ភ្នំពេញ ៖ ជុំវិញការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសន្និដ្ឋានថា មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់ របស់រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ដ្រីថៃនោះទេ វាអាចកើតចេញពីបុគ្គល ឬអង្គភាពថ្នាក់ខាងក្រោម។ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ឃើញថា ការបង្កបញ្ហា នៅតាមបន្ទាត់ពំ្រដែន កម្ពុជា-ថៃកាលពីព្រឹកថ្ងៃ២៨ ឧសភា បង្កឡើងដោយអង្គភាពថ្នាក់ក្រោម មិនមែនជាការបញ្ជា របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិថៃនោះទេ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ការបញ្ជូនកងកម្លាំងប្រដាប់អាវុធ និងអាវុធយុទ្ធភណ្ឌទៅព្រំដែនកម្ពុជា-ថៃ មិនមែន សម្រាប់ធ្វើសង្គ្រាមទេ ប៉ុន្តែដើម្បីការពារត្រៀមបម្រុង ទុកជាមុន សម្រាប់យថា ហេតុអាក្រក់ណាមួយកើតមានឡើង ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ចំពោះសភាពការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ដោយជឿជាក់លើរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់ និងជឿជាក់ការដោះស្រាយ តាមការចរចាល្អ ជាងការប្រើកម្លាំងប្រដាប់អាវុធ។ សម្តេចតេជោបន្តថា ពលរដ្ឋក៏មិនត្រូវជឿលើព័ត៌មាន អុជអាលនានា ដែលបង្កើតដោយក្រុមប្រឆាំង ៕
ព្រះវិហារ៖ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅទីរួមស្រុកជាំក្សាន្ត ដែលមានចំងាយជាង៤០គីឡូម៉ែត្រ ពីតំបន់មុំ៣ មានស្ថានភាពប្រក្រតី ដោយតាមផ្សារមានអាជីករលក់ដូរ សិស្សានុសិស្សបន្តដំណើរឆ្ពោះទៅសាលា ជាធម្មតា។ សូមរំលឹកថា កាលពីព្រឹកម៉ោង ប្រមាណ៥:៣០នាទី ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ទាហានថៃបានធ្វើការលបវាយប្រហារ កងទ័ពកម្ពុជា ដែរឈរជើងនៅខាងមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ បានបាត់បង់ជីវិត ក្រោយផ្ទុះអាវុធដាក់គ្នា...
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ទោះបី សម្ដេច កំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធ និងឋានានុក្រម នៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ភ្នំពេញ៖ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បញ្ជាក់ឱ្យដឹងថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ...
កំពង់ឆ្នាំង ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ ចំណុះក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦៦៥កន្លែង ដល់ក្រុមយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិត១ (C1) ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១.៥លាននាក់...
រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ នៅក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ។ កិច្ចប្រជុំកំពូលនេះរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នាបង្កើត កាលានុវត្តភាពរួមគ្នា ចែករំលែកវិបុលភាព» ។ លោក Anwar ប្រធានផ្លាស់វេននៃអាស៊ាន...