បរទេស៖ សហភាពអឺរ៉ុបកំពុងពិចារណាផ្អាក ការកំណត់តម្លៃប្រេងរបស់រុស្ស៊ីជាបណ្ដោះអាសន្ន ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បាននាំឱ្យមានការកើនឡើងនៃតម្លៃថាមពល និងការប៉ះទង្គិចសេដ្ឋកិច្ចពិភពលោក , នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ ប្រភពព័ត៌មានមួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ថា វិធានការដែលបានស្នើឡើងនេះគឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មលើកទី២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដែលគ្រោងនឹងពិភាក្សានៅដើមខែមិថុនា។ ក្រោមយន្តការកំណត់តម្លៃប្រេងបច្ចុប្បន្ន អង្គភាពលោកខាងលិចត្រូវបានហាមឃាត់មិនឱ្យដោះស្រាយប្រេងរបស់រុស្ស៊ីលើសពីកម្រិតដែលបានកំណត់ ដែលត្រូវបានកំណត់ដោយស្វ័យប្រវត្តិរៀងរាល់ប្រាំមួយខែម្តងក្នុងអត្រាទាបជាង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារដែលទទួលរងផលប៉ះពាល់ ពីការឈ្លានពានរបស់យោធាថៃ ។ ការលើកឡើងរបស់លោកប៉ែន បូណាបែបនេះ ស្របពេលកម្ពុជា ប្រារព្ធខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ ក្រោយមានការជជែកវែកញែកគ្នា រឿងពាក្យបណ្តឹងប្តឹងគ្រូបង្រៀនគួរក្រៅម៉ោងរំខានដល់អ្នកជិតខាងនោះ ត្រូវបានអាជ្ញាធរដោះស្រាយសម្របសម្រួលគ្នារួចរាល់ហើយ នៅព្រឹកថ្ងៃទី១ មិថុនា ។ យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃ១ មិថុនា បានឱ្យដឹងថា ថ្មីៗនេះ មានគណនី និងផេកបណ្តាញសង្គមហ្វេសបុក និងតិកតុកមួយចំនួន បានផ្សព្វផ្សាយលិខិតអញ្ជើញចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌកំបូល អញ្ជើញឈ្មោះ ចាន់...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក (Marvel Garment Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី JUNG Kyung Hee អ្នកគ្រប់គ្រង នៃវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ផ្តោតលើការកែច្នៃម្ហូបអាហារ ។ ក្នុងឱកាសនៃជំនួប លោកស្រី...
បរទេស៖ នៅថ្ងៃចន្ទ វៀតណាម និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដ៏ប្រសើរឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក តូ ឡាំ អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតី ទៅកាន់ប្រទេសហ្វីលីពីន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការបង្កើន...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ៣% នៅថ្ងៃចន្ទ បន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានវាយប្រហារគ្នាទៅវិញទៅមក ហើយអ៊ីស្រាអែលបានបញ្ជាឱ្យកងទ័ពរុល ទៅមុខបន្ថែមទៀតចូលទៅក្នុងប្រទេសលីបង់ ក្នុងសមរភូមិរបស់ខ្លួនជាមួយក្រុមហេសបូឡា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅអាមេរិកបានកើនឡើង 2.88 ដុល្លារ ឬ 3.3% ដល់ 90.24 ដុល្លារក្នុងមួយបារ៉ែល...
បរទេស៖ ក្រុមហ៊ុន Vingroup របស់វៀតណាមមានគម្រោងវិនិយោគទឹកប្រាក់ ១២,៧៥ លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុន VinMotion USA, Inc ខណៈដែលក្រុមហ៊ុននេះកំពុងពង្រីកមហិច្ឆតារបស់ខ្លួនទាក់ទងនឹងការអភិវឌ្ឍមនុស្សយន្តដែលមានរាងដូចមនុស្ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនវៀតណាមនេះបានឱ្យដឹងនៅថ្ងៃទី ២៩ ខែឧសភាថា ខ្លួននឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួលរចនាសម្ព័ន្ធវិនិយោគ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អស់រយៈពេល៥៦ឆ្នាំកន្លងមកនេះ អង្គការទស្សនៈពិភពលោក បានជួយប្រជាជន និង កុមារកម្ពុជារាប់លាននាក់ តាមរយៈអន្តរាគមន៍ ផ្ទាល់នៅតាមតំបន់ដាច់ស្រយាល លើវិស័យសំខាន់មួយចំនួន ។ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៥៦ឆ្នាំ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះលោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំង មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ៕