ហេលស៊ីនគី៖ ប្រទេសស៊ុយអែត នៅថ្ងៃព្រហស្បតិ៍បានប្រកាសពីការវិនិយោគលើប្រព័ន្ធការពារដែនអាកាសថ្មី ដែលមានមូលដ្ឋានលើកាំភ្លើងធំ និងមានគោលបំណង ទប់ទល់នឹងការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក ខណៈដែលប្រទេសនេះកំពុងស្វែង រកការពង្រឹងសមត្ថភាពការពារដែន អាកាសរបស់ខ្លួនក្នុងចំណោមបញ្ហាប្រឈមសន្តិសុខដែលកំពុងវិវត្ត។ នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក Pal Jonson បានឧ្យដឹងថា ប្រព័ន្ធថ្មីនេះ ដែលត្រូវបានគេស្គាល់ថា Gute II នឹងផ្តល់នូវដំណោះស្រាយការពារដែនអាកាសចល័ត និងម៉ូឌុល ដែលមានសមត្ថភាពការពារទាំងអង្គភាពយោធា...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធ ១០០ភាគរយលើការនាំចូលឱសថ ដែលមានប៉ាតង់មួយចំនួន និងគ្រឿងផ្សំឱសថពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងបទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាន្យដឹងថា ការនាំចូលបែបនេះគឺ “ក្នុងបរិមាណ និងក្រោមកាលៈទេសៈ ដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក”។ ពន្ធដែលដាក់នឹងមានប្រសិទ្ធភាព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ បទបញ្ជានេះបានឧ្យដឹងថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថា កងរាជអាវុធហត្ថ នឹងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីមានការផ្សាយថា រឿងរត់ការចូលក្របខណ្ឌ និងស្នើឱ្យលុយសងត្រឡប់មកវិញ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងថា កងរាជអាវុធហត្ថ បានឃើញការចុះផ្សាយព័ត៌មាន តាមបណ្តាញសង្គម ជាបន្តបន្ទាប់ អំពី “រឿងរត់ការចូលក្របខ័ណ្ឌ...
ព្រៃវែង ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ក្នុងករណីមន្ត្រីណាជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពក្នុងការដឹកលើសទម្ងន់កម្រិតកំណត់ ក្រសួងនឹងអនុវត្តអភិក្រមទី៥ គឺវះកាត់ ។ ការលើកឡើងរបស់ លោក រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា...
ភ្នំពេញ ៖ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានថ្លែងថា ក្រោយរាជរដ្ឋាភិបាល បានចេញបទបញ្ជាបោសសម្អាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា កាលពីពាក់កណ្តាលឆ្នាំ២០២៥កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចជំនាញ បានបង្ក្រាបចំនួន២៥០ករណី ។ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ...
ភ្នំពេញ៖ នេះជាលើកទី៦ ដែលលោក ហួត ហាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចែកអំណោយជូននិវត្តន៍ជន មន្រ្តីរាជការ មន្រ្តីកិច្ចសន្យាដែលមានជីវភាពខ្វះខាត កងកម្លាំង ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសម្អាតអនាម័យ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួងទេសចរណ៍...
បរទេស៖ រដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីមានគម្រោងបញ្ជូន នាវាដឹកប្រេងទីពីរទៅកាន់ប្រទេសគុយបា ដោយលើកឡើងពីការបិទផ្លូវថាមពល ដែលកំពុងបន្តរបស់កោះនេះ និងបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពរបស់រុស្ស៊ី ជាមួយប្រទេសនៅសមុទ្រការាបៀន ដែលមានបញ្ហានេះ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា ការប្រកាសនេះធ្វើឡើង ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាដឹកប្រេងរុស្ស៊ី ដែលត្រូវបានទណ្ឌកម្ម Anatoly...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅសង្រ្គាមលើប្រទេសអ៊ីរ៉ង់ថា ជាការបណ្តាក់ទុន លើអនាគតរបស់កុមារអាមេរិក ខណៈដែលលោកបានថ្លែងសុន្ទរកថាលើកដំបូងទៅកាន់ប្រទេសជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះកាលពីមួយខែមុន។ នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃពុធ លោក Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនដែលស្វែងរកការផ្លាស់ប្តូររបបក្នុងទីក្រុង Tehran ឡើយ ដោយគោលដៅរបស់វាគឺការបំផ្លាញកងទ័ពជើងទឹក និងទ័ពអាកាសរបស់អ៊ីរ៉ង់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់អង្គការណាតូ និងមេដឹកនាំអឺរ៉ុបសំខាន់ៗ ដោយធ្វើឱ្យភាពតានតឹងកាន់តែស៊ីជម្រៅនៅក្នុងប្លុកជុំវិញសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ យោងតាមកាសែត Financial Times ទីក្រុងវ៉ាស៊ីនតោន ក៏បានគម្រាមទប់ស្កាត់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនផងដែរ ដើម្បីដាក់សម្ពាធលើបណ្តាប្រទេសអឺរ៉ុប ឱ្យចូលរួមក្នុងសង្គ្រាម នៅមជ្ឈិមបូព៌ា។ នៅក្នុងអាហារថ្ងៃត្រង់បុណ្យ Easter នៅសេតវិមាន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង ៤ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ពោលគឺឡើងទៅដល់ជិត៣០ម៉ឺនគ្រឿង។ ការលក់រថយន្តដែលផលិតក្នុងស្រុកបានលើសពី ១៨១០០០0 គ្រឿងក្នុងខែមករាដល់ខែមីនា កើនឡើង ១៨ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការលក់រថយន្តនាំចូលថ្មីបានធ្លាក់ចុះជិត 11 ភាគរយមកនៅត្រឹមប្រហែល១១៨៥០០ គ្រឿង។ តាមចំណែកនៃ ការលក់រថយន្តដឹកអ្នកដំណើរថ្មី សរុបមានចំនួនជិត២៦៧០០០ គ្រឿង ពោលគឺកើនឡើង៩ ភាគរយ។...