ព័ត៌មានអន្តរជាតិ

អត្រាលក់រថយន្តថ្មីៗ របស់ប្រទេសរុស្សី មើលឃើញកំណើន៤ភាគរយ ក្នុងត្រីមាសដំបូងនេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង ៤ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ពោលគឺឡើងទៅដល់ជិត៣០ម៉ឺនគ្រឿង។

ការលក់រថយន្តដែលផលិតក្នុងស្រុកបានលើសពី ១៨១០០០0 គ្រឿងក្នុងខែមករាដល់ខែមីនា កើនឡើង ១៨ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការលក់រថយន្តនាំចូលថ្មីបានធ្លាក់ចុះជិត 11 ភាគរយមកនៅត្រឹមប្រហែល១១៨៥០០ គ្រឿង។

តាមចំណែកនៃ ការលក់រថយន្តដឹកអ្នកដំណើរថ្មី សរុបមានចំនួនជិត២៦៧០០០ គ្រឿង ពោលគឺកើនឡើង៩ ភាគរយ។ ការលក់រថយន្តពាណិជ្ជកម្មធុនស្រាល បានធ្លាក់ចុះ២៣ ភាគរយមកនៅត្រឹម១៨៦៧៥ គ្រឿង ការលក់រថយន្តដឹកទំនិញ ក៏បានធ្លាក់ចុះ២៣ភាគរយមកនៅត្រឹម ១១៨០៣ គ្រឿង ហើយការលក់រថយន្តក្រុងបានធ្លាក់ចុះ ១២ភាគរយមកនៅត្រឹម២១៩៧ គ្រឿង។

ក្រសួងក៏បានកត់សម្គាល់ថាចំណែកនៃយានយន្តដែលផលិតនៅប្រទេសរុស្ស៊ីក្នុងត្រីមាសទី១បានកើនឡើង៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលឈានដល់៦០ភាគរយ។ នៅក្នុងខែមីនាតែមួយភាគហ៊ុនបានលើសពី៦២ភាគរយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top