ភ្នំពេញ ៖ អតីតពលករមកពីប្រទេសថៃ និង ប្រជាពលរដ្ឋប្រមាណជាង ២ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀន ជំនាញបច្ចេកទេស នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ ។ លោក ស៊ុន មេសា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានស្នើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកដាំដំណាំក្រូចថ្លុងកោះទ្រង់ ត្រូវរួមគ្នាថែរក្សា គ្រប់គ្រងបន្សុទ្ធពូជ និងពង្រីកការដាំដុះបន្ថែមទៀត ដោយកុំយកពូជប្រភេទណាផ្សេង មកលាយឡំធ្វើឱ្យខូចពូជក្រូចថ្លុងកោះទ្រង់ ។ ក្នុងឱកាសចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមីនា...
បរទេស៖ នៅថ្ងៃចន្ទ មានការតម្រង់ជួរទាំងឡានម៉ូតូ នៅតាមស្ថានីយប្រេងឥន្ធនៈ ខណៈអ្នកបើកបរប្រញាប់ប្រញាល់ចាក់បំពេញសាំង ហើយស្ថានីយប្រេងឥន្ធនៈជាច្រើនបានបិទស្លាកសញ្ញាអស់ស្តុក ចំពេលមានការរំខានដល់ការផ្គត់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា បណ្តាញវិទ្យុចរាចរណ៍ Jor Sor 100 បានបង្ហាញពីរថយន្ត និងម៉ូតូបន្តគ្នា ភាគច្រើនជារថយន្តភីកអាប់ យ៉ាងហោចណាស់បីគីឡូម៉ែត្រ...
វ៉ាស៊ីនតោន៖ សេតវិមានកំពុងមានគម្រោងប្រកាស ពីសម្ព័ន្ធភាពពហុជាតិសាសន៍មួយដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។ របាយការណ៍នេះបានឧ្យដឹងថា ផែនការនេះ ដែលនៅតែស្ថិតក្រោមការពិភាក្សា អាចនឹងត្រូវបានបង្ហាញ “ឱ្យបានឆាប់បំផុតក្នុងសប្តាហ៍នេះ”។ ជាសាធារណៈ រដ្ឋាភិបាលជាច្រើនមិនបានប្តេជ្ញាចិត្តចំពោះបេសកកម្មអមដំណើរបែបនេះទេ រហូតដល់អរិភាពបញ្ចប់ ដោយសារតែហានិភ័យដែលពាក់ព័ន្ធ នេះបើយោងតាមរបាយការណ៍។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា ក្នុងសារអបអរសាទរ...
បរទេស៖ អ៊ីរ៉ង់នៅថ្ងៃអាទិត្យបានសន្យាថានឹង «ដេញតាមសម្លាប់» នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ខណៈដែលខ្លួនបានបន្តវាយប្រហារ លើអ៊ីស្រាអែលនៅថ្ងៃទី១៦ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចំពេលមានការបង្ហោះនៅលើបណ្តាញសង្គម ដែលលើកឡើង នូវសំណួរអំពីទីតាំងរបស់លោក ណេតាន់យ៉ាហ៊ូ ដែលត្រូវបានគេរាយការណ៍ថា មិនត្រូវបានគេឃើញមុខជាសាធារណៈអស់រយៈពេលពីរបីថ្ងៃមកហើយថា «ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមារនេះនៅរស់ យើងនឹងបន្តដេញតាម...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT និងដោយបានដកស្រង់ ចេញពីកាសែត Financial Times (FT) បានរាយការណ៍ថា សហរដ្ឋអាមេរិក អាចជាអ្នកទទួលផលដ៏ធំបំផុត នៃការកើនឡើងតម្លៃ ថាមពលជាសាកល ដែលបណ្តាលមកពីសង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ កាសែត Financial Times ដដែលបានបញ្ជាក់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បាននិយាយកាលពីថ្ងៃទី១៥ ខែមីនាថា ប្រទេសថៃ ទំនងជាមិនប្រឈមមុខ នឹងកង្វះខាតប្រេងឥន្ធនៈទេ ទោះបីជាមានភាពមិនប្រាកដប្រជាទូទាំងពិភពលោកក៏ដោយ ដោយលោកជំរុញឱ្យសាធារណជនសន្សំសំចៃថាមពល ខណៈពេលដែលធានាថា ការផ្គត់ផ្គង់ប្រេងនៅតែមានស្ថេរភាព ។ យោងតាមសារព័ត៌មាន ThaiGer ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ថា លោក អនុទីន...
ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៨ករណី ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យមានការខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង បន្ទប់ស្នាក់នៅ៣ ព្រៃ៣កន្លែង តូបលក់ដូរ២ ឡថ្នាំជក់១ រោងដាក់ចំបើង១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។ ករណីអគ្គិភ័យទាំងនេះ...
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំនៅកម្ពុជា បានបង្ហាញការពិតចិត្តជាខ្លាំង ចំពោះថ្នាក់ដឹកនាំកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោកដែននី អានណាន ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែមីនា...