ព័ត៌មានជាតិ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងស៊ើបអង្កេត ករណីរត់ការចូលក្របខណ្ឌប៉េអឹម នៅកំពង់ធំ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថា កងរាជអាវុធហត្ថ នឹងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីមានការផ្សាយថា រឿងរត់ការចូលក្របខណ្ឌ និងស្នើឱ្យលុយសងត្រឡប់មកវិញ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងថា កងរាជអាវុធហត្ថ បានឃើញការចុះផ្សាយព័ត៌មាន តាមបណ្តាញសង្គម ជាបន្តបន្ទាប់ អំពី “រឿងរត់ការចូលក្របខ័ណ្ឌ ប្រជាពលរដ្ឋសំណូមពរ ដល់លោកមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជួយអន្តរាគមន៍ មកប៉េអឹមខេត្តកំពង់ធំ ឈ្មោះ រស់ តឿ សងលុយមកឱ្យ គ្រួសារគាត់វិញ” ។
ចំពោះករណី លោកថា កងរាជអាវុធហត្ថ បានទទួលយកអង្គហេតុ និងរឿងក្តីខាងលើនេះ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបានកោះអញ្ជើញបុគ្គល ដែលពាក់ព័ន្ធរឿងក្តីនេះ ធ្វើការស្តាប់ចម្លើយតាមនីតិវិធី៕

To Top