តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្ត បានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការ តាមច្រកទ្វាព្រំដែនវៀតណាម ទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញ គ្រប់ប្រភេទ ដែលនាំចូលពីប្រទេស វៀតណាម មកកាន់កម្ពុជា តាមច្រកខេត្តតាកែវ ។ ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សាខាជុំវិញខេត្ត...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំហ្វីលីពីន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋហ្វីលីពីនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេស ។ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ហ្វីលីពីនមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកើតឡើងក្នុង កម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាសម្រេចជ្រើសយកប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ នឹងបង្ហាញពីតម្លៃយ៉ាងពិតប្រាកដ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន...
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តសិស្ស ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យអស់ពីលទ្ធភាព។ ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បិទដែនអាកាសជុំវិញអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini ក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស រួមទាំងទីក្រុងតេអេរ៉ង់ ទីក្រុងតាប្រ៊ីស ទីក្រុងអ៊ីស្ហ្វាហាន និងទីក្រុងការ៉ាជ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងនៅលើ Telegram ថាកងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារគោលដៅយោធានៅភាគខាងលិច និងកណ្តាលប្រទេសអ៊ីរ៉ង់ ។ ទន្ទឹមនឹងនេះ កាសែត Al...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆ្នាំ២០២៦ របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។ វគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារដល់កងកម្លាំងកងទ័ពជើងទឹក...
តេអេរ៉ង់៖ លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បានព្រមានថា អ៊ីស្រាអែលនឹងប្រឈមមុខនឹង «ការវាយប្រហារដ៏ធ្ងន់ធ្ងរ និងបង្កឱ្យមានការសោកស្តាយ» បន្ថែមទៀត ប្រសិនបើខ្លួនពង្រីកការវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់ និងទីក្រុង Dahieh ភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់លីបង់ ឬឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Fars លោកបានសង្កត់ធ្ងន់ថា...
បរទេស៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធានៅភាគខាងលិច និងកណ្តាលអ៊ីរ៉ង់នៅថ្ងៃចន្ទ ទោះបីជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ឲ្យចៀសវាងការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់ក៏ដោយ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា ប៉ុន្មានម៉ោងមុននេះ លោក ត្រាំ បាននិយាយថា ការវាយប្រហារថ្មី...
ម៉ានីល៖ យ៉ាងហោចណាស់មានមនុស្ស ៥ នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រដែលបានវាយប្រហារភាគខាងត្បូង ប្រទេសហ្វីលីពីន នេះបើយោងតាមមន្ត្រីគ្រោះមហន្តរាយក្នុងស្រុក។ លោក Agripino Dacera ប្រធានគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុង General Santos បានឲ្យដឹងថា អាជ្ញាធរនៅតែកំពុងផ្ទៀងផ្ទាត់វិសាលភាពនៃការស្លាប់ និងការខូចខាត។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឲ្យដឹងថា គ្រោះរញ្ជួយដីតិចតូនិចបានកើតឡើងនៅម៉ោង...