វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ជំនួយការថា លោកមានឆន្ទៈបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រហ័រមូស នៅតែបិទភាគច្រើនក៏ដោយ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក ត្រាំ។ របាយការណ៍នេះបានឧ្យដឹងថា លោក ត្រាំ និងជំនួយការរបស់លោកទើបតែបានវាយតម្លៃថា បេសកកម្មមួយ ដើម្បីបើកផ្លូវទឹកថាមពលសកលដ៏សំខាន់នឹងជំរុញឱ្យសង្គ្រាមជាមួយអ៊ីរ៉ង់...
បរទេស៖ ទាហានរាប់ពាន់នាក់ មកពីកងពលទ័ពអាកាសលេខ ៨២ ដ៏ឆ្នើមរបស់កងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្តើមមកដល់ តំបន់មជ្ឈិមបូព៌ាហើយ នេះបើយោងតាមមន្ត្រី អាមេរិកពីររូប បានប្រាប់សារព័ត៌មាន រ៉យទ័រ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីជំហាន បន្ទាប់របស់លោក នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន The Times Of Israel...
ប៉េកាំង៖ ប្រទេសចិន បានប្រកាសវិធានការតបតប្រឆាំងនឹងលោក សមាជិកសភាតំណាងរាស្ត្រជប៉ុន ចំពោះចលនាដ៏អាក្រក់របស់លោក រួមទាំងការឃុបឃិតជាមួយកងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” សម្រាប់ចលនាញុះញង់។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ ដោយបន្ថែមថា ប្រទេសចិន បានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ជាមួយប្រទេសជប៉ុន ជុំវិញដំណើរទស្សនកិច្ចដ៏ច្រើនរបស់លោក Furuya ទៅកាន់កោះតៃវ៉ាន់។ លោកស្រី ម៉ៅ បានកត់សម្គាល់ថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបាញ់ប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់ព្រំដែន ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសទាំងពីរ បានយល់ព្រមផ្អាកការប្រយុទ្ធ ជាបណ្ដោះអាសន្ន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាននេះ បានផ្សាយដោយដកស្រង់សម្តី មន្ត្រីមកពីប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅថ្ងៃអាទិត្យនៅក្នុងតំបន់រវាងខេត្តគូណាររបស់ប្រទេសអាហ្វហ្គានីស្ថាន និងស្រុកបាជួររបស់ប្រទេសប៉ាគីស្ថាន ។ នៅថ្ងៃអាទិត្យ...
ត្បូងឃ្មុំ ៖ មន្ទីរផែនការខេត្តត្បូងឃ្មុំ បានសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំបើកវគ្គ បណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ នៅថ្នាក់ក្រោមជាតិ» ជូនដល់មន្ត្រីនៃមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញ ខេត្តក្រោមអធិបតីភាព លោក សំ សុខសុធាវុធ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក ណោ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវ ចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅ មិនឱ្យចាកចេញពីប្រទេស ។ នេះបើយោងតាមរយៈតេឡេក្រាមរបស់ លោក រ៉េន រតនៈ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ នៅទូទាំងពិភពលោក បានបាត់បង់ថវិកា ប្រមាណជា៤៤២ពាន់លានដុល្លារ ដោយសារការបោកប្រាស់ តាមប្រព័ន្ធអនឡាញ “Online Scam” ។ ក្នុងឱកាសអញ្ជើញការពារសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា” នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា តួនាទីរបស់សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី ហៅកាត់ថា ស៊ីកាបានចូលរួមចំណែក ក្នុងការលើកកម្ពស់ សន្តិភាពនៅលើពិភពលោក ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ រយៈពេល៣ថ្ងៃ បានទាកទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកពីគ្រប់ទិសទី ប្រមាណជិត២៣ម៉ឺននាក់ ។ ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការ អន្តរក្រសួង និងរដ្ឋបាល ខេត្តក្រចេះ បានរៀបចំពិធីបិទព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦...
បរទេស៖ ប្រទេសនៅអាស៊ី កំពុងប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើង ដើម្បីទទួលបានប្រេងឆៅរបស់រុស្ស៊ី ខណៈដែលវិបត្តិថាមពល កំពុងកើនឡើង ក្នុងចំណោមសង្គ្រាមរយៈពេលមួយខែ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានរារាំង ការផ្គត់ផ្គង់ប្រេងប្រហែល មួយភាគប្រាំរបស់ពិភពលោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ប្រេងភាគច្រើនពីច្រក សមុទ្រហ័រមូស ដែលភាគច្រើនបិទជិត...