បរទេស៖ មន្ត្រីជាន់ខ្ពស់មកពីប្រទេសឡាវ វៀតណាម និងថៃ បានជួបប្រជុំគ្នានៅទីក្រុងប៉ាក់សេ ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ដើម្បីស្តារឡើងវិញនូវច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដែលជាផ្លូវប្រវែង ១.៤៥០ គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់នេះ។ យោងតាមសារព័ត៌មាន The Laotian Times ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ដោយមានប្រតិភូជិត ៤០០នាក់...
យេរូសាឡឹម៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 ឧ្យដឹងថា សហរដ្ឋអាមេរិក កំពុងចូលរួមក្នុងការចរចា «ស៊ីជម្រៅ» ជាមួយអ៊ីរ៉ង់ ដើម្បីធានាបាននូវបទឈប់បាញ់ ខណៈពេលដែលលោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនចាកចេញនៅពាល់កណ្តាលទីនៃជម្លោះនោះទេ។ លោក ត្រាំ បានលេីកឡេីងថា រដ្ឋបាលរបស់លោកកំពុងរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ តាមរយៈបណ្តាញច្រើន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រសួង ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់តាមដាន...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ One Health Summit...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងយោធារបស់អ៊ុយក្រែន នៅទូទាំងតំបន់ជាច្រើន។ យោងតាមក្រសួង បានបញ្ជាក់បន្ថែមទៀតថា ការវាយឆ្មក់ បានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធ នៃអាកាសយានដ្ឋានយោធា សិក្ខាសាលាដំឡើង សម្រាប់យានជំនិះគ្មានមនុស្សបើក និងកន្លែងប្រេងឥន្ធនៈ និងថាមពលដែលប្រើប្រាស់ដោយកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន។...
បរទេស៖ ទី ភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ីរ៉ង់។ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការបញ្ឈប់ ការវាយប្រហារ...
ភ្នំពេញ៖ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារ កងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៍នានា ទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ។ លោកវិជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា អនុវត្តតាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ តាមរយៈការចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងទេសចរណ៍ និងយោធភូមិភាគទី៤, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ តែងតែនាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤។ ដូចគ្នានេះដែរ នៅឆ្នាំនេះ ដោយស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក, កាលពីចុងសប្តាហ៍...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ផលិតផល ក្នុងស្រុកជំនួស ផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រ ដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញ នូវមោទនភាពជាតិ ព្រមទាំងជំរុញ ឱ្យមានភាពរីកចម្រើនផងដែរ។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា...