ភ្នំពេញ ៖ ពលករខ្មែរកំពុងធ្វើការ នៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី ។ ទន្ទឹមនឹងនេះ ពួកគេបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនទៅចូលរួមធ្វើបាតុកម្ម ដែលជាការញុះញង់ របស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ប្រឆាំងនឹងដំណោះស្រាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាកោះគុត។ លោក ណាក់ សុីនួន ជាពលករខ្មែរ...
ភ្នំពេញ ៖ សមត្ថកិច្ច នៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាប និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន មនុស្សប្រុស-ស្រី២នាក់ ដែលបានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ ដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដើម្បីឲ្យគេជឿជាក់ និងដាក់ប្រាក់វិនិយោគ...
ភ្នំពេញ ៖ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានទទួលវិន័យ ពីក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយបន្ថយឋានៈតួនាទី មកត្រឹមជាអនុប្រធានសាលាដំបូង ខេត្តណាមួយវិញ ។ ការបន្ថយតួនាទីនេះ បន្ទាប់ពីលោកស្រី បានសម្រេចដោះលែង អ្នកទោសម្នាក់ ក្នុងបទឧក្រិដ្ឋ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ។ កាលពីថ្ងៃ១៩...
បរទេស៖ មេដឹកនាំអឺរ៉ុប រួមទាំងអ្នកមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក បានប្រមូលផ្តុំគ្នានៅពីក្រោយ (គាំទ្រ) មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពណ៌នាលោកថា ជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានការព្រួយបារម្ភ ចំពោះរបាយការណ៍ដែលថា ប្រទេសសមាជិកណាតូ កំពុងពិចារណា លើការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយឡើងវិញថា សេណារីយ៉ូបែបនេះនឹងមិនអាច ទទួលយកបានសម្រាប់រុស្ស៊ីឡើយ។...
កំពង់ស្ពឺ ៖ គ្រាប់បែកប្រភេទMK82 ដែលយន្តហោះ បានទម្លាក់ កាលពីអំឡុងសម័យលន់ណុល ត្រូវបានគេប្រទះឃើញកប់ជ្រៅ ក្នុងដីរហូតដល់ទៅ៥ម៉ែត្រ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គេបានប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមមួយគ្រាប់ដែលកប់ជ្រៅ ទៅក្នុងដីរហូតដល់៥ម៉ែត្រ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាព ស្បៀងសម្រាប់ខេត្តកំពង់ចាម...
ភ្នំពេញ ៖ អ្នកជំនួញជាស្ត្រីខ្មែរ២រូប បានរៀបចំពិធីចុះហត្ថលេខា ជាមួយអ្នកជំនួញបរទេស មកពីប្រទេសម៉ាឡេស៊ី ក្នុងការនាំយក Master Franchise នៃមជ្ឈមណ្ឌលសុខភាព A. Sweat ចូលមកកាន់ទីផ្សារកម្ពុជា ជាលើកដំបូង ដើម្បីចូលរួមចំណែក ធ្វើឱ្យសុខភាពពលរដ្ឋ កាន់ល្អប្រសើរ ។ A. Sweat Wellness Center...
ភ្នំពេញ៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) បានបង្ហាញផែនការ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញនិងផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ការលើកឡើង របស់ក្រុមផ្ការីកគ្រប់រដូវខាងលើនេះ ធ្វើឡើងក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ...
ទីក្រុងឡុងដ៏ៈ អ្នកស្រាវជ្រាវជនជាតិអង់គ្លេស ដែលក្រុមរបស់គេបានធ្វើការបង្កាត់ ប្រភេទសត្វចៀមម្យ៉ាងដែលជាប្រភេទ សត្វពាហនៈ ដែលត្រូវបានគេបង្កាត់ដំបូង គេបង្អស់ទូទាំងពិភពលោក បាននិយាយថា បច្ចេកវិទ្យាតាមបែប វិទ្យាសាស្រ្តអាចបង្កាត់ប្រភេទដំរី ផុតពូជម្យ៉ាងដែលមានរោម យ៉ាងក្រាស់ឃ្មឹក ដោយមានឈ្មោះថា woolly mammoth។ ក្នុងខណៈពេលដែល ដំរីប្រភេទនេះមិនអាចធ្វើការបង្កាត់ តាមរបៀប នៃការបង្កាត់ សត្វចៀមបាន លោក Ian...