ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសពីការចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសចុះជួបអាជីវករ ជាប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅផ្ទះបណ្តោះអាសន្ន និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក គន់ គីម ថ្លែងថា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអំពាវនាវ ឱ្យបន្តរួមគ្នាការពារសន្តិភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងអភិវឌ្ឍជាតិប្រកបដោយចីរភាព ។ ការអំពាវនារបស់ លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត នាឱកាសអញ្ជើញជាអធិបតីពីធីជួបជុំអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ...
មណ្ឌលគិរីៈ មាតាបិតាសិស្សនៃវិទ្យាល័យហ៊ុនសែនកែវសីមា សម្តែងការរិះគន់ ដល់ថ្នាក់ដឹកនាំនៃវិទ្យាល័យ ដែលបណ្តែតបណ្តោយ អោយមានការលក់ដូរចំណីអាហារ ហាមឃាត់នៅក្នុងបរិវេណសាលា និងធ្វើអោយប៉ះពាល់សុខភាពសិស្ស ដែលទិញអាហារ ភេសជ្ជៈទាំងនោះ។ ការធានាសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន គឺជាកត្តាសំខាន់មួយសម្រាប់ការពារសុខភាពសិស្សានុសិស្ស ជាពិសេសនៅក្នុងស្ថាប័នអប់រំរដ្ឋ ដែលមានសិស្សរាប់រយនាក់ ចូលរៀនជារៀងរាល់ថ្ងៃ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ តែងបានណែនាំឱ្យមានការ ត្រួតពិនិត្យគុណភាព...
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» តាមរយៈកិច្ចសហការរវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងសហគ្រាស កសិ-ឧស្សាហកម្ម តាមបណ្ដា២៥រាជធានី-ខេត្ត ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul កាលពីថ្ងៃអាទិត្យបាន សម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង លើការលុកលុយទៅមុខបន្ថែមទៀត នៃកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ ដោយជំរុញឱ្យភាគីជម្លោះទាំងអស់ បញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយត្រឡប់ទៅ រកបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Wadephul បានកត់សម្គាល់ថា ខណៈពេលដែលសកម្មភាពយោធារបស់អ៊ីស្រាអែល កំពុងមានសកម្មភាព ខ្លាំងចំពោះការវាយប្រហារបន្តដោយក្រុម...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ បានអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដោយជំរុញ ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញដោយគ្មានលក្ខខណ្ឌនិងស្របតាមច្បាប់អន្តរជាតិ។ លោក Macron បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបាននិយាយជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី Mohammed bin Salman bin...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៩មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅក្រុមលទ្ធកម្មអគ្គិសនីសៀមរាបដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង...
ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹក កខ្វក់បានជាង៣០ ៨២៣ ៨៦៨ ម៉ែត្រគូប មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ ដោយឡែក បើគិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ១០...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ហៅកាត់ថាIAEA កាលពីថ្ងៃអាទិត្យបានសង្កត់ធ្ងន់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ គឺមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់ដើម្បីជៀសវាង ហានិភ័យពិតប្រាកដនៃ គ្រោះថ្នាក់នុយក្លេអ៊ែរ។ នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធាន IAEA លោក Rafael Grossi ក៏បានពណ៌នាអំពី ការវាយប្រហារកាល ពីថ្ងៃសៅរ៍ថាជាឧប្បត្តិហេតុធ្ងន់ធ្ងរមិនអាចទទួលយកបាននិង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ឬIRGCបានព្រមានកាលពីថ្ងៃសៅរ៍ថា ការជ្រៀតជ្រែកណាមួយ របស់សហរដ្ឋអាមេរិកនៅក្នុង ការគ្រប់គ្រងនៃច្រកសមុទ្រ Hormuz នឹងត្រូវបានឆ្លើយតបជាមួយនឹង អន្តរាគមយ៉ាង តឹងរឹងផ្នែកយោធា។ យោងតាមការថតសំឡេងពីបណ្តាញវិទ្យុសាធារណៈដែនសមុទ្រដែលផ្តល់ដល់ទីភ្នាក់ងារស៊ីនហួដោយសមាជិកនាវិកនៅលើកប៉ាល់ដែលជាប់គាំង នៅជិតផ្លូវទឹកយុទ្ធសាស្ត្រ កងទ័ពជើងទឹក IRGC បានចេញការព្រមានដល់ កប៉ាល់ដែលកំពុងប្រតិបត្តិការនៅឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់ ដោយបញ្ជាក់ថាច្រកសមុទ្រ...