ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេលមួយខែនៃបទឈប់បាញ់ កម្ពុជាបានអនុវត្តយ៉ាងពេញលេញ ដែលជាគោលបំណងដ៏ពិសិដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការបញ្ចៀសការស្លាប់ និងរងរបួស ។ ក្នុងសេចក្តីសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦លោក ប៉ែន...
បរទេស៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធា ទ្រង់ទ្រាយធំ រយៈពេលច្រើនថ្ងៃនៅទូទាំងមជ្ឈិមបូព៌ា ។ សមយុទ្ធនេះស្រប ពេលជាមួយនឹងការប្រកាស របស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីការដាក់ពង្រាយកងទ័ពជើងទឹកបន្ថែម ដែលបង្កើនភាពតានតឹង ជាមួយទីក្រុងតេហេរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលកងកម្លាំងអាកាសអាមេរិក (AFCENT) បាននិយាយ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត Financial Times បានរាយការណ៍ថា អ៊ីស្រាអែលកំពុងស្វែងរកកិច្ចព្រមព្រៀង យោធាដ៏ធំមួយជាមួយសហរដ្ឋអាមេរិក ខណៈដែលកិច្ចព្រមព្រៀងតម្លៃ រាប់ពាន់លានដុល្លារនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរខិតជិតផុត កំណត់ទៅហើយនោះ។ អនុស្សរណៈនៃការយោគយល់ រយៈពេល ១០ឆ្នាំដែលមានស្រាប់ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៦ និងមានប្រសិទ្ធភាព ចាប់ពីឆ្នាំ២០១៩ ដោយផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល ចំនួន៣៨ពាន់លានដុល្លារ រួមទាំងការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធការពារមីស៊ីលផងដែរ។ លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ី និងអ៊ុយក្រែន គួរតែបើកច្រកព្រំដែនឡើងវិញ ដើម្បីអនុញ្ញាត ឱ្យប្រជាជនត្រឡប់ទៅផ្ទះ និងក្រុមគ្រួសារជួបជុំគ្នាវិញ នេះបើតាមមន្ត្រីសិទ្ធិមនុស្ស កំពូលរបស់ទីក្រុងមូស្គូ លោកស្រី Tatyana Moskalkova បានស្នើ។ ទីក្រុងគៀវបានបិទច្រកព្រំដែនទាំងអស់ជាមួយរុស្ស៊ី និងបេឡារុស បន្ទាប់ពីជម្លោះអ៊ុយក្រែនកើនឡើងនៅឆ្នាំ២០២២។ លោកស្រី Moskalkova បាននិយាយ...
ភ្នំពេញ ៖ នៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦ អង្គភាព CMAC និង តំណាង JICA ក៏ដូចជា ក្រុមប្រឹក្សាផ្តល់ យោបល់ជប៉ុន បានជួបពិភាក្សាគ្នា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការ រវាងមណ្ឌលសុនខCMAC និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខ អន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជា ទៅប្រតិបត្តិការនៅបណ្តាប្រទេសនានា ដែលរងផលប៉ះពាល់ដោយ...
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ២ពាន់នាក់ បានចូលរួម និងទទួលបានការងារ ពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។...
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងរថយន្តរបស់ខ្លួន ក្រោយផ្ទុះឆេះ បន្ទាប់ពីបើកបុករថយន្តដឹកប្រេង នៅលើកំណាត់ផ្លូវល្បឿនលឿន ម៉ោងប្រមាណ ៧និង៣០នាទីព្រឹកថ្ងៃទី២៨ មករា នេះ។ ហេតុការណ៍នេះ កើតឡើង នៅលើផ្លូវល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកបានធ្វើ កំហុសដ៏ធំមួយក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ ជាប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី ជាជាងការសហការជាមួយប្រទេសនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតវិមានក្រឹមឡាំង លោក Aleksandr Unashev កាលពីថ្ងៃអង្គារ លោកបាននិយាយថា...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងបង្ហាញ ផែនការដើម្បីជំរុញកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនបន្ថែមទៀតនៅក្នុង សមាជបក្សកាន់អំណាចនាពេលខាងមុខ ខណៈដែលលោកបានសង្កេតឃើញ ការបាញ់បង្ហោះអាវុធចុង ក្រោយបំផុតរបស់កូរ៉េខាងជើង, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីក្រោម របស់ក្រសួងដែលបានខិតខំប្រឹងប្រែង ការពារសុខភាពប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈទាំងអស់ ។ ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានកោតសរសើរថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត...