឈានចូលដំណាក់កាលថ្មីដើម្បីធ្វើជាគំរូសម្រាប់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិផងដែរ ។ ដំណើរទស្សនកិច្ចរបស់លោក Thongloun Sisoulith នៅប្រទេសចិនលើកនេះធ្វើឡើងចំពេលខួបទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-ឡាវនិងជា”ឆ្នាំមិត្តភាពចិន-ឡាវ”ដែលមានសារសំខាន់ណាស់ ។ ចាប់តាំងពីការបើកឱ្យដំណើរការខ្សែរថភ្លើងចិន-ឡាវដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនិងតំបន់ រហូតដល់”គម្រោងធំទាំង៨ជាជំនួយរបស់ភាគីចិនចំពោះឡាវ”ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាបន្តបន្ទាប់ សុទ្ធតែជាសក្ខីភាពនៃប្រសិទ្ធភាពនៃការកសាងសហគមន៍ជោគវាសនារួមចិន-ឡាវ ។ ក្នុងស្ថានការណ៍ថ្មី តើត្រូវជំរុញទំនាក់ទំនងចិន-ឡាវនិងការកសាងសហគមន៍ជោគវាសនារួមនៃប្រទេសទាំងពីរឱ្យឈានទៅរកស្តង់ដារខ្ពស់ គុណភាពខ្ពស់និងកម្រិតខ្ពស់តាមរបៀបណា? ការកសាងទំនុកចិត្តខាងនយោបាយគឺជាមូលដ្ឋានគ្រឹះ ។ ជានិច្ចកាល ភាគីចិនតែងតែចាត់ទុកឡាវជាទិសដៅសំខាន់ក្នុងគោលនយោបាយការទូតជាមួយប្រទេសជិតខាង និងគាំទ្រយ៉ាងមុតមាំឱ្យឡាវដើរតាមផ្លូវសង្គមនិយមដែលសមស្របសភាពការណ៍ជាតិរបស់ខ្លួន ។ ភាគីឡាវបានថ្លែងថា គោរពយ៉ាងមុតមាំជានិច្ចនូវគោលការណ៍ចិនមួយ និងគាំទ្រគំនិតផ្តួចផ្តើមសកលដ៏សំខាន់មួយចំនួនដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺជាអត្ថន័យដែលគួរតែមានក្នុងការលើកកម្ពស់ការកំណត់ទម្រង់នៃទំនាក់ទំនងទ្វេភាគីចិន-ឡាវ ។ បច្ចុប្បន្ននេះ ចិនជាប្រទេសវិនិយោគធំទីមួយនិងជាដៃគូពាណិជ្ជកម្មធំទីពីររបស់ឡាវ ។ នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់៩,៨២ពាន់លានដុល្លារអាមេរិកដែលកើនឡើង១៩,៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ក្នុងនាមជាគម្រោងជានិមិត្តសញ្ញានៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ចាប់ពីបានដាក់ឱ្យដំណើរការអស់រយៈពេលជាង៤ឆ្នាំមក ផ្លូវដែកចិន-ឡាវបានបើកបររថភ្លើងដឹកអ្នកដំណើរសរុបជាង១សែនជើង ដឹកជញ្ជូនអ្នកដំណើរសរុបលើសពី៧៣លាននាក់ និងដឹកទំនិញសរុបជាង៨៤លានតោន ដែលបានក្លាយជា”ច្រកមាស”សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងចិននិងឡាវនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិន លោកThongloun Sisoulith បានទស្សនាការបង្ហាញសមត្ថភាពនិងជំនាញរបស់មនុស្សយន្តនៅទីក្រុង Hangzhou ខេត្ត Zhejiang និងសាកល្បងប្រតិបត្តិមនុស្សយន្តបួនជើង ។ នៅក្រុងប៉េកាំង លោកបានទស្សនាវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាអវកាសរបស់ចិន ដើម្បីស្វែងយល់ពីសមិទ្ធផលអភិវឌ្ឍន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសរបស់ចិន ។ ប្រព័ន្ធសារព័ត៌មានឡាវបានយល់ឃើញថា នេះបានបង្ហាញថា ឧស្សាហកម្មច្នៃប្រឌិតថ្មីនិងការកសាងឌីជីថលូបនីយកម្មមានឋានៈកាន់តែសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-ឡាវ ។នាបច្ចុប្បន្ននេះ ទំនាក់ទំនងចិន-ឡាវកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយកំពុងបើកចំហនូវទស្សនវិស័យអភិវឌ្ឍន៍ដ៏ធំធេង ។ ទន្ទឹមនឹងការកសាងសហគមន៍ជោគវាសនារួមចិន-ឡាវគ្រប់រដូវកាលក្នុងយុគសម័យថ្មីដំណើរការកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ការអភិវឌ្ឍរបស់ប្រទេសទាំងពីរនឹងទទួលបានកាលានុវត្តភាពថ្មី សន្តិភាពនិងវិបុលភាពក្នុងតំបន់នឹងទទួលបានកម្លាំងចលករថ្មី ហើយមិត្តភាពប្រពៃណីដែលជា”អ្នកជិតខាងល្អ មិត្តភក្តិល្អ សមមិត្តល្អនិងដៃគូល្អ” ក៏នឹងបើកទំព័រប្រវត្តិសាស្រ្តថ្មីដ៏ត្រចះត្រចង់ផងដែរ ៕
ភ្នំពេញ ៖ យុវជនកម្ពុជា ដែលកំពុងសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍តាមរយៈការបង្កើត Air Quality Monitoring Device ឬឧបករណ៍វាស់ និងតាមដានគុណភាពខ្យល់ ដែលអាចជួយត្រួតពិនិត្យបរិយាកាស និងជូនដំណឹងអំពីហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។ យុវជន ខាត់ ស៊ុនសំណាង រៀនជំនាញអេឡិចត្រូនិកបានឱ្យដឹងថា តាមរយៈម៉ាស៊ីនេះ ក្រោយពីស្កេន...
ភ្នំពេញ ៖ អូស្ត្រាលី បានផ្តល់ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការស្តារឡើងវិញ និងសកម្មភាពមីន នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមព្រំដែនរបស់កម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង ជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើលោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ដល់ការកែសម្រួលនីតិវិធី សម្រាប់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន ។ ការស្នើរបស់សម្តេចធិបតី ធ្វើឡើងក្នុងជួបពិភាក្សាទ្វេភាគី ជាមួយលោក ឡេ មិញហ៊ឹង...
បាត់ដំបង ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ធផលនានា របស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អង្គការ កុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំ...