ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ចាប់តាំងពីកម្ពុជា ទទួលរងសង្គ្រាមឈ្លានពាន ពីប្រទេសថៃ មកស្ថាប័នពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល បានធ្វើការតវ៉ា តាមរយៈលិខិតនានាជិត៧០០លើក ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យថ្នាក់ដឹកនាំ កម្ពុជា-ឡាវ បន្តពង្រឹងពង្រីក នូវទំហំពាណិជ្ជកម្ម ជាមួយគ្នាបន្ថែមទៀត ដើម្បីសមស្របទៅនឹងទំនាក់ទំនងដ៏ ល្អរវាងប្រទេសទាំងពីរ ។លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវ...
យេរូសាឡឹម៖ អ៊ីស្រាអែល បានយល់ព្រមបើកច្រកឆ្លងកាត់រ៉ាហ្វា ឡើងវិញមានកំណត់សម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ ដោយស្ថិតនៅក្រោមយន្តការត្រួតពិនិត្យ ពេញលេញរបស់អ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យនាយករដ្ឋមន្ត្រី។ យោងតាមសេចក្តីថ្លែងការណ៍ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃផែនការ ២០ ចំណុចដែលស្នើឡើងដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការបើកច្រកឆ្លងកាត់ឡើងវិញនឹង មានលក្ខខណ្ឌលើការវិល ត្រឡប់របស់ចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ និងលើអ្វីដែលសេចក្តីថ្លែងការណ៍បាន ពិពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែង ១០០...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានអំពាវនាវ ដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃ បានប្រើប្រាស់មកលើប្រទេសកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា «នេះគឺជារូបរាងរបស់កូនគ្រាប់បែកចង្កោម M46 ដែលយោធាថៃបានប្រើប្រាស់ មកលើប្រទេសកម្ពុជា ហើយភាគច្រើន ត្រូវបានរកឃើញនៅលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ...
ការ៉ាកាស៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឲ្យដឹងថា ភាពខុសគ្នាជាមួយ សហរដ្ឋអាមេរិក នឹងត្រូវបាន ដោះស្រាយតាមរយៈបណ្តាញការទូត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ជាមួយកម្មករប្រេងនៅរោងចក្រចម្រាញ់ប្រេង Puerto La Cruz នៅភាគឦសាន នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Rodriguez...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈកម្មាធិការ ផ្តល់យោបល់លើគោល នយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.)បានថ្លែងថា កម្ពុជាបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅក្នុងទីក្រុងដាវ៉ុស ប្រទេសស្វីស គឺជាឱកាសមាសមួយសម្រាប់កម្ពុជាដែលបានឆ្លៀតឱកាសជួបពិភាក្សា...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ាន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកលើងថា ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជា ពិតជាទទួលបានការជឿទុកចិត្ត និងទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើង។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) កាលពីសៀលថ្ងៃទី២៥...
ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសិល្បៈជើងចាស់ក្នុងខេត្តពោធិ៍សាត់ និងក្រុមយុវជនសិល្បៈមហាជន មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្ត រួមនិងក្រុមភ្លេងបុរាណខ្មែរ ប្រមាណ១០០នាក់ ដែលបានចូលរួមហាត់រាំរបាំខ្មែរ ជាច្រើនទម្រង់ ជាពិសេសរបាំប្រចាំ ខេត្តពោធិ៍សាត់ ក្រោមការដឹក នាំសម្របសម្រួល របស់មន្ទីរវប្បធម៌និងវិចិត្រ...
ពោធិ៍សាត់៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៥និង១០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ បានសហការចុះបង្ក្រាបករណីលួចម៉ូតូ នៅចំណុចមុខផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់...