កោះកុង ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរី សួស្តីដល់យោធិន ដែលកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម ក្នុងការការពារ បូរណភាពទឹកដី នៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានរកឃើញកំណប់រ៉ែរឹងចំនួន ២៧៦ ក្នុងឆ្នាំកន្លងមកនេះ នៅក្នុងសារអបអរសាទរមួយ ដែលប្រារព្ធទិវាភូគព្ភវិទូGeologist’s Day។ នៅក្នុងសារដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក Putin បាននិយាយថា អណ្តូងប្រេង និងឧស្ម័នចំនួន ៤១ ត្រូវបានរកឃើញផងដែរក្នុងអំឡុងពេលនោះ។ លោកបានបន្ថែមថា គម្រោងនៅតំបន់អាក់ទិក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យ បានផ្លាស់ប្តូរទស្សនៈជាមួយសមភាគីរុស្ស៊ី និងឥណ្ឌា ស្តីពីជម្លោះក្នុងតំបន់ដែលកំពុងបន្តពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ នៅក្នុងការហៅទូរស័ព្ទពីរដាច់ដោយឡែកពីគ្នា លោក Araghchi បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ីខាងលិច ក៏ដូចជាផលវិបាកផ្នែកសន្តិសុខ និងសេដ្ឋកិច្ចនៃការឈ្លានពាន របស់សហរដ្ឋអាមេរិក...
ខេត្តតាកែវ ៖ ផ្លូវបេតុងមួយខ្សែមានបណ្តោយប្រវែង ៦០៥ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិតានន និងភូមិស្វាយខម ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី...
តាកែវ ៖ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ពិធី សង្ក្រាន្តមិត្តភាពកម្ពុជា-ចិន ត្រូវបានរៀបចំយ៉ាងអធិកអធម ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមទាំងតំណាងភាគីចិន ដឹកនាំដោយលោកស្រី...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣២៧នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams) យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
កណ្ដាល៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីនេះឱ្យដឹងថា ខេត្តកណ្ដាល មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារចំនួន ១៨,៤១៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងសេវាកម្ម។...
បេទេស៖ គិតត្រឹមថ្ងៃសុក្រ គឺមានកងទ័ពអាមេរិកចំនួន ៣៦៥នាក់ បានរងរបួសក្នុងប្រតិបត្តិការ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ , នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព តាមអ៊ីនធឺណិតពីមន្ទីរបញ្ចកោណ។ យោងតាមទីភ្នាក់ងារព៏ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មានទាហានកងទ័ពជើងគោក ២៤៧នាក់ នាវិកកងទ័ពជើងទឹក ៦៣នាក់...
វ៉ាស៊ីនតោន៖ ការិយាល័យគ្រប់គ្រង និងថវិកាសេតវិមាន បានចេញផ្សាយសំណើថវិកា ឆ្នាំ២០២៧ របស់ខ្លួន ដែលនឹងបង្កើនការចំណាយ លើវិស័យការពារជាតិដល់ ១.៥ទ្រីលានដុល្លារអាមេរិក ខណៈពេលដែលកាត់បន្ថយថវិកា សម្រាប់កម្មវិធីក្នុងស្រុក។ យោងតាមឯកសារមួយដែលបានចេញផ្សាយនៅលើគេហទំព័រសេតវិមាន ផែនការថវិកា “បង្កើតឡើងដោយផ្អែកលើចក្ខុវិស័យរបស់ប្រធានាធិបតី ដោយបន្តរឹតបន្តឹងការចំណាយមិនមែនការពារជាតិ និងកែទម្រង់រដ្ឋាភិបាលសហព័ន្ធ”។ នៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ពីការចំណាយលើវិស័យ...
បរទេស៖ អាជ្ញាធរបទប្បញ្ញត្តិទីផ្សារថាមពលរបស់ប្រទេសតួកគី (EPDK) និងក្រុមហ៊ុនថាមពលរដ្ឋ BOTAS បានប្រកាសពីការដំឡើងថ្លៃអគ្គិសនី និងឧស្ម័នធម្មជាតិយ៉ាងច្រើន កាលពីថ្ងៃសុក្រ ដោយលើកឡើងពីការកើនឡើងនៃថ្លៃថាមពលសកល និងក្នុងស្រុក។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា ពន្ធថ្មីដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃសៅរ៍ គឺនឹងកើនឡើងយ៉ាងខ្លាំងដែលប៉ះពាល់ដល់ អ្នកប្រើប្រាស់សម្រាប់លំនៅឋាន និងវិស័យកសិកម្ម។ យោងតាម EPDK តម្លៃអគ្គិសនីសម្រាប់អ្នកជាវសម្រាប់លំនៅឋាននឹងកើនឡើង...