ភ្នំពេញ៖ សហជីពនៅកម្ពុជា លើកឡើងថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌នឹង ដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ នៅកម្ពុជា ។ ការលើកឡើងរបស់សហជីពដូចនេះ បន្ទាប់ពីមន្រ្តីអធិការការងារនៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌...
ភ្នំពេញ ៖ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋាន គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១២០រូប បានបំពេញនីតិវិធី ធ្វើសម្បថស្រប តាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ ពិធីសម្បថនេះប្រព្រឹត្តទៅនា ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានពឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចមិនដែលចាត់ទុក លោក សេង សារី ជាចារកម្មឬចំណាប់ខ្មាំងនោះទេ តែគ្រាន់តែជាអ្នកពិគ្រោះនយោបាយ។ នៅលើគណនីហ្វេសប៊ុក ដែលបង្ហោះចេញ ពីទីក្រុងវៀងចន្ទ ប្រទេសឡាវ សម្ដេចតេជោ...
បរទេស៖ សម្ព័ន្ធមិត្ត និងសត្រូវរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានជំទាស់ទៅនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការកាន់ កាប់តំបន់ហ្គាហ្សាស្ទ្រីប បង្ខំជនជាតិប៉ាឡេស្ទីន ២ លាននាក់ឱ្យផ្លាស់ទៅប្រទេស ផ្សេងទៀតហើយបន្ទាប់មកបង្វែរទឹកដីតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេទៅជា “ទន្លេ Riviera នៃមជ្ឈឹមបូព៌ា” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។ ក្នុងរយៈពេលពីរទសវត្សកន្លះ ក្រោយទទួលបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច តែងតាំងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមប្រឹក្សាភិបាលសិក្សា ទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជំនួសលោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ១៩ សសរ ចុះថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៥ ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ បានលើកឡើងថា ប្រទេសគុយបា គឺជាមិត្តចាស់ដ៏ល្អរបស់កម្ពុជា ដែលក្នុងគ្រាលំបាក ប្រទេសគុយបា បានជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យសុខាភិបាល ។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងអាងទន្លេ នៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ដើម្បីពិភាក្សា ធ្វើផែនការ និង ស្វែងរកដំណោះស្រាយ ។ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅទីស្តីការក្រសួង ធនធានទឹក...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា៧និង៣០នាទីព្រឹកថ្ងៃ៦ កុម្ភៈនេះ មាននាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDដែលផ្ទុកភ្ញៀវទេសចរណ៍បរទេសជិត២ពាន់នាក់ក្នុងនោះអ្នកទេសចរណ៍អាមេរិកច្រើនជាងគេ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនាកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរ មកពីប្រទេសថៃ ។ បើតាមការផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ ម៉ែត្រ...
ភ្នំពេញ ៖ ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផលនេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគ្រាសទាំងអស់ ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ មានគុណភាពល្អ មានអនាម័យខ្ពស់។ ក្នុងពិធីប្រគល់កញ្ចប់ កម្មវិធីហិរញ្ញវត្ថុ គាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធអង្កេត តាមដានឌីជីផលកម្ពុជា...