ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយ ជាមួយមេដឹកនាំអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានជួបជាមួយសមភាគី អាមេរិកលោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃចន្ទ ក្នុងគោលបំណង ដើម្បីឱ្យសំឡេងរួម របស់អឺរ៉ុប ស្តីពីវិបត្តិអ៊ុយក្រែន ត្រូវបានស្តាប់។ ទោះបីជាបរិយាកាសស្និទ្ធស្នាលពីខាងក្រៅក៏ដោយ កិច្ចប្រជុំបានគូសបញ្ជាក់ ពីការបែងចែក គួរឱ្យកត់សម្គាល់រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការអនុវត្តរបស់កាណាដា ក្នុងការដាក់ទណ្ឌកម្ម លើអង្គភាពរបស់ចិន គឺមិនសមហេតុផល និងខុសឆ្គងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក បានឲ្យដឹងនៅពេលសួរអំពីការ ប្រកាសរបស់កាណាដាថា ខ្លួនបានដាក់ទណ្ឌកម្មលើអង្គភាពបរទេសចំនួន ៧៦ និងបុគ្គលសម្រាប់ការផ្តល់ របស់ប្រើប្រាស់ពីរដង...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង ទំនងជានឹងបង្កើន សកម្មភាពយោធា របស់ខ្លួននៅឆ្នាំនេះ ដោយលើកយកការ ចាត់តាំងប្រទេសឆ្នាំ២០២៥ ជា “ឆ្នាំហ្វឹកហាត់” ។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួម លោក Kim Yung-ho បានរាយការណ៍ពីការ វាយតម្លៃនេះទៅកាន់ កិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួម សភាកាលពីពេលថ្មីៗនេះ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើបទបញ្ជាមួយ កាលពីថ្ងៃអង្គារ ដើម្បីស៊ើបអង្កេតថាតើការនាំចូលទង់ដែងគំរាមកំហែងដល់សន្តិសុខជាតិ និងស្ថិរភាព សេដ្ឋកិច្ចរបស់អាមេរិក ក្នុងសកម្មភាពដែលអាចនាំទៅដល់ការដាក់ពន្ធថ្មី លើលោហៈដែលប្រើ សម្រាប់ផលិតយន្តហោះ យានយន្ត កប៉ាល់ និងផ្នែករឹងនៃយោធាផ្សេងទៀត ឬយ៉ាងណា។ លោក ត្រាំ បានដឹកនាំរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មលោក...
កំពង់ធំ: នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី លំ គន្ធារី អនុប្រធាអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ ចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងអនុសាខាស្រុកសណ្តាន់ ផ្តល់ជូនដល់គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ២ខ្នងអស់ទាំងស្រុង និងប៉ះពាល់១ខ្នង ករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ១៤:២០នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Capacitor Bank ចំនួន 02 មុខ (កញ្ចប់ទី១) (Category ទី2)...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ក្នុងឱកាសទទួលបានការ អនុញ្ញាតចូលជួបពិភាក្សា ការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៦ កុម្ភៈនេះ លោកលីវ ចុងអ៉ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈចិន បានថ្លែងកោតសរសើរ សម្ដេចបវរធិបតី ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រ, គោលនយោបាយ...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)...