ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំង របស់កម្ពុជា ចំពោះសកម្មភាពរបស់កងកម្លាំង ប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែ នូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង ដែលជាមូលហេតុធ្វើឱ្យខូច ដល់កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ របស់ជនស៊ីវិល ទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព...
ភ្នំពេញ ៖ ជុំវិញបញ្ហានៅប្រទេសវេណេស៊ុយអេឡា ! កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅ ទូទាំងពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡា ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ ឆ្លើយតបទៅនឹងសំនួរ របស់ប្រព័ន្ធឃោសនាពាក់ព័ន្ធទៅ នឹងស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡា អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ...
«ក្នុងនាម ជាប្រទេសជិតខាង របស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធ របស់អាស៊ាន» ប្រទេសចិន ដែលបានក្លាយជាដៃគូសន្ទនា និង ជាដៃគូ ដ៏ជិតស្និទ្ធរបស់អាស៊ាន តាំងពីឆ្នាំ១៩៩១ មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខ នឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដែលបានរំខានសន្តិសុខ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្យមានការភ័យខ្លាច ការបាត់បង់ជីវិត និងការផ្លាស់ទីរបស់ជនភៀសសឹក រាប់សែននាក់។...
សៀមរាប ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ របស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាព ប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយ របស់ខ្លួន ជូនដល់ CMAC កាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា–ចិន ក្នុងការចូលរួមចំណែក ជាមួយមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានពលរដ្ឋភៀសសឹក ២ ៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមករា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅសល់ឱកាសការងារជិត ៩ម៉ឺនកន្លែងទៀត កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី១៦ ខែមករាថា នៅសល់ឱកាសការងារចំនួន ៨៧ ៩៨១កន្លែងទៀត នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូន ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូន អតីតពលករ...
វ៉ាស៊ីនតោន៖ យោងតាមសេចក្តីថ្លែងការណ៍ មួយពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន ១៣ និងបុគ្គលចំនួន ១១ នាក់បន្ថែមទៀត ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ បញ្ជីឈ្មោះជនជាតិដែលត្រូវបានកំណត់ជាពិសេស (SDN) ដែលបានធ្វើបច្ចុប្បន្នភាពបានបង្ហាញថា បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មគឺ ជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ រួមទាំងអ្នកដែលមានទំនាក់ទំនង ជាមួយកងកម្លាំងអនុវត្តច្បាប់របស់អ៊ីរ៉ង់ ឬកងឆ្មាំបដិវត្តន៍អ៊ីស្លាម និងយ៉ាងហោចណាស់បីនាក់ ដែលមានទំនាក់ទំនងជាមួយវិស័យថាមពល។...
រីហ្គា៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានឧ្យដឹងថា ជនជាតិអឺរ៉ុបមានសមត្ថភាព ពេញលេញក្នុងការការពារ ទឹកដីរបស់ពួកគេប្រឆាំងនឹងការ គំរាមកំហែងណាមួយ ដោយសង្កត់ធ្ងន់ថា Greenland គឺជាទឹកដីអឺរ៉ុប ដែលសន្តិសុខមិន អាចបំបែកចេញពីអឺរ៉ុបបាន។ លោក Barrot បានមកដល់ទីក្រុងរីហ្គា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាជាមួយសមភាគីឡាតវីរបស់លោក គឺលោក Baiba...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថានៅទី១៦ ខែមករា ឆ្នាំ២០២៦ កម្លាំងអង្គភាពCMAC ទិសខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបន្តបោសសម្អាតសំណល់ យុទ្ធភណ្ឌសង្គ្រាម នៅតាមសាលារៀន ទាំងឡាយ ដែលរងផលប៉ះពាល់ ដោយសារសំណល់គ្រាប់ មិនទាន់ផ្ទុះដោយសារសង្គ្រាមឈ្លានពានរបស់សៀម!។ កិច្ចប្រតិបត្តិការនេះអនុវត្តន៍យ៉ាងមុឺងម៉ាត់...
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានឧ្យដឹងបន្ទាប់ពីកិច្ចពិភាក្សា ជាមួយអនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ថា ប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក មាន «ការខ្វែងគំនិតគ្នាជាមូលដ្ឋាន» លើអនាគតនៃកោះ Greenland។...