ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត ។ នាថ្ងៃទី៤ វិច្ឆិកា ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា...
ភ្នំពេញ ៖ លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ប្រមុខការទូតខ្មែរ អំពីគម្រោងរបស់កាណាដា ក្នុងការបញ្ជូន បេសកកម្មធុរកិច្ចកាណាដា មកកម្ពុជានៅក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញ ពាណិជ្ជកម្ម ។ ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកភារធារីនៃ ការិយាល័យស្ថានទូតកាណាដា បានចូលជួបពិភាក្សាការងារជាមួយលោក សុខ...
ភ្នំពេញ៖ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយចាត់ទុកជាការប្រញាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ នាថ្ងៃទី១៣ ខែវិច្ឆិកា...
វ៉ាស៊ីនតោន ៖ នៅថ្ងៃអង្គារនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកបានប្រកាស ពីការសម្រេចចិត្តរបស់លោក ក្នុងការជ្រើសរើសសមាជិកសភា មកពីគណបក្សសាធារណរដ្ឋរបស់រដ្ឋផ្លរីដា គឺលោក Mike Waltz ជាទីប្រឹក្សាសន្តិសុខជាតិនៅក្នុងរដ្ឋបាលនាពេលខាងមុខ និងអតីតអភិបាលរដ្ឋ Arkansas លោក Mike Huckabee ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ អ៊ីស្រាអ៊ែល...
បរទេស៖ ប្រធានាធិបតីអ៊ីតាលី បានស្នើឱ្យមហាសេដ្ឋី Elon Musk កុំមកជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីតាលី ខណៈដែលមហាសេដ្ឋី អាមេរិករូបនេះបាននិយាយថា ចៅក្រមទីក្រុងរ៉ូមដែលរារាំង គំនិតផ្តួចផ្តើមប្រឆាំង នឹងអន្តោប្រវេសន៍ គួរតែត្រូវបានបណ្តេញចេញ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ។ តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តជាប់ព្រំដែន និង កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល ឈរជើងនៅតាមបណ្តោយខ្សែ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ដែលមានភូមិសាស្ត្រ ជាប់មាត់ទន្លេ ជិះទូកពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។ តាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការដឹកនាំមន្ត្រីពាក់ព័ន្ធ...
ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធាន និងសមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
ភ្នំពេញ ៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាព គួរឱ្យគយគន់សម្រាប់អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហេីយ ដេីម្បីទទួលអំណរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងបន្ថែមដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គិសនីកម្ពុជាមានតម្រូវការជ្រើសរើស * ក្រុមហ៊ុន ម៉ៅការសាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី – ជូន អតិថិជនធុនមធ្យម ធុនធំ និងដុំ នៅព្រះរាជាណាចក្រកម្ពុជា ទាំង តំបន់ផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា និងតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ។ ឯកសារ...